**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក

បទវិភាគ៖ប្រទេសចិនឆ្លើយតបនឹងបញ្ហាប្រឈមនិងគាំពារសច្ចយុត្តិធម៌តាមរយៈ”ភាពនឹងនរ”របស់ខ្លួន

ចាប់ពីវេលាម៉ោង១២និង១នាទីថ្ងៃទី១០ខែមេសា តាមម៉ោងក្រុងប៉េកាំង ប្រទេសចិនបានយកពន្ធបន្ថែមចំនួន៨៤%ចំពោះផលិតផលនាំចូលទាំងអស់ដែលមានប្រភពដើមនៅសហរដ្ឋអាមេរិក ដើម្បីតបតវិញចំពោះអនុត្តរភាពផ្នែកពន្ធគយរបស់អាមេរិកដែលបានដំឡើងជាបន្តបន្ទាប់ ។ ក្រៅពីនេះ ប្រទេសចិនបានចេញផ្សាយសៀវភៅសដែលមានតួអក្សរជិត៣ម៉ឺនតួក្រោមចំណងជើងថា«គោលជំហររបស់ភាគីចិនស្តីពីបញ្ហាមួយចំនួនក្នុងទំនាក់ទំនងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក» ដោយអធិប្បាយជាប្រព័ន្ធនូវគោលការណ៍ គោលនយោបាយនិងគោលជំហររបស់ខ្លួន។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិបានសម្គាល់ឃើញថា “ប្រទេសចិនមានហេតុផលនិងមានភស្តុតាងផ្លូវច្បាប់ក្នុងការតបតវិញចំពោះអនុត្តរភាពខាងពន្ធគយរបស់អាមេរិក”។
ប្រឈមមុខនឹងវិធានការតបតវិញយ៉ាងខ្លាំងក្លារបស់ភាគីចិន ភាគីអាមេរិកបានប្រកាសថា នឹងដំឡើងពន្ធគយទៅលើផលិតផលចិនដល់១២៥%។នៅថ្ងៃទី១០ខែមេសា តាមម៉ោងតំបន់ភាគខាងកើតនៃសហរដ្ឋអាមេរិក សន្ទទស្សន៍ធំទាំង៣នៃទីផ្សារភាគហ៊ុនអាមេរិកបានធ្លាក់ចុះជាទូទៅ តម្លៃភាគហ៊ុនផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំនួន៧ធំៗ ក្នុងនោះក៏បូករួមទាំងAppleនិងMicrosoftជាដើមសុទ្ធតែធ្លាក់ចុះយ៉ាងខ្លាំង។”ទង្វើបែបនេះចំជាឆ្កួតមែន” “តើនេះជាល្បែងអំពីតួលេខមួយលើកមែនទេ””គឺជាទង្វើបែបពួកម៉ាហ្វៀសុទ្ធសាធ” ។ល។ អ្នកប្រើបណ្តាញអ៊ីនធើណេតទាំងជាតិនិងអន្តរជាតិបាននាំគ្នារិះគន់ដូចពោលខាងលើ។
បើប្រៀបធៀបនឹងទង្វើខ្វះវិចារណញ្ញាណរបស់ភាគីអាមេរិក ភាគីចិនកំពុងបំពេញបន្ថែមភាពប្រាកដប្រជាដល់ពិភពលោកទាំងមូលតាមរយៈភាពនឹងនររបស់ខ្លួន។
ជាបឋម គោលជំហរជាមូលដ្ឋានរបស់ចិនគឺជាប់លាប់និងជាក់លាក់ ក៏ដូចដែលសៀវភៅសរបស់ប្រទេសចិនបានលើកឡើងនោះដែរ ធាតុពិតនៃទំនាក់ទំនងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកគឺផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ភាគីទាំងពីរអាចដោះស្រាយការខ្វែងគំនិតខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មតាមរយៈកិច្ចសន្ទនាដោយសមភាពនិងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។ប្រឈមនឹងសង្រ្គាមពន្ធគយដែលបំផុសដោយអាមេរិក ភាគីចិនបានរំលឹកឡើងវិញម្តងហើយម្តងទៀតថា បើចរចា ចិននឹងបើកទ្វារជានិច្ច បើប្រយុទ្ធ ចិននឹងកំដរដល់ទីបញ្ចប់។
ទន្ទឹមនឹងនេះ “ភាពនឹងនរ”របស់ចិនក៏បានមកពីជំនឿចិត្តដែលប្រមូលផ្តុំកម្លាំងកាយចិត្ត ដើម្បីធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អ។ នៅត្រីមាសទី១ឆ្នាំនេះ សេដ្ឋកិច្ចចិនបន្តមានភាពល្អប្រសើរឡើងវិញ។សន្ទទស្សន៍ថ្លៃអ្នកប្រើប្រាស់(CPI)នៅខែមីនាដែលទើបបានចេញផ្សាយបានបង្ហាញថា CPIជាស្នូលបានកើនឡើងយ៉ាងច្បាស់លាស់។ទន្ទឹមនឹងពេលដែលសក្តានុពលទីផ្សារដ៏ធំធេងត្រូវបានបញ្ចេញជាបន្តបន្ទាប់ គោលនយោបាយលំនឹងសេដ្ឋកិច្ចនិងលំនឹងពាណិជ្ជកម្មបរទេសបានដើរតួនាទីជាបន្តបន្ទាប់ ប្រទេសចិនមានសមត្ថភាពទាំងស្រុងក្នុងការឆ្លើយតបនឹងផលប៉ះពាល់អវិជ្ជមានមកពីខាងក្រៅ ហើយរក្សាសេដ្ឋកិច្ចឱ្យទទួលការអភិវឌ្ឍប្រកបដោយភាពរឹងមាំ។
អ្នកវិភាគអន្តរជាតិបានយល់ឃើញថា បើប្រៀបធៀបនឹងអាមេរិកដែលគោលនយោបាយចេះតែប្រែប្រួល ប្រទេសចិនទើបជាប្រភពកំណើនសេដ្ឋកិច្ចដែលកាន់តែជឿទុកចិត្តបាន។
វប្បធម៌ចិនបានគោរព”សន្តិភាព” ហើយក៏មានប្រណៃប្រឆាំងនឹងអនុត្តរភាពដែរ។ខណៈពេលអាមេរិកដាក់សម្ពាធទៅលើប្រទេសដទៃតាមរយៈវិធានការពន្ធគយ ប្រទេសចិនកំពុងទប់ទល់នឹងខ្យល់និងភ្លៀង គាំពារក្បួនច្បាប់ និងគាំពារយុត្តិធម៌តាមរយៈភាពនឹងនររបស់ខ្លួន ដើម្បីជំរុញនាវាយក្សនៃការធ្វើសកលភាវូបនីយកម្មឆ្លងកាត់ចរន្តបញ្រ្ចាស់និងឧបសគ្គ ហើយបរឆ្ពោះទៅរកផ្លូវត្រឹមត្រូវនៃការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ៕

អត្ថបទដែលជាប់ទាក់ទង