**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ

កម្ពុជា និងកូរ៉េ សហការគ្នាលើគម្រោងកាត់បន្ថយឧស្ម័នមេតាន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះការគាំទ្រ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់រដ្ឋាភិបាលកូរ៉េ និងលេខាធិការដ្ឋានអាស៊ាន ក្នុងការផ្តួចផ្តើមគំនិតកិច្ចសហប្រតិបត្តិការក្នុងតំបន់ដ៏សំខាន់នេះ ដែលនឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏ខ្លាំងក្លា។

ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននេះ ធ្វើឡើងនៅក្នុងពិធីបើកសម្ពោធជាផ្លូវការគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ ស្តីពីការកាត់បន្ថយឧស្ម័នមេតាន នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

ជាមួយគ្នានេះ គម្រោងសហប្រតិបត្តិការអាស៊ាន-កូរ៉េ នឹងផ្តល់ឱកាសដ៏មានតម្លៃក្នុងការចែករំលែកចំណេះដឹង កសាងសមត្ថភាពបច្ចេកទេស និងអនុវត្តដំណោះស្រាយជាក់ស្តែងដែលសម្របទៅនឹងបរិបទជាតិរបស់កម្ពុជា ក្នុងគោលដៅរួមឆ្ពោះទៅរកការក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ គម្រោងនេះក៏បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីទាក់ទាញហិរញ្ញប្បទានកាបូន និងជំរុញការចូលរួមពីវិស័យឯកជន ព្រមទាំងធានាបាននូវសុចរិតភាពបរិស្ថាន។

លើសពីនេះ កម្ពុជាបានមើលឃើញនូវការកើនឡើងគួរឱ្យកត់សម្គាល់នៃការបញ្ចេញឧស្ម័នមេតាន ជាពិសេសពីវិស័យកសិកម្ម (ការដាំដុះស្រូវ និងការចិញ្ចឹមសត្វ) និងវិស័យកាកសំណល់។ វិស័យទាំងនេះមិនត្រឹមតែសំខាន់សម្រាប់សេដ្ឋកិច្ច និងជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងជាផ្នែកដែលការអនុវត្តវិធានការឆ្លាតវៃ និងធន់នឹងអាកាសធាតុ អាចនាំមកនូវផលប្រយោជន៍ច្រើនយ៉ាង ដូចជាការកាត់បន្ថយការបញ្ចេញឧស្ម័ន ការលើកកម្ពស់សុខភាពសាធារណៈ និងការបង្កើនភាពធន់សម្រាប់សហគមន៍។

គួររម្លឹកជូនដែរថា កម្ពុជាបានរៀបចំ និងដាក់ស្នើផែនទីចង្អុលផ្លូវសម្រាប់ការកាត់បន្ថយឧស្ម័នមេតានថ្នាក់ជាតិទៅកាន់វិទ្យាស្ថានយុទ្ធសាស្ត្របរិស្ថានសកល និងក្រុមចម្រុះអាកាសធាតុ និងខ្យល់ស្អាត កាលពីខែឧសភា ឆ្នាំ២០២៥ ដោយបានក្លាយជាប្រទេសដំបូងគេមួយក្នុងចំណោមប្រទេសមានការអភិវឌ្ឍន៍តិចតួចដែលបានដាក់ស្នើផែនទីចង្អុលផ្លូវនេះ។ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដើរតួនាទីជាគំរូក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង