**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)

លោក Mute Egede ថាលោក ត្រាំ មិនធ្លាប់បង្ហាញការគោរពចំពោះ Greenland ទេ ចាប់តាំងពីលោកបង្ហាញអារម្មណ៍ចង់ បានកោះក្នុងតំបន់អាកទិក

កូប៉ិនហាក៖ នាយករដ្ឋមន្រ្តីនៃដែនដី Greenland លោក Mute Egede បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនធ្លាប់បង្ហាញការគោរពចំពោះ Greenland ទេ ចាប់តាំងពីលោកបង្ហាញអារម្មណ៍ចង់បានជាថ្មី នូវកោះក្នុងតំបន់អាកទិកដ៏ធំល្វឹងល្វើយ និងសម្បូរទៅដោយធនធានរ៉ែមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ ២០២៥។

លោក Egede បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយដាណឺម៉ាកថា «យើងសាកសមទទួលបានការគោរព ហើយលោក ត្រាំ មិនធ្លាប់ធ្វើបែបនោះឡើយ តាំងពីឡើងកាន់តំណែងមក។ ខ្ញុំគិតថាអ្វីដែលលោក ត្រាំ និយាយថ្មីៗនេះ ធ្វើឱ្យប្រជាជនមិនចង់ចូលទៅជិតអាមេរិក ដូចដែលពួកគេចង់បានពីមុនឡើយ»។

លោកបន្ថែមថា «យើងត្រូវគូសបន្ទាត់មួយ ហើយដាក់ការខិតខំប្រឹងប្រែងថែមទៀត ទៅក្នុងការបណ្តុះទំនាក់ទំនងជាមួយប្រទេស ដែលបង្ហាញនូវការគោរពចំពោះអនាគតដែលយើងចង់កសាង»។ ខណៈការបោះឆ្នោតជិតមកដល់ លោក Egede បាននិយាយជាថ្មីថា Greenland ដែលមានប្រជាជន ៥៧ ០០០នាក់គឺជាកម្មសិទ្ធិរបស់ប្រជាជន ហើយប្រជាជន Greenland គឺជាអ្នកសម្រេចចិត្តលើអនាគតពួកគេ។

គួរបញ្ជាក់ថា Greenland ដែលរដ្ឋធានី Nuuk ស្ថិតនៅជិតទីក្រុង New York ជាងរដ្ឋធានី Copenhagen របស់ដាណឺម៉ាក មានទ្រព្យសម្បត្តិរ៉ែ ប្រេង និងឧស្ម័នធម្មជាតិ ប៉ុន្តែការអភិវឌ្ឍន៍មានលក្ខណៈយឺតយ៉ាវ ហើយសេដ្ឋកិច្ចនៅតែពឹងផ្អែកខ្លាំងលើការនេសាទ ក៏ដូចជាការឧបត្ថម្ភធនប្រចាំឆ្នាំពីដាណឺម៉ាក៕

អត្ថបទដែលជាប់ទាក់ទង