**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា

ប្រមុខរដ្ឋស្ដីទីកម្ពុជា សង្ឃឹមថា ការចរចារវាង​ភាគី​ពាក់​ព័ន្ធ នឹងឈានដល់ការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានឆាប់ ខណៈមានតែការចរចា​ប៉ុណ្ណោះ​ដែលអាចបញ្ចប់សង្គ្រាមបាន

 

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញទទួលជំនួបសម្ដែងការគួរសម ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្រោយជំនួបបានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី បានសម្តែងនូវការស្វាគមន៍ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ដែលនេះជាជំនួបលើកទី២ក្នុងពេល សម្ដេចតេជោជាប្រធានព្រឹទ្ធសភា ដែលលើកទី១ គឺនៅខែមិថុនា ឆ្នាំ២០២៤។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាង ប្រទេសទាំងពីរដែលមានភាពល្អប្រសើរ និងជាទំនាក់ទំនងយូរអង្វែង ហើយក្នុងអាណត្តិរបស់ ឯកឧត្តម បំពេញបេសកកម្មការទូតក្នុងប្រទេសកម្ពុជានេះ គឺបានរួមចំណែកដល់ការអភិវឌ្ឍនូវទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

នៅក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យ ឯកឧត្ដម និងសហការី បានជួបសម្ដែងការគួរសម និងបានរំលេចអំពីទំនាក់ទំនង ប្រទេសកម្ពុជា និងរុស្ស៊ី ដែលបានផ្សាភ្ជាប់ទំនាក់ទំនងគ្នាបានយូរអង្វែង និងជាទំនាក់ទំនងដែលទុកចិត្តគ្នា។ ឯកឧត្តមក៏បានរំលេចទៀតថា ក្នុងឱកាសខួប៧០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៦ខាងមុខនេះ ប្រទេសទាំងពីរ ជាពិសេសប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើកិច្ចការងារជាមួយភាគីកម្ពុជា ក្នុងការពង្រីកទំនាក់ទំនងឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្តមបញ្ជាក់ទៀតថា ទំនាក់ទំនងល្អនេះមិនត្រឹមតែនីតិប្រតិបត្តិទេ គឺនីតិប្បញ្ញត្តិរវាងប្រទេសទាំងពីរក៏មានភាពល្អផងដែរ ដោយឯកឧត្តមវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងសភាសហព័ន្ធរុស្ស៊ី ជាមួយព្រឹទ្ធសភាកម្ពុជា ដែលមានភាពល្អប្រសើរជាបន្តបន្ទាប់ធ្វើ ។ ឯកឧត្តមសង្ឃឹមថា ភាគីយើងទាំងពីរ នឹងបន្តការខិតខំដើម្បីពង្រឹងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត ។ ឯកឧត្តមក៏បានរំលេចអំពីទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកាន់អំណាចនៃប្រទេសរុស្សី ផងដែរ ដែលការភ្ជាប់ទំនាក់ទំនងគ្នាបន្ថែមទៀតរវាងបក្ស និងបក្ស ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងអំពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានប្រមាណចំនួន២៩លានដុល្លារ ហើយ ឯកឧត្តមក៏បានរំលេចនូវជំនួយដល់កម្ពុជាដោយរុស្សីផងដែរ គឺការជួយដល់វិស័យអប់រំ ដោយក្រោយពីរបបប្រល័យពូជសាសន៍មក រុស្ស៊ីបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសរុស្សីជាបន្តបន្ទាប់ ដែលមកដល់ពេលនេះមានជាង៨ពាន់នាក់ ដែលជាមោទនភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ក្នុងនោះក៏មានវិស័យវប្បធម៌ផងដែរ។ ហើយនៅខួបទី៧០ឆ្នាំខាងមុខនេះ ស្ថាប័ននិតិប្បញ្ញត្តិក៏ត្រៀមរៀបចំជាមួយគ្នា ចំណែកវិស័យយោធា ព្រមទាំងវិស័យដទៃទៀត គឺរុស្ស៊ីក៏កំពុងខិតខំប្រឹងប្រែងដើម្បីសហការរៀបចំអបអរខួប៧០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំង២នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អំពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងរុស្សី ហើយសម្ដេចក៏បានអរគុណដែល ឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ីបានលើកឡើងអំពីការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជានាពេលកន្លងមក ដែលជារឿងមិនអាចប្រកែកបាននូវគុណតម្លៃរបស់រុស្ស៊ី តាំងពីនៅជាអតីតសហភាពសូវៀត ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ឱ្យក្លាយជាមូលធនមនុស្ស ដែលបានបម្រើការងារក្នុងស្ថាប័នសំខាន់ៗ នៅពេលបច្ចុប្បន្ន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា ទំនាក់ទំនងនីតិប្បញ្ញត្តិរវាងប្រទេសទាំងពីរដែលស្ថាប័នព្រឹទ្ធសភាកម្ពុជានិងរដ្ឋសភារុស្ស៊ី បាននិងកំពុងខិតខំប្រឹងប្រែងជំរុញឲ្យទំនាក់ទំនងនេះមានភាពរីកចម្រើនកាន់តែខ្លាំងឡើង។ ទាក់ទងទៅនឹងទំនាក់ទំនងបក្សវិញ សម្ដេចតេជោក៏បានជំរុញឲ្យមានការផ្សារភ្ជាប់ទំនាក់ទំនងគណបក្សនៃប្រទេសទាំងពីរ ហើយសម្ដេចតេជោក៏មានបំណងអញ្ជើញ ឯកឧត្តម ឌីមីទ្រីមេដវេដេវ (Dmitry Medvedev) ដែលជាប្រធានគណបក្សកាន់អំណាចនៅរុស្ស៊ី អញ្ជើញមកបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជាតាមពេលវេលាសមស្របណាមួយនាពេលខាងមុខ។

សម្ដេចតេជោ បានលើកឡើងពីទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយសម្ដេចចង់ឃើញនូវសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានការកើនឡើងផងដែរ ដោយបច្ចុប្បន្ននេះមានតែ២៩លានដុល្លារទេ ដែលមិនទាន់សមស្របទៅនឹងសក្តានុពលសេដ្ឋកិច្ច ឬទំនាក់ទំនងនយោបាយ នៃប្រទេសទាំងពីរនៅឡើយទេ ដែលភាគីទាំងពីរគួរតែយកចិត្តទុកដាក់ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធទៅនឹងបញ្ហាតំបន់ និងពិភពលោក សម្ដេចតេជោសង្ឃឹមថា ការចរចារវាង​ភាគី​ពាក់​ព័ន្ធ នឹងឈានទៅដល់ដំណោះស្រាយរហូតដល់បញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានឆាប់។ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា មានតែការចរចាតែ​ប៉ុណ្ណោះ​ដែលអាចបញ្ចប់សង្គ្រាមបាន។

ជាចុងក្រោយ សម្រេចតេជោ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា និងសហការី ឱ្យទទួលបាននូវភាពជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង