**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ ដកតំណែង ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំចក្រភពអង់គ្លេស បន្ទាប់ពីធ្វើការអត្ថាធិប្បាយរិះគន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ

វែលីងតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ លោក Winston Peters បានឱ្យដឹងថា លោកបានដកតំណែង ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំចក្រភពអង់គ្លេស បន្ទាប់ពីអគ្គរាជទូតរូបនោះ បានធ្វើការអត្ថាធិប្បាយមួយ ដែលមានខ្លឹមសាររិះគន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំចក្រភពអង់គ្លេស លោក Phil Goff បានធ្វើការអត្ថាធិប្បាយ អំឡុងវេទិកាមួយនៅទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលត្រូវបានមើលឃើញ ហាក់បានចោទសួរអំពីការយល់ដឹងប្រវត្តិសាស្រ្តរបស់លោក ត្រាំ ដោយបង្ហាញអំពី ភាពខុសគ្នារវាងការខិតខំស្តារទំនាក់ទំនងរបស់លោក ត្រាំ ជាមួយរុស្ស៉ី ហើយនិងសកម្មភាពរបស់ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក Winston Churchill ដែលបានប្រយុទ្ធតស៊ូជាមួយរបបណាហ្ស៉ីអាល្លឺម៉ង់។

លោក Goff បានសួរថា «លោកប្រធានាធិបតី ត្រាំ បានស្តាររូបសំណាក លោក Churchill នៅការិយាល័យ Oval Office វិញ ប៉ុន្តែតើអ្នកគិតថា លោក ត្រាំ ពិតជាយល់ដឹងច្បាស់អំពីប្រវត្តិសាស្រ្តដែរឬទេ?»។

ប្រមុខការទូតនូវែលសេឡង់ លោក Peters បាននិយាយថា ការអត្ថាធិប្បាយរបស់លោក Goff គួរឱ្យខកបំណងជាខ្លាំង ខណៈវាមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលនូវែលសេឡង់នោះទេ និងធ្វើឱ្យតួនាទីរបស់លោក ក្នុងនាមជាឯកអគ្គរាជទូតប្រចាំនៅ ទីក្រុងឡុងដ៍ មិនអាចរក្សាបានឡើយ។

គួរបញ្ជាក់ថា លោក Goff ត្រូវបានតែងតាំងជា ឯកអគ្គរាជទូតនូវែលសេឡង់ ប្រចាំចក្រភពអង់គ្លេស កាលពីឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង