**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

បទវិភាគ៖រួមសុខរួមទុក្ខជាមួយគ្នា ចិននិងរុស្ស៊ីពួតដៃគ្នាដើម្បីនាំមកនូវស្ថិរភាពដល់ពិភពលោក

“ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping លើកនេះមានអត្ថន័យដ៏សំខាន់ក្នុងការរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រនិងរំពឹងទុកពីអនាគត” “គោលជំហររបស់ចិននិងរុស្ស៊ីដែលរួមគ្នាគាំពារសមិទ្ធផលជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរនិងសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្រ្គាមលោកលើកទី២ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពកាន់តែជិតស្និទ្ធ ព្រមទាំងបានជះឥទ្ធិពលដ៏ជ្រាលជ្រៅនិងវែងឆ្ងាយចំពោះទូទាំងពិភពលោក”។ល។ អំពីការដែលលោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៊ីព្រមទាំងចូលរួមពិធីអបអរសាទរខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមការពារជាតិដ៏មហិមារបស់សហភាពសូវៀតពីថ្ងៃទី៧ដល់ថ្ងៃទី១០ខែឧសភា មតិអន្តរជាតិបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ។
ឆ្នាំនេះជាខួបទី៨០នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុននិងថ្ងៃជ័យជម្នះក្នុងសង្រ្គាមការពារជាតិដ៏មហិមារបស់សហភាពសូវៀត ក៏ដូចជាថ្ងៃជ័យជម្នះក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីសរបស់ពិភពលោក ។ក្នុងអំឡុងពេលបំពេញទស្សនកិច្ចប្រមុខរដ្ឋនៃប្រទេសទាំងពីរបានជួបពិភាក្សាការងារ ដោយឯកភាពគ្នាថា នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រមានភាពកាន់តែស៊ីជម្រៅយ៉ាងមុតមាំមិនងាករេ ជំរុញឱ្យទំនាក់ទំនងរវាងចិននិងរុស្ស៊ីរីកចម្រើនប្រកបដោយស្ថិរភាព ភាពល្អបរិសុទ្ធនិងកម្រិតខ្ពស់ នឹងរួមគ្នាផ្សព្វផ្សាយទស្សនៈប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវនៃសង្គ្រាមលោកលើកទីពីរ គាំពារកិត្យានុភាពនិងឋានៈនៃអង្គការសហប្រជាជាតិ ក៏ដូចជាគាំពារយុត្តិធម៌និងសមភាពអន្តរជាតិ ។
បច្ចុប្បន្ននេះ ពិភពលោកបានឈានចូលដំណាក់កាលប្រែប្រួលនិងរង្គោះរង្គើថ្មី ឯកតោភាគីនិយមនិងអនុត្តរភាពអាងកម្លាំងអំណាចបានងើបឡើងវិញ សណ្តាប់ធ្នាប់នយោបាយនិងសេដ្ឋកិច្ចសកលប្រឈមនឹងការវាយប្រហារយ៉ាងខ្លាំង ។ ឈរលើផ្លូវបំបែកថ្មី តើប្រទេសទាំងពីរចិននិងរុស្ស៊ីនឹងមានទំនួលខុសត្រូវពិសេសបែបណាក្នុងនាមជាប្រទេសធំលើពិភពលោកនិងជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ?ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping លើកនេះបានផ្តល់ចម្លើយយ៉ាងច្បាស់លាស់។
ទំនួលខុសត្រូវពិសេសរបស់ចិននិងរុស្ស៊ី មុនដំបូងគឺបង្ហាញនៅត្រង់ការធ្វើជា “អ្នកអភិរក្សការចងចាំប្រវត្តិសាស្ត្រ”ដ៏មុតមាំ ។ នៅរយៈពេល៨០ឆ្នាំមុន ចិននិងសហភាពសូវៀតគឺជាសមរភូមិសំខាន់នៅអាស៊ីនិងអឺរ៉ុបដោយឡែកពីគ្នា ដែលបានរួមចំណែកប្រកបដោយលក្ខណៈសម្រេចសម្រាប់ជ័យជម្នះនៃសង្រ្គាមប្រឆាំងហ្វាស៊ីសរបស់ពិភពលោក ។ ប៉ុន្តែ ប្រវត្តិសាស្ត្របែបនេះបានត្រូវប្រទេសមួយចំនួនតូចកែបំភ្លៃ ។ អំពីបញ្ហានេះ ប្រទេសទាំងពីរចិននិងរុស្ស៊ីបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមថា នឹងការពារសមិទ្ធផលជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរយ៉ាងមុតមាំ ខិតខំប្រឹងប្រែងបង្ការកុំឱ្យគំនិតដូចជាណាស៊ីនិយមនិងពូជសាសន៍និយមដែលប្រឆាំងនឹងមនុស្សជាតិងើបឡើងវិញ ។
ការអភិវឌ្ឍជាគន្លឹះសម្រាប់ដោះស្រាយបញ្ហាទាំងអស់ ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច ភាគីទាំងពីរបានផ្លាស់ប្តូរឯកសារសហប្រតិបត្តិការទ្វេភាគីចំនួនជាង២០ច្បាប់ ដែលគ្របដណ្តប់វិស័យជាច្រើនដូចជា ការពារការវិនិយោគ សេដ្ឋកិច្ចឌីជីថល ការគ្រប់គ្រងជំងឺឆ្លងនិងកិច្ចសហប្រតិបត្តិការខាងភាពយន្តជាដើម ។ មូលដ្ឋានដ៏នឹងនរនៃកិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ីមានភាពកាន់តែរឹងមាំ កម្លាំងចលករខាងវឌ្ឍនភាពកាន់តែគ្រប់គ្រាន់ ហើយកម្លាំងជំរុញការអភិវឌ្ឍសកលក៏កាន់តែខ្លាំងក្លាផងដែរ ។
ក្នុងនាមជាប្រទេសធំលើពិភពលោកនិងជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទំនួលខុសត្រូវពិសេសរបស់ចិននិងរុស្ស៊ីក៏ត្រូវបង្ហាញនៅត្រង់ការធ្វើជា អ្នកការពារយុត្តិធម៌និងសមភាពអន្តរជាតិយ៉ាងមុតមាំដែរ ។ ក្នុងជំនួបពិភាក្សាការងារលើកនេះ ប្រមុខរដ្ឋចិននិងរុស្ស៊ីបានគូសបញ្ជាក់ថា គួរធ្វើឱ្យកិច្ចសហការនិងកិច្ចសម្របសម្រួលលើវេទិកាពហុភាគីដូចជាអង្គការសហប្រជាជាតិ អង្គការសហប្រតិបត្តិការសៀងហៃនិងប្រទេស BRICS ជាដើមមានភាពកាន់តែជិតស្និទ្ធ ។
ប្រវត្តិសាស្ត្រឆ្លុះបញ្ចាំងពីភាពជាក់ស្តែង ។ ឱ្យតែចិននិងរុស្ស៊ីទទួលខុសត្រូវដោយប្រកៀកស្មាគ្នា នោះ អនុត្តរភាពក៏មិនអាចឈ្នះបាន ហើយសណ្ដាប់ធ្នាប់អន្តរជាតិក៏គ្មានភាពច្របូកច្របល់ដែរ ៕

អត្ថបទដែលជាប់ទាក់ទង