**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម

ធនាគារជាតិនៃកម្ពុជា ជំរុញឱ្យសិក្សាពីលទ្ធភាព តម្រូវឱ្យគ្រឹះស្ថានក្រោមឱវាទ មានសមាជិកក្រុមប្រឹក្សាភិបាលជាស្ត្រីយ៉ាងតិចម្នាក់ ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យហិរញ្ញវត្ថុ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ សម្រាប់មន្រ្តី បុគ្គលិករបស់ធនាគារជាតិនៃកម្ពុជា ក្នុងឱកាសប្រារព្ធពិធីទិវាអន្តរជាតិនារី ៨ មីនានេះ ធនាគារជាតិនៃកម្ពុជា ក៏បានស្នើសុំឱ្យមន្ត្រីជំនាញសិក្សា ពីលទ្ធភាពតម្រូវឱ្យគ្រឹះស្ថានក្រោមឱវាទ មានសមាជិកក្រុមប្រឹក្សាភិបាលជាស្ត្រីយ៉ាងតិចម្នាក់ ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យហិរញ្ញវត្ថុ។ ការចូលរួមរបស់ស្ត្រីក្នុងការដឹកនាំគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ គឺជាកត្តាមួយក្នុងការរួមចំណែកបង្កើនប្រសិទ្ធភាព វឌ្ឍនភាព និងនវានុវត្តភាពក្នុងវិស័យហិរញ្ញវត្ថុផងដែរ។

កម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ រៀបចំឡើងក្រោមការចូលរួមពីលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា រៀបចំឡើងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។ ការប្រារព្ធពិធីខួបអនុស្សាវរីយ៍នេះត្រូវបានរៀបចំឡើង ជារៀងរាល់ឆ្នាំ និងបានផ្ដល់ឱកាសដល់មន្រ្តីបុគ្គលិកយើងទាំងអស់បានជួបជុំសំណេះសំណាលគ្នា ក៏ដូចជាចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ព្រមទាំងដើម្បីលើកកម្ពស់ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិកជានារីនៅធនាគារជាតិនៃកម្ពុជា ដែលបានរួមចំណែកកសាងនិងអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជាឱ្យមានការរីកចម្រើន ជាបន្តបន្ទាប់។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា ឆ្នាំនេះយើងប្រារព្ធពិធីនេះឡើងក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» ក្នុងគោលបំណងរំលេចពីសារៈសំខាន់ នៃការទទួលបាន និងការអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា។

លោកជំទាវបណ្ឌិត បានបន្ថែមថា ចំពោះឆ្នាំនេះខ្ញុំសូមគាំទ្រប្រធានបទយើងឆ្នាំនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបង្កើតនូវបរិយាកាសមួយឲ្យស្ត្រី និងក្មេងស្រីគ្រប់រូបទទួលបានសិទ្ធ និងឱកាសស្មើគ្នាក្នុងសង្គម។ នេះជាកត្តាសំខាន់សម្រាប់ស្ត្រី និងក្មេងស្រីគ្រប់រូបអាចប្រើប្រាស់សិទ្ធយ៉ាងពេញលេញក្នុងការចូលរួម និងការសម្រេចចិត្ត ដែលអាចលើកកម្ពស់ទំនាក់ទំនងស្ត្រីក្នុងសង្គម និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាព និងបរិយាបន្ន។

ជាមួយគ្នានេះសូមលើកទឹកចិត្តឱ្យស្ត្រី និងបុរសមានសិទ្ធិនិងឱកាសដូចគ្នាក្នុងការទទួលបាននូវចំណេះដឹង និងជំនាញបច្ចេកទេសគ្រប់ផ្នែក និងចូលរួមគ្រប់វិស័យ ដែលបច្ចុប្បន្នស្ត្រីបានជួយរំលែកបន្ទុកគ្រួសារ សង្គម និងរួមចំណែក កសាង និងអភិវឌ្ឍប្រទេសជាតិ ជាពិសេស ចំពោះការចូលរួមរបស់ស្ត្រីក្នុងការសម្រេចចិត្ត ផ្នែកនយោបាយ ការងារសង្គម និងសេដ្ឋកិច្ច ដោយសារស្ត្រីមានប្រាជ្ញាស្មារតីតស៊ូអត់ធ្មត់ ដើម្បីការរក្សាសុខសន្តិភាព និងការអភិវឌ្ឍនៅគ្រប់កាលៈទេសៈទាំងអស់។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា យុទ្ធសាស្រ្តជាតិស្ដីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ត្រូវបានដាក់ចេញ ដោយរួមមានការលើកកម្ពស់ស្រ្តី ក្នុងភាពជាអ្នកដឹកនាំ ការបញ្ចូលអក្ខរកម្មហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាទូទៅ និងការលើកទឹកចិត្តឱ្យប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលជាដើម។

ជាមួយគ្នានេះគិតត្រឹមខែមករា ឆ្នាំ២០២៥ ចំនួនអ្នកខ្ចីពីគ្រឹះស្ថានធនាគារ មានប្រមាណ៥៤ភាគរយជាស្រ្តី និងចំនួនអ្នកខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានប្រមាណ៦៤% ជាស្រ្តី ខណៈចំនួនអ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារ មានប្រមាណ៥២ភាគរយជាស្រ្តី និងចំនួនអ្នកដាក់ប្រាក់បញ្ញើ ក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន៦៨ភាគរយជាស្រ្តី។ ទាំងនេះបង្ហាញពីសមាមាត្រ ដែលស្រ្តីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរស។

លោកជំទាវបណ្ឌិត ជា សិរី បានបន្ថែមថា ធនាគារជាតិនៃកម្ពុជា គ្រោងនឹងរៀបចំបង្កើតទារកដ្ឋាន នៅអគារស្នាក់ការកណ្តាល ដែលកំពុងសាងសង់ ក្នុងគោលបំណងលើកទឹកចិត្ត ជួយសម្រាលបន្ទុក និងលើកកម្ពស់តុល្យភាពរវាងជីវិតការងារ និងជីវិតគ្រួសារដល់មន្ត្រីជាស្ត្រី ព្រមទាំងអាចឱ្យស្ត្រីមានលទ្ធភាពធ្វើការងារ ប្រកបដោយប្រសិទ្ធភាព និងមានពេលវេលាថែទាំទារកប្រកបដោយសុវត្ថិភាព គុណភាព និងស្ដង់ដារ។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា «ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានស្នើសុំឱ្យមន្ត្រីជំនាញធ្វើការសិក្សាអំពីលទ្ធភាព ក្នុងការតម្រូវឱ្យគ្រឹះស្ថានក្រោមឱវាទ មានសមាជិកក្រុមប្រឹក្សាភិបាលជាស្ត្រីយ៉ាងតិចម្នាក់ ក្នុងគោលដៅចម្បងចូលរួមចំណែក លើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យហិរញ្ញវត្ថុ ដោយបង្កើនតួនាទីស្ត្រីក្នុងការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ។ ការចូលរួមរបស់ស្ត្រីក្នុងការដឹកនាំគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ គឺជាកត្តាមួយក្នុងការរួមចំណែកបង្កើនប្រសិទ្ធភាព វឌ្ឍនភាព និងនវានុវត្តភាពក្នុងវិស័យហិរញ្ញវត្ថុផងដែរ»។

លោកជំទាវបណ្ឌិត បានបន្ដថា «ក្នុងនោះខ្ញុំសូមសម្ដែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានគោលនយោបាយ និងយុទ្ធសាស្ត្រ ផ្ដោតយ៉ាងជាក់លាក់ទៅលើការលើកកម្ពស់ សមភាពយេនឌ័រ និងការអភិវឌ្ឍធនធានមនុស្ស ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ ប្រទេសឱ្យឈានឆ្ពោះទៅរកភាពចម្រើនរុងរឿង» ៕

អត្ថបទដែលជាប់ទាក់ទង