**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

កិច្ចប្រជុំកំពូលពិភពលោក២០២៥ UPF ៖ សម្តេច ឃួន សុដារី អំពាវនាវឱ្យមានសកម្មភាពពហុភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមសកល និងនិរន្តរភាពសន្តិភាពសកល

ភ្នំពេញ៖ មានប្រសាសន៍ទៅកាន់កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥ (Universal Peace Federation World Summit 2025 ) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា «សន្តិភាពគឺពិបាកក្នុងការកសាង ហើយរឹតតែពិបាកក្នុងការថែរក្សា និងធានានិរន្តភាព» និងបានគូសបញ្ជាក់បន្ថែមទៀតថា សន្តិភាពដែលស្ថិតស្ថេរយូរអង្វែងត្រូវតែ មានការចូលរួមជជែកពិភាក្សា និងធានានូវនិរន្តរភាព។

សម្តេចប្រធារដ្ឋសភា ក៏បានលើកទឹកចត្តិឱ្យមានការតស៊ូមតិសម្រាប់ពហុភាគីនិយម ដោយផ្អែកលើការជឿទុកចិត្ត និងផ្អែកលើលទ្ធផលដោយផ្អែកលើច្បាប់អន្តរជាតិ និងអភិបាលកិច្ចសកលប្រកបដោយបរិយាបន្ន ដោយវាផ្ទុយទៅនឹងល្បែងដែលគ្មានអ្នកឈ្នះ ដែលផ្តល់អាទិភាពដល់អត្ថប្រយោជន៍ឯកតោភាគី ជាជាងលើសុខុមាលភាពសមូហភាព។

ក្នុងកិច្ចប្រជុំក្រោមប្រធានបទ “បញ្ហាប្រឈមកក្នុងពេលបច្ចុប្បន្នចំពោះសណ្តាប់ធ្នាប់ពិភពលោក៖ ការបង្កើតយុគសម័យថ្មីនៃសន្តិភាព និងវិបុលភាព” សម្តេចបានលើកឡើងពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលនេះថាបានប្រារព្ធឡើងស្របពេលដែលពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងភាពស្មុគស្មាញ ប្រែប្រួលយ៉ាងឆាប់រហ័ស និងគ្រោះថ្នាក់។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកត់សម្គាល់ថា សណ្តាប់ធ្នាប់អន្តរជាតិបច្ចុប្បន្នកំពុងស្ថិតក្រោមភាពតានតឹង និងការរំខានដែលមិនធ្លាប់មានពីមុនមក ដែលការនេះបានស្តែងឱ្យឃើញតាមរយៈនៃឱនភាពនៃការជឿទុកចិត្តជាយុទ្ធសាស្ត្រ និងការចុះខ្សោយនៃពហុភាគីនិយម។ ពិភពលោកគឺស្ថិតនៅចំណុចរបត់មួយ ប្រកបដោយភាពងាយរងគ្រោះ មិនច្បាស់លាស់ ស្មុគស្មាញ និងស្រពិចស្រពិល គួបផ្សំជាមួយនឹងការកើនឡើងនៃភូមិសាស្ត្រនយោបាយ និងការបែងខ្ញែកសេដ្ឋកិច្ច។

សម្តេចប្រធានរដ្ឋសភាបានចង្អុលបង្ហាញថា ការធ្លាក់ចុះនៃសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់បង្ហាញពីការគំរាមកំហែងដែលមានស្រាប់ចំពោះសន្តិភាព និងសន្តិសុខពិភពលោក។ បញ្ហាប្រឈមដូចជា ឱនភាពនៃការជឿទុកចិត្តជាយុទ្ធសាស្ត្រ ការកាត់ផ្តាច់សេដ្ឋកិច្ច ជម្លោះអូសបន្លាយ ការរំខានផ្នែកបច្ចេកវិទ្យា ការរិចរិលបរិស្ថាន និងវិបត្តិអាកាសធាតុកាន់តែអាក្រក់ ដែលទាំងនេះទាមទារឱ្យមានការឆ្លើយតបជាបន្ទាន់ មានការសម្របសម្រួល និងការឆ្លើយតបដោយវិធានចម្រុះ។

សូមជម្រាបថា៖ កិច្ចប្រជុំកំពូលពិភពលោក២០២៥ មានគណៈប្រតិភូមកពីប្រទេសចំនួន១១៤ ប្រទេសចូលរួម ដែលក្នុងនោះរួមមានស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិស័ល ថ្នាក់ដឹកនាំផ្នែកសាសនា និងវិស័យឯកជន ដើម្បីជួបប្រជុំគ្នានៅក្នុងគោលដៅតែមួយគត់គឺ ការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។កិច្ចប្រជុំកំពូលពិភពលោក ជាវេទិកាបើកចំហ និងលំហប្រកបដោយសុវត្ថិភាព សម្រាប់ការពិភាក្សា ការចែករំលែក ផ្លាស់ប្តូរយោបល់ និងចាត់វិធានការជាក់ស្តែងដើម្បីឈានទៅសម្រេចបាននូវសន្តិភាពពិភពលោក និងបានអះអាងថា “យើងចាំបាច់ត្រូវធ្វើសកម្មភាពឱ្យខ្លាំងជាងការនិយាយ”។

មានប្រសាសន៍ក្នុងកិច្ចប្រជុំអន្តរជាតិនេះ សម្តេចប្រធានរដ្ឋសភា ក៏បានបានធ្វើការឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលបានឆ្លងកាត់នូវសង្រ្គាមជាច្រើនទស្សវត្សរ៍ ដោយបានចែករំលែកការយល់ដឹងដ៏មានតម្លៃក្នុងការកសាងសន្តិភាព និងការកសាងប្រទេសជាតិក្រោយជម្លោះ។ ដំណើរផ្លូវដ៏វែងឆ្ងាយរបស់កម្ពុជា ពីសង្គ្រាមស៊ីវិល ឆ្ពោះទៅការផ្សះផ្សាជាតិ ការស្តារសេដ្ឋកិច្ចឡើងវិញ និងការធ្វើសមាហរណកម្មអន្តរជាតិ បានផ្តល់ជាមេរៀនអប់រំដល់ប្រជាជាតិដទៃទៀតដែលកំពុងប្រឈមមុខនឹងអស្ថិរភាពនេះ។

សម្តេចបានគូសបញ្ជាក់ថាដើម្បីរក្សាសន្តិភាព និងស្ថិរភាព កម្ពុជាកំពុងអនុវត្តវិធានការទប់ស្កាត់ភាពជ្រុលនិយម ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និងការអត់ឱន។ សម្តេចរដ្ឋសភាធិបតី បានថ្លែងថា៖ «ការប្រឆាំងនឹងអំពើជ្រុលនិយមដោយហិង្សាគឺមិនគ្រប់គ្រាន់ទេ យើងត្រូវតែទប់ស្កាត់វាជាមុន»។

ប្រធានរដ្ឋភានៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបអន្តរជាតិថា រដ្ឋសភាកម្ពុជាកំពុងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្មក្នុងគោលបំណងសន្តិភាព ការអត់ឱន និងវិបុលភាព តាមរយៈទំនាក់ទំនងការទូតសភាដ៏រឹងមាំ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីមុខងារសំខាន់ៗរបស់សភា ក្នុងការតាក់តែងច្បាប់ ការត្រួតពិនិត្យ និងតំណាង ដោយកត់សម្គាល់ថា ទំនាក់ទំនងការទូតរបស់សភាបានលេចចេញជាសសរស្តម្ភបន្ថែមដ៏សំខាន់របស់សភាកម្ពុជា។

សម្តេចបានបញ្ចប់សុន្ទរកថា ដោយគូសបញ្ជាក់ថា៖ «ក្នុងនាមជាតំណាងប្រជាពលរដ្ឋ សមាជិកសភាជាប់ឆ្នោតមានកាតព្វកិច្ចរក្សាផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ ជាពិសេសទាក់ទងនឹងសន្តិភាព និងវិបុលភាព»។ សម្តេចបានសង្កត់ធ្ងន់ថា សន្តិសុខ និងវិបុលភាពមានទំនាក់ទំនងគ្នាយ៉ាងពិតប្រាកដ ដោយអះអាងដោយមោទនភាពថា កម្ពុជាបានប្រែក្លាយពីតំបន់សង្រ្គាម ទៅជាប្រទេសជោគជ័យក្រោយវិវាទ លើវិថីឆ្ពោះទៅសម្រេចបាននូវឋានៈមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឋានៈមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង