**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន

លោក ដូណាល់ ត្រាំ កំពុងចាត់វិធានការ ដើម្បីរំលាយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ជាផ្លូវការ


វ៉ាស៊ីនតោន៖ បើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងចាត់វិធានការ ដើម្បីរំលាយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ជាផ្លូវការ និងលុបបំបាត់មុខតំណែងដែលនៅសេសសល់របស់ខ្លួន។

ទាំងក្រសួងការបរទេស និង USAID បានជូនដំណឹងដល់សភាសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រអំពីចេតនា របស់ពួកគេក្នុងការរៀបចំឡើងវិញ ដែលនឹងពាក់ព័ន្ធនឹងការតម្រឹមមុខងាររបស់ USAID មួយចំនួនជាមួយក្រសួងការបរទេសត្រឹមថ្ងៃទី០១ ខែកក្កដា។ មុខងាររបស់ USAID ដែលនៅសេសសល់ ដែលមិនស្របតាមអាទិភាព របស់រដ្ឋបាលនឹងត្រូវបញ្ឈប់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “ជំនួយបរទេស ដែលបានធ្វើត្រឹមត្រូវអាចជំរុញ ផលប្រយោជន៍ជាតិរបស់យើង ការពារព្រំដែនរបស់យើង និងពង្រឹងភាពជាដៃគូរបស់យើងជាមួយសម្ព័ន្ធមិត្តសំខាន់ៗ។ ជាអកុសល USAID បានវង្វេងចេញពីបេសកកម្មដើមរបស់ខ្លួនជាយូរមកហើយ” ។

លោក Rubio បានលើកឡើងថា “យើងកំពុងតម្រង់ទិសកម្មវិធីជំនួយបរទេសរបស់យើងឡើងវិញ ដើម្បីតម្រឹមដោយផ្ទាល់ជាមួយនឹងអ្វីដែលល្អបំផុត សម្រាប់សហរដ្ឋអាមេរិក និងប្រជាពលរដ្ឋរបស់យើង យើងកំពុងបន្តកម្មវិធីសង្គ្រោះជីវិតសំខាន់ៗ និងបង្កើតការវិនិយោគជាយុទ្ធសាស្រ្ត ដែលពង្រឹងដៃគូរបស់យើង និងប្រទេសរបស់យើង”។

អនុស្សរណៈ មួយ ដែល បាន ផ្ញើ ទៅ បុគ្គលិក USAID កាល ពី ថ្ងៃ សុក្រ បាន ប្រាប់ ពួកគេ ថា មុខ តំណែង ទាំងអស់ ដែល មិន តម្រូវ ដោយ ច្បាប់ នឹង ត្រូវ លុប ចោល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទីភ្នាក់ងារជំនួយអាមេរិក USAID បានរក្សាក្រុមឆ្លើយតបគ្រោះមហន្តរាយ ទោះបីជាមានការរៀបចំឡើងវិញ ដូចដែលបានឃើញនៅក្នុងការឆ្លើយតប របស់សហរដ្ឋអាមេរិក ចំពោះការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ នៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏ដោយ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Tammy Bruce បានឲ្យដឹងកាលពីថ្ងៃសុក្រថា USAID នៅតែរង់ចាំក្នុងការផ្តល់ជំនួយភ្លាមៗ រួមទាំងអាហារ និងទឹកស្អាត ដែលមានសុវត្ថិភាពដែលត្រូវការ ដើម្បីជួយសង្រ្គោះជីវិតបន្ទាប់ពីគ្រោះមហន្តរាយ៕

អត្ថបទដែលជាប់ទាក់ទង