**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

មេដឹកនាំវៀតណាម និងអេស្ប៉ាញ សន្យាជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

ហាណូយ៖ មេដឹកនាំនៃប្រទេសវៀតណាម និងអេស្ប៉ាញបានសន្យាជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ហើយបានសម្ដែងការគាំទ្ររបស់ពួកគេសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មសេរី នៅពេលប្រទេសទាំងពីររងផលប៉ះពាល់ដោយពន្ធបដិការរបស់លោកប្រធានាធិបតី ត្រាំ។

ប្រទេសអេស្ប៉ាញ និងមហាអំណាចផលិតនៅអាស៊ីអាគ្នេយ៍ វៀតណាមកំពុងស្វែងរកការបញ្ចៀសការយកពន្ធ៤៦ភាគរយលើទំនិញវៀតណាម និង២៥ភាគរយលើផលិតផលសហភាពអឺរ៉ុប ដែលនាំចូលទៅកាន់សហរដ្ឋអាម៉េរិក។

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិងជីញ (Phạm Minh Chính) បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់សមភាគីអេស្ប៉ាញ លោក ប៉េដ្រូ សាន់ឆេស (Pedro Sánchez) ថា វៀតណាមចង់ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសអេស្ប៉ាញដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឱកាសដំបូងបំផុត។

លោក ផាម មិងជីញ បាននិយាយនៅក្នុងសន្និសីទរួមមួយជាមួយលោក សាន់ឆេស នៅរដ្ឋធានីហាណូយថា៖«ផ្អែកលើស្ថានភាពដ៏លំបាកនាពេលបច្ចុប្បន្ននេះ យើងត្រូវសហការ និងគូសបញ្ជាក់អំពីពហុភាគីនិយម»។

លោក សាន់ឆេស បាននិយាយថា អេស្ប៉ាញជឿជាក់លើការបើកចំហសេដ្ឋកិច្ច និងប្រឆាំងនឹងជម្លោះពាណិជ្ជកម្ម។ លោកបានថ្លែងយ៉ាងដូច្នេះថា៖«អេស្ប៉ាញគាំទ្រដល់សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ពាណិជ្ជកម្មសេរី និងការបើកចំហសេដ្ឋកិច្ច ហើយជឿថា សង្គ្រាមពាណិជ្ជកម្មមិនផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់ឡើយ ក្រៅពីធ្វើឱ្យប៉ះពាល់ដល់មនុស្សគ្រប់គ្នា»។

លោក សាន់ឆេស បន្ថែមថា ប្រទេសអេស្ប៉ាញចង់ពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាម រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដែលអេស្ប៉ាញអាចចែករំលែកជំនាញពីការកសាងបណ្តាញផ្លូវដែកល្បឿនលឿនផ្ទាល់ខ្លួន។ ប្រទេសវៀតណាមកំពុងស្វែងរកការបង្កើនការវិនិយោគនៅក្នុងប្រព័ន្ធផ្លូវដែករបស់ខ្លួន រួមទាំងផែនការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនប្រវែង១៥៤១គីឡូម៉ែត្រ ដែលនឹងតភ្ជាប់រដ្ឋធានីហាណូយជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងព្រៃនគរ (កម្ពុជាក្រោម) រួមទាំងការតភ្ជាប់ផ្លូវដែកជាមួយប្រទេសចិនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង