**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

ស្ថិតនៅតំបន់កន្ទុយនាគដាច់ស្រយាល ច្រកចេញចូលតែមួយស្រុកតាវែង ផ្ដល់សេវាជូនពលរដ្ឋជាង៨០០សេវា ក្នុងឆ្នាំ២០២៤

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកតាវែង ខេត្តរតនគិរី បានផ្តល់សេវាជូនប្រជាពលរដ្ឋ៨១១សេវា ដោយទទួលបានចំណូលសរុប២.៩៥១.០០០ រៀល គិតជាដុល្លារ ជាង៧០០ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ផ្ដល់មកកាន់ក្រុមព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដោយលោក សូ វណ្ណធិន អភិបាលស្រុកតាវែង។

បើតាម លោក សូ វណ្ណធិន សេវាដែលរដ្ឋបាលស្រុកតាវែង ផ្តល់ច្រើនជាងគេ គឺការងារអត្រានុកូលដ្ឋានមានចំនួន៦៣៥សេវា (ពុំយកកម្រៃសេវា) និងនីត្យានុកូលកម្មចំនួន១៥៨សេវា ទទួលបានចំណូល ៧៣៥.០០០រៀល បន្ទាប់មកវិស័យសុរិយោដី ចំនួន១២សេវា ទទួលបានចំណូល ៧០០.០០០រៀល ចំណែកឯវិស័យដែលផ្តល់ឱ្យតិចជាងគេ មាន វិស័យសំណង់ បាន១សេវា ទទួលបានចំណូល ៦០០.០០០រៀល  វប្បធម៌ និងវិចិត្រសិល្បៈ បានចំនួន១សេវា ទទួលបានចំណូល ៤០០.០០០រៀល សុខាភិបាល បាន១សេវា ទទួលបានចំណូល២០០.០០០រៀល រ៉ែ និងថាមពល បាន១សេវា ទទួលបានចំណូល២០០.០០០រៀល វិស័យសាធារណការ និងដឹកជញ្ជូន បាន២សេវា ទទួលបានចំណូល ៨០.០០០រៀល។

លោក អភិបាលស្រុកតាវែង បន្តទៀតថា « ភាគច្រើនប្រជាពលរដ្ឋពួកគាត់មកទទួលសេវាអត្រានុកូលដ្ឋាន ហើយពីមួយឆ្នាំទៅមួយឆ្នាំពលរដ្ឋតែងតែមកទទួលសេវានៅរដ្ឋបាលយើងដោយក្ដីសប្បាយរីករាយ ពួកគាត់រីករាយដោយសារតែមន្ត្រីយើងបានពន្លឿនរយៈពេលនៃការផ្តល់សេវាទៅជូនពួកគាត់ ក្នុងករណីដែលពួកគាត់ពិនិត្យឃើញថា ឯកសារទាំងនោះត្រឹមត្រូវ និងគ្រប់គ្រាន់ហើយ ពួកគាត់បំពេញឯកសារឱ្យភ្លាម ចុះហត្ថលេខាភ្លាមប្រគល់ឱ្យភ្លាមៗតែម្ដង»។

លោកបន្តថា«ទន្ទឹមនោះយើងក៏មានឧបសគ្គមួយចំនួនក្នុងការបំពេញការងារផងដែរ ដែលភាគច្រើនប្រជាពលរដ្ឋពេលមកទទួលសេវាគឺដើម្បីកែតម្រូវឈ្មោះ កែតម្រូវគល់បញ្ជី បាត់ឯកសារមួយចំនួន ប៉ុន្តែក្រុមការងារអាចដោះស្រាយជូនពួកគាត់បាន។ ជាមួយគ្នានេះដែរ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាល្អ ពលរដ្ឋសប្បាយចិត្តនោះគឺ យើងត្រូវចាប់ផ្តើមដំបូងថ្នាក់ភូមិត្រូវពិនិត្យមើលសៀវភៅគ្រួសារ សៀវភៅស្នាក់នៅឱ្យបានត្រឹមត្រូវ ហើយសម្រាប់ថ្នាក់ប៉ុស្ដិ៍ និងឃុំ ក៏ត្រូវតែរៀនសូត្រឱ្យបានល្អ និងពិនិត្យមើលឱ្យបានល្អិតល្អន់មុននឹងសរសេរចូលសំបុត្រអត្រានុកូលដ្ឋានជូនពួកគាត់ចៀសវាងត្រូវកែតម្រូវម្ដងទៀត»។

សូមបញ្ជាក់ថា ស្រុកតាវែងបានចាប់ផ្តើមបើកដំណើរការការិយាល័យច្រកចេញចូលតែមួយ ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មានមន្រ្តីបម្រើការងារផ្នែកជួរមុខ និងជួរក្រោយសរុបចំនួន៧រូប ក្នុងនោះមន្ត្រីបម្រើការជួរមុខមានចំនួន៣រូប និងជួរក្រោយចំនួន៤រូប។ ការិយាល័យច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព៕

អត្ថបទដែលជាប់ទាក់ទង