**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

ឯកឧត្តម វង្សី វិស្សុត អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការជានារី នៃទីស្តីការគណៈរដ្ឋមន្ត្រីក្នុងឱកាសអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវវេជ្ជបណ្ឌិត វូ សុភៈទេវី បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការជានារីនៃទីស្តីការគណៈរដ្ឋមន្ត្រីក្នុងឱកាសអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី, លោកជំទាវ ផាតឆែម ម៉ារីហ្វ្រង់ ឆែម គាតរិទ្ធី និងឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី, លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោកជំទាវ សុខ ច័ន្ទឆវី រដ្ឋលេខាធិការ តំណាងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោកជំទាវ ឯកឧត្តម លោកស្រី លោក ដែលជាមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រីយ៉ាងច្រើនកុះករ។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តាំផ្ញើសេចក្តីនឹករលឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានមានប្រសាសន៍ថា ឆ្នាំ២០២៥ នេះ គឺជាខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» ហើយឆ្នាំនេះក៏ជាខួបទី៥០ នៃការទទួលស្គាល់ទិវានារីអន្តរជាតិដោយអង្គការសហប្រជាជាតិ និងជាខួប ៣០ឆ្នាំនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង។

ឯកឧត្តមក៏បានរៀបរាប់អំពីដើមកំណើតនៃទិវានារីអន្តរជាតិ ហើយទិវានារីអន្តរជាតិលើកទីមួយត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩១១។ ចលនានេះក៏បានរីករាលដាលជាបន្តបន្ទាប់ ហើយឆ្នាំ១៩១៧ បានអនុម័តយកថ្ងៃ៨ មីនា ជាទិវានារីអន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថាស្ថានភាពសិទ្ធិនារីមានការវិវត្តដោយឡែកៗទៅតាមប្រទេសនីមួយៗ ហើយសម្រាប់ប្រទេសកម្ពុជា បានចាប់ផ្តើមឡើងជាប្រជាជាតិមួយ ដោយយកស្រ្តីជាធំ ឬមាតាធិបតេយ្យ ហើយវប្បធម៌នៃមាតាធិបតេយ្យនេះ បានជ្រួតជា្របពេញសង្គមកម្ពុជារហូតមកទល់បច្ចុប្បន្ន ដែលជាការបង្ហាញឱ្យឃើញពីគុណភាពយេនឌ័រ (Gender quality) នៅកម្ពុជាក្នុងប្រវត្តិសាស្រ្តជាងពីរពាន់ឆ្នាំរបស់ខ្លួន ទោះបីជាកម្ពុជាបានទទួលឥទ្ធិពលពីឥណ្ឌានិងចិនដែលសុទ្ធសឹងជាវប្បធម៌បិតាធិបតេយ្យ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្សារភ្ជាប់សិទ្ធិនារីទៅនឹងទិដ្ឋភាពសង្គម និងមានប្រសាសន៍ថា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ បានបង្កើតឱកាសជាទូទៅសម្រាប់នារី ហើយបើគ្មានសន្តិភាព និងការអភិវឌ្ឍ សិទ្ធិនារីក៏មិនអាចវិវត្តល្អប្រសើរដូចសព្វថ្ងៃនេះដែរ។

ឯកឧត្តមបានរំលឹកអំពីគុណូបការៈដ៏ធំធេងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តី ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញបរិបូរណ៌ និងមានកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ ការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនកូតាមន្ត្រីរាជការជាស្ត្រី និងការបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី មានវឌ្ឍនភាពជាបន្តបន្ទាប់ និងមានការទទួលស្គាល់ ទាំងក្នុងកម្រិតតំបន់ និងនៅលើឆាកអន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនូវសមិទ្ធិផលជាច្រើនក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដូចជា ការដាក់ចេញនូវយន្តការបញ្ជ្រាបយេនឌ័រកម្រិតជាតិ, នៅតាមវិស័យ និងនៅថ្នាក់ក្រោមជាតិ, គោលនយោបាយអប់រំ, ការបង្កើតអន្តេវាសិកដ្ឋានដោយផ្តល់អាទិភាពទៅលើស្រ្តី បង្កឱកាសឱ្យស្រ្តីមានលទ្ធភាពទទួលបានការងារនិងប្រាក់ចំណូលសមរម្យនិងចូលរួមគាំទ្រអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ, ការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម, វិធានការការពារផ្លូវច្បាប់ជូនស្រ្តី, ការដាក់ចេញវិធានការពិសេស និងបណ្តោះអាសន្ននានា ក្នុងការលើកកម្ពស់តួនាទីស្រ្តី ក្នុងអភិបាលកិច្ច។ ជាក់ស្តែង អត្រាចូលរួមកម្លាំងពលកម្មស្ត្រីនៅកម្ពុជា មានអត្រាខ្ពស់ជាងនៅក្នុងប្រទេសជិតខាង ពិសេសក្នុងវិស័យផលិតកម្ម ប៉ុន្តែដើម្បីបន្តកសាងសមត្ថភាព និងគុណភាពកម្លាំងពលកម្ម ឯកឧត្តមបានជំរុញឱ្យស្ត្រីគ្រប់រូបបន្តពង្រឹងជំនាញ (upskill) និងរៀនជំនាញថ្មី (reskill)។ ជារួម ផ្អែកលើទិដ្ឋភាពច្បាប់ និងគោលនយោបាយ កម្ពុជាកំពុងដើរក្នុងផ្លូវត្រូវ យ៉ាងណាមិញ យើងត្រូវតែបន្តដំណើរទៅមុខទៀត ពិសេសក្នុងការអភិវឌ្ឍសមត្ថភាព ការបណ្តុះសហគ្រិនភាព ការតភ្ជាប់ស្ត្រីជាមួយបណ្តាញធុរកិច្ចស្ត្រីដែលទទួលបានជោគជ័យក្នុងការធ្វើអាជីវកម្ម និងការបង្កើនគុណភាពសមភាពយេនឌ័រនៅក្នុងសង្គម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថាការវិនិយោគរបស់រដ្ឋមួយមុខមិនគ្រប់គ្រាន់ទេ ប៉ុន្តែត្រូវ ទី១.បង្កើនការយល់ដឹងរបស់បុរសលើបញ្ហាយេនឌ័រ, ទី២. ការប្រតិបត្តិនិយាមសង្គមល្អៗ និងនិយាមវប្បធម៌ ថ្នាក់ដឹកនាំត្រូវផ្តល់ជាគំរូល្អដល់ថ្នាក់ក្រោម, ទី៣. កែលម្អច្បាប់ពាក់ព័ន្ធនឹងហិង្សា និងពង្រឹកការអនុវត្តច្បាប់ពាក់ព័ន្ធនឹងយេនឌ័រឱ្យមានប្រសិទ្ធភាព, និងទី៤. បន្តខិតខំលុបបំបាត់ឱ្យអស់អំពើហិង្សាយេនឌ័រ។ ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានពាំនាំនូវអំណោយរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត នូវទឹកប្រាក់ចំនួន ១៥ម៉ឺនរៀល/ម្នាក់ ជូនមន្ត្រីរាជការជាស្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី ៩០២នាក់។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យវែងឆ្ងាយ និងមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ត ផ្តល់អាទិភាពលើការលើកកម្ពស់សមភាពយេនឌ័រ ការទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្ត្រី គឺជាស្នូល”៕

អត្ថបទដែលជាប់ទាក់ទង