**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

ហ្វីលីពីន​និង​កាណាដា​ គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ក្នុង​គោល​បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ផ្នែក​ការពារ​ជាតិ​និង​សន្តិសុខ​រវាង​ប្រទេស​ទាំងពីរ

ម៉ានីល៖ បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​ហ្វីលីពីន ដែលត្រូវចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ហ្វីលីពីន​និង​កាណាដា​ គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ស្ដីពី​ស្ថានភាព​កងកម្លាំង​បំពេញ​ទស្សនកិច្ច (SOVFA) ក្នុង​គោល​បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ផ្នែក​ការពារ​ជាតិ​និង​សន្តិសុខ​រវាង​ប្រទេស​ទាំងពីរ។

កិច្ចព្រមព្រៀង​នេះ​ នឹង​បង្កើត​ក្របខ័ណ្ឌ​សម្រាប់​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​យោធា និង​ការពារ​ជាតិ ជំរុញ​កិច្ច​សហការ​រវាង​ប្រទេស​ទាំងពីរ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អន្តរ​ប្រតិបត្តិការ​រវាង​កងកម្លាំង​របស់​ពួកគេ។

ក្រសួង​ការពារ​ជាតិ​ហ្វីលីពីន​បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​ការពារ​ជាតិ​ទ្វេភាគី ហើយ​រំពឹង​ថា​នឹង​រួមចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។

កាណាដា​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ជំហរ​របស់​ហ្វីលីពីន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដោយ​គាំទ្រ​សាលក្រម​ឆ្នាំ ២០១៦ របស់​តុលាការ​អាជ្ញាកណ្ដាល​អចិន្ត្រៃយ៍​ដែល​បាន​ច្រានចោល​ការ​ទាមទារ​ដែន​សមុទ្រ​ដ៏​ទូលំទូលាយ​របស់​ចិន។

គួរបញ្ជាក់ថា កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​រវាង​ហ្វីលីពីន​និង​កាណាដា​បាន​ឈាន​ដល់​ដំណាក់កាល​សំខាន់​មួយ​រួច​ទៅ​ហើយ​កាលពី​ឆ្នាំ ២០២៣ នៅ​ពេល​ដែល​ប្រទេស​ទាំងពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ ដែលអនុញ្ញាត​ឲ្យ​ហ្វីលីពីន​ប្រើប្រាស់​ប្រព័ន្ធ Dark Vessel Detection របស់​កាណាដា។ ប្រព័ន្ធ​នេះ​មាន​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​នឹងការ​នេសាទ​ខុសច្បាប់ ​ដែល​ធ្វើ​ឡើង​ដោយ​នាវា​ដែល​បិទ​ឧបករណ៍​បញ្ជូន​ទីតាំង​ដើម្បី​គេច​ពី​ការ​ត្រួតពិនិត្យ។

ចំ​ពេល​មាន​ភាព​តានតឹង​កើនឡើង​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ហ្វីលីពីន​កំពុង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ជាមួយ​ប្រទេស​ជាច្រើន ស្រប​ពេល​ដែល​រក្សា​សម្ព័ន្ធភាព​ជាមួយ​អាមេរិក។ ថ្មីៗ​នេះ ហ្វីលីពីន​បាន​ចរចា​កិច្ចព្រមព្រៀង​ស្រដៀង​គ្នា​នេះ​ជាមួយ​នូវែលសេឡង់ និង​បាន​ផ្ដល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង (RAA) ជាមួយ​ជប៉ុន​កាលពី​ឆ្នាំ​មុន ដែល​អនុញ្ញាត​ឲ្យ​មានការ​ដាក់​ពង្រាយ​កងទ័ព​រវាង​ប្រទេស​ទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង