**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់

ឯកឧត្ដម ជា វ៉ាន់ដេត អញ្ជើញចូលរួម «កិច្ចប្រជុំកំពូល ស្ដីពីបញ្ញាសិប្បនិម្មិត» នៅក្រុងប៉ារីស

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួម «កិច្ចប្រជុំកំពូល ស្ដីពីបញ្ញាសិប្បនិម្មិត» នៅក្រុងប៉ារីស សាធារណរដ្ឋបារាំង នៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។

កិច្ចប្រជុំកំពូលនេះ ដោយមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថល និងឥស្សរជនតំណាងប្រទេសចំនួន ១០០ប្រទេស ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មជ្ឈដ្ឋានសិក្សានិងស្រាវជ្រាវ និងអង្គការអន្តរជាតិជាច្រើន ដែលមានអ្នកចូលរួមសរុបប្រមាណ ១,៥០០នាក់។

កិច្ចប្រជុំកំពូលនេះ មានគោលបំណងជំរុញកិច្ចពិភាក្សារវាងភាគីពាក់ព័ន្ធទាំងអស់ លើកាលានុវត្តភាព និងបញ្ហាប្រឈមកើតចេញពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដោយផ្ដោតលើមូលបទចំនួន ៥ គឺ (១) នវានុវត្តន៍និងវប្បធម៌ (២) អនាគតនៃវិស័យការងារ (៣) បញ្ញាសិប្បនិម្មិតដែលគួរឱ្យទុកចិត្ត (៤) បញ្ញាសិប្បនិម្មិតបម្រើប្រយោជន៍សាធារណៈ និង (៥) អភិបាលកិច្ចកម្រិតសាកលលើបញ្ញាសិប្បនិម្មិត។

តាមរយៈកិច្ចប្រជុំកំពូលនេះ ភាគីពាក់ព័ន្ធទាំងអស់បានពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាលើកបញ្ហាសំខាន់ៗមួយចំនួន ដូចជា ទី១. ការធ្វើនិយ័តកម្មនិងអភិបាលកិច្ចបញ្ញាសិប្បនិម្មិតដើម្បីបញ្ចៀសភាពអវិជ្ជមាន ទី២. ការចាប់យកបញ្ញាសិប្បនិម្មិតសម្រាប់ទាំងអស់គ្នា ទាំងរដ្ឋាភិបាល ធុរកិច្ច ពលរដ្ឋ និងសង្គមស៊ីវិល ទី៣. នវានុវត្តន៍ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីក្នុងការអភិវឌ្ឍថ្នាល កម្មវិធី និងប្រព័ន្ធផ្សេងៗមានស្តង់ដានិងលក្ខណៈបើកចំហរ ទី៤. ការប្រើប្រាស់ថាមពលប្រកបដោយចីរភាព និងទី៥. កិច្ចសហការរវាងភាគីពាក់ព័ន្ធទាំងអស់។

ជាលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ បណ្ដាប្រទេសចូលរួម រួមទាំងកម្ពុជា បានគាំទ្រលើ «សេចក្ដីថ្លែងការណ៍ ស្ដីពីបញ្ញាសិប្បនិម្មិតប្រកបដោយបរិយាបន្ន និងចីរភាពសម្រាប់មនុស្សជាតិ និងភពផែនដី»។

ដោយឡែក សហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស មិនគាំទ្រសេចក្តីថ្លែងការណ៍នេះទេ ដោយបញ្ជាក់ថា ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត មិនគួរមានបទប្បញ្ញត្តិរិតត្បិតទេ ពីព្រោះការរិតត្បិតនេះអាចនឹងក្លាយ ជាឧបសគ្គក្នុងជំរុញនវានុវត្តន៍ និងឈានដល់ការសម្លាប់ក្រុមហ៊ុនបច្ចេកវិទ្យាផងដែរ។

កិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិម្មិតលើកនេះ គឺជាកិច្ចប្រជុំបន្តពីកិច្ចប្រជុំកំពូល នៅចក្រភពអង់គ្លេសឆ្នាំ២០២៣ និងនៅសាធារណរដ្ឋកូរ៉េឆ្នាំ២០២៤ ហើយកិច្ចប្រជុំកំពូលបន្ទាប់នឹងរៀបចំនៅសាធារណរដ្ឋឥណ្ឌា៕

អត្ថបទដែលជាប់ទាក់ទង