**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ក្រសួងបរិស្ថាន រៀបចំសកម្មភាពអប់រំ ផ្សព្វផ្សាយបរិស្ថាន ឱ្យបានមុតស្រួច ដើម្បីជំរុញឱ្យប្រទេសជាតិមានបរិស្ថានស្អាត

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានរៀបចំសកម្មភាពអប់រំ ផ្សព្វផ្សាយបរិស្ថាន ឱ្យបានមុតស្រួច ដើម្បីជំរុញឱ្យប្រទេសជាតិមានបរិស្ថានស្អាត។

ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងបែបនេះក្នុងឱកាសចូលរួមបើកសិក្ខាសាលា ពិគ្រោះយោបល់ដើម្បីពង្រឹងសកម្មផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងបរិស្ថាន របស់អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តកំពត។

នៅក្នុងឱកាសនេះ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា សិក្ខាសាលាដែលបានរៀបចំនៅថ្ងៃនេះ នឹងស្វែងរកបាននូវធាតុចូលសំខាន់ៗថែមទៀត ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា ក្នុងការបំពេញតួនាទីភារកិច្ចផ្សព្វផ្សាយ អប់រំ ជំរុញឱ្យសាធារណ ប្រែក្លាយឥរិយាបថរបស់ប្រជាពលរដ្ឋកម្ពុជា ចូលរួមអនុវត្តជាក់ស្តែង ក្នុងសកម្មភាពថែរក្សា ការពារបរិស្ថាន និងធនធានធម្មជាតិ មានទម្លាប់ស្អាត ស្រឡាញ់ភាពបៃតង និងការរស់នៅប្រកបដោយចីរភាព នៅពេលខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំនិងមន្រ្តីនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន និងបណ្តាមន្ទីរបរិស្ថានទាំងអស់ ពិនិត្យលើផែនការចូលរួមសកម្មភាព ជំរុញឱ្យមានចលនា ឱ្យបានគ្រប់ទីកន្លែង ចូលរួមយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាពិសេសនៅតាម ឃុំ-សង្កាត់ សាលារៀន វត្តអារាម រោងចក្រសហ-គ្រាស ភូមិឋាន…។ល។ ដើម្បីជំរុញ «ភាពស្អាត» នៅក្នុងសង្គមយើងស្អាត និងប្រទេសជាតិមានបរិស្ថានស្អាត។ ព្រមជាមួយគ្នានេះ ជំរុញការធ្វើយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ ” ផ្លូវជាតិគ្មានសំរាមប្លាស្ទិក” ដែលយុទ្ធនាការនេះ ត្រូវបានប្រកាសបើកឱ្យដំណើការដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ លើសពីនេះសកម្មភាពអាទិភាព មួយទៀតគឺ បណ្តុះផ្នត់គំនិត «ពន្លកបៃតង» ដោយចូលរួមផ្សព្វផ្សាយសកម្មភាព ការបណ្តុះកូនឈើ និងព្រឹត្តការណ៍ចែកកូនឈើជូនដល់សាធារណជនដោយឥតគិតថ្លៃ សកម្មភាពដាំកូនឈើ និងការថែទាំកូនឈើ។

ឯកឧត្តម ខ្វៃ អាទិត្យាបានបន្ថែមថា ទាក់ទងនឹងការផ្សព្វផ្សាយ ក្រសួងបរិស្ថានបន្តខិតខំ ពង្រីកភាពជាដៃគូជាមួយប្រព័ន្ធផ្សព្វផ្សាយ ដូចជា កាសែត ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ និងវេទិកាព័ត៌មានអនឡាញ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានបរិស្ថាន ឱ្យមានភាពទំលំទូលាយជាងមុន និងមានភាពសំបូរបែប និងទាក់ទាញ ព្រមជាមួយនឹង ការបន្តផ្តល់ការលើកទឹកចិត្ត ដល់ប្រតិបត្តិករ អនុវត្ត «ភាពស្អាត» និង«បៃតង» ដោយសហការ សម្របសម្រួលជាមួយរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ សាលារៀន វត្តអារាម រោងចក្រ សហគ្រាស និងសហគមន៍មូលដ្ឋាន។

សូមបញ្ជាក់ថា វេទិកាពិភាក្សារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពីឯកឧត្តម ឡេង ជីវិន អគ្គនាយក នៃអគ្គ.ចំណេះដឹងនិងព័ត៌មានបរិស្ថាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស តំណាងអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងបរិស្ថាន ប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត និងតំណាងអង្គការដៃគូអភិវឌ្ឍន៍មួយចំនួន។

វេទិការរៀបចំឡើងក្នុងគោលបំណង ពិនិត្យនិងពិភាក្សាគោលដៅសកម្មភាពសំខាន់ៗ រួមមាន ជំរុញ ការអប់រំ ផ្សព្វផ្សាយ និងចលនា ទៅតាមមូលដ្ឋាន សាលារៀន វត្តអារាម រោងចក្រ-សហគ្រាស សហគមន៍ ។ល។ ចូលរួមសំអាត និងគ្រប់គ្រងសំរាម/សំណល់ប្លាស្ទិក តាមផ្លូវជាតិ ផ្លូវខេត្ត តាមប្រព័ន្ធផ្លូវទឹក តាមភូមិឋាន និងទីឋាននានា ការ ចេះទុកដាក់ ញែក គ្រប់គ្រងសំរាម/សំណល់រឹងបានត្រឹមត្រូវ និងចូលរួមអនុវត្ត 4R ព្រមទាំងបណ្តុះផ្នត់គំនិត ពន្លកបៃតង ជាមួយនឹងការបណ្តុះ ការដាំ និងថែទាំកូនឈើ ដល់សិស្សានុសិស្ស យុវជន សមាជិកសហគមន៍ និងសាសនិកនានា។ កិច្ចពិាភក្សាក៏មានលើកឡើងពី ពង្រឹងប្រព័ន្ធព័ត៌មានភូមិសាស្ត្រសម្រាប់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងពង្រីកភាពជាដៃគូបណ្តាញផ្សព្វផ្សាយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង