**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ប្រទះឃើញវត្តមានសត្វទន្សោងមួយហ្វូង កំពុងដើរ រកចំណីយ៉ាងសុខសាន្តនៅដែនជម្រកសត្វព្រៃភ្នំត្នោត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

 

ភ្នំពេញ៖ នៅថ្ងៃសុក្រទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាន បានប្រកាសដំណឹងដ៏រីករាយប្រទះឃើញវត្តមានសត្វទន្សោងមួយហ្វូង កំពុងដើរ រកចំណីយ៉ាងសុខសាន្តនៅដែនជម្រកសត្វព្រៃភ្នំត្នោត ក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ។

ក្រសួងបញ្ជាក់ថា កាលពីពេលថ្មីៗក្រុមអ្នកអភិរក្សបានប្រទះឃើញ ហ្វូងសត្វទន្សោងជាង១០ក្បាល មានញី មានឈ្មោល និងកូនតូចៗ ថតបានដោយកាម៉េរ៉ា។ ទន្សោង ជាប្រភេទជីវៈចម្រុះកម្រ និងជិតផុតពូជលើពិភពលោក ហើយបានចុះក្នុងបញ្ជីក្រហម របស់អង្គការ IUCN។

ចំពោះមុខ ការប្រទះឃើញនេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ចាត់ទុកថា៖«ជាលទ្ធផលជោគជ័យមួយ ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិនៅកម្ពុជា»។ ក្រៅតែពីការកត់សម្គាល់ដូច្នេះ ឯកឧត្ដម ខ្វៃ អាទិត្យា ស្នើឱ្យអ្នកពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍ ចូលរួមការពារថែរក្សាសម្បត្តិធនធានធម្មជាតិកម្រលើពិភពលោកនេះឱ្យបានគង់វង្ស សម្រាប់ប្រព័ន្ធអេកូឡូស៊ី និងសម្រាប់បម្រើដល់គោលដៅលំហែបៃតង ដើម្បីរួមចំណែកដល់ការបង្កើន ជីវភាពសហគមន៍ក្នុងមូលដ្ឋាន។

សូមជម្រាបថា «ទន្សោង» មានវត្តមាននៅតាម តំបន់ព្រៃក្នុងភូមិភាគឦសាន និរតី និងភាគខាងជើងប្រទេសកម្ពុជា ដោយរស់នៅជាហ្វូង អាចលាយឡំជាមួយ គោព្រៃ ប្រើស ខ្ទីងជាដើម ភាគច្រើននៅតំបន់ព្រៃរបោះ មានអូរ ស្ទឹង ត្រពាំង ថ្លុក ដែលមានស្មៅ ស្បូវ ព្រេច ឫស្សី ឈ្នះ រុក្ខជាតិ គម្ពោតព្រៃ ទឹកជប់ ដីច្រាបជាដើម។ ទន្សោងមាន រូបរាង ដូច គោស្រុក ដែរ តែខុសត្រង់ វាអត់មានបូកលើខ្នង និងបួរក ធ្លាក់ចុះក្រោម។ ទន្សោងមាន សម្បុរក្រហម ត្នោតស្រាល និងប្រែទៅជាពណ៌ក្រហមត្នោត ឬក្រហមត្នោតចាស់ នៅពេលវាមានវ័យចំណាស់បន្តិច ហើយជើងទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌-សដូចខ្ទីង និងគោព្រៃដែរ ប៉ុន្តែខុសគ្នាត្រង់វាមានពណ៌-ស នៅផ្នែកក្រោយ ត្រង់គូទ រីឯស្នែងវាមានរាងមូលជាងស្នែងខ្ទីង ពណ៌លឿងចាស់ភ្លឺរលោង ចាប់ពីពាក់កណ្តាលស្នែងចុះក្រោម និងចុងស្នែងមានពណ៌ខ្មៅ។ បន្ទាប់ពីពពោះរយៈពេល ប្រមាណជា១០ខែ ទន្សោងអាចបង្កើតកូនបាន១-២ក្បាល។ នេះបើតាមក្រសួងបរិស្ថាន។

សូមរំឭកថា មុនប្រកាសដំណឹងនេះមួយថ្ងៃ គឺនៅថ្ងៃទី២៧កុម្ភៈ ក្រសួងបរិស្ថាន ក៏បានប្រកាសពីការប្រទះឃើញវត្តមានសត្វខ្ទីង២ក្បាល មេកូន (អាយុប្រហែល១ឆ្នាំ) នៅដែនជម្រកសត្វព្រៃ[ព្រៃឡង់] ចំណុចជិតភ្នំក្រៀល ភូមិភ្ញាក់រឭក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារផងដែរ។ ដ្បិតសត្វប្រភេទនេះ ក៏ត្រូវបានចាត់ទុកជាប្រភេទសត្វព្រៃកម្ររបស់ពិភពលោក ដែលបានចុះក្នុងបញ្ជីក្រហម IUCN ក្នុងកម្រិត VU មានន័យថា ជាសត្វងាយរងគ្រោះថ្នាក់ជាសាកល៕

អត្ថបទដែលជាប់ទាក់ទង