**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រៀម ផ្តល់ការសម្របសម្រួល កិច្ចអន្តរាគមន៍ ឈានទៅសម្រេចគោលដៅដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដាក់ចេញ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានមានប្រសាសន៍បែបនេះនៅក្នុងឱកាសដែលលោកទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមជាវាគ្មិននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសប្រចាំខែកុម្ភៈ«ការឆ្លើយតបនឹងមេរោគអេដស៍ក្នុងវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន» នាថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៥ នេះ ដោយមានការចូលរួមពីគ្រប់សមាសភាពក្រុមប្រឹក្សាបច្ចេកទេសទាំងថ្នាក់ជាតិនិងក្រោមជាតិព្រមទាំងអង្គការដៃគូ ដែលជាកិច្ចប្រជុំលក្ខណៈកូនកាត់ផ្ទាល់និងពីចម្ងាយ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា បន្ទាប់មានការឆ្លងរាលដាលជំងឺអេដស៍ចូលដល់កម្ពុជា ហើយរកឃើញថា អ្នកប្រើគ្រឿងញៀន ដោយចាក់អាចនាំឱ្យមានការឆ្លងរាលដាលជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលយកការស្នើសុំពីដៃគូ ពិសេស UNODC, WHO និង UNAIDS ដើម្បីអនុវត្តកម្មវិធីកាត់បន្ថយគ្រោះថ្នាក់ ដែលក្នុងនោះមានកម្មវិធីម្ជុលសីរាំងស្អាត និងកម្មវិធីព្យាបាលជំនួស ដោយមេតាដូន។ ក្រោយទទួលបានលទ្ធផលការសិក្សាពីក្រសួងសុខាភិបាលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឯកភាពនិងដាក់ឱ្យអនុវត្តកម្មវិធីទាំងនេះក្នុងគោលបំណងបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺអេដស៍ បន្តរហូតមកដល់សព្វថ្ងៃបើតាមលទ្ធផលការប៉ាន់ប្រមាណក្នុងឆ្នាំ២០១៧បង្ហាញថាមានអាត្រាឆ្លង ១៥,២% ក្នុងចំណោមចាក់គ្រឿងញៀន និង ៥,៧% ក្នុងចំណោមអ្នកមិនចាក់ ចំណែកការប៉ាន់ប្រមាណក្នុងឆ្នាំ២០២៤ (មិនទាន់ជាផ្លូវការ) ១០% ក្នុងចំណោមអ្នកចាក់ និង ៦% ក្នុងចំណោមអ្នកមិនចាក់។ហើយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តគាំទ្រនិងជួយសម្របសម្រួលដល់ការអនុវត្តកម្មវិធីកាត់បន្ថយគ្រោះថ្នាក់ ការបង្ការការឆ្លងរោគអេដស៍ក្នុងចំណោមទាំងអ្នកចាក់និងអ្នកមិនចាក់ព្រមទាំងត្រៀមផ្តល់ការសម្របសម្រួល និងកិច្ចអន្តរាគមន៍ដើម្បីឈានទៅសម្រេចគោលដៅ ដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដាក់ចេញ និងលើកឡើងពីអត្ថប្រយោជន៍ App NoDrug និងបានសំណូមពរឲ្យមានការចូលរួមប្រើប្រាស់ទាំងអស់គ្នា។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមកិច្ចដឹកប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់ទុកការប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ជាការងារអាទិភាពដែលបានបញ្ចូលក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីការបញ្ចប់អេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈ ដោយបានកំណត់កម្មវត្ថុចំនួនបីគឺ៖ ទី១. ការឆ្លងថ្មីនៃមេរោគអេដស៍តិចជាង១នាក់ ក្នុងមួយថ្ងៃ ឬក្នុងរង្វង់ជាង២០០នាក់ក្នុងមួយឆ្នាំ, ទី២. កាត់បន្ថយការស្លាប់ដោយសារអេដស៍តិចជាង២០០នាក់ក្នុងមួយឆ្នាំ, និងទី៣. លុបបំបាត់ការរើសអើង និងការមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ ហើយសូមរំលឹកឡើងវិញពីការចូលរួមឆ្លើយតបនឹងមេរោគអេដស៍ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ចាប់តាំងពីការរកឃើញមេរោគអេដស៍ជាលើកដំបូងនៅប្រទេសកម្ពុជានាឆ្នាំ១៩៩១ ទាំងលើផ្នែកបង្ការ ការព្យាបាល និងគាំទ្រ រហូតមកដល់ឆ្នាំ២០២៣នេះ កម្ពុជាសម្រេចបាន ៨៩-៩៨-៩៨ ក្រោមចក្ខុវិស័យដឹកនាំប្រកបដោយគតិបណ្ឌិតនិងយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រយ៉ាងមានប្រសិទ្ធភាព រួមជាមួយការអំពាវនាវជាចលនាជាតិតែមួយក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ៕

អត្ថបទដែលជាប់ទាក់ទង