**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនរួចជាស្រេចក្នុងការដោះដូរទឹកដីជាមួយសន្តិភាព ពេលចរចាជាមួយរុស្ស៊ី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអះអាងថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះដូរទឹកដីជាមួយសន្តិភាព ពេលចរចាជាមួយរុស្ស៊ី ខណៈរដ្ឋធានីមូស្គូបានដោះលែងអ្នកទោសជនជាតិអាម៉េរិកម្នាក់ឈ្មោះ ម៉ាក ហ្វូហ្គែល (Marc Fogel) ដែលប្រធានាធិបតីអាម៉េរិកពិរពណ៌នាទង្វើនេះថា ជាកាយវិការសុច្ឆន្ទៈក្នុងការបញ្ចប់សង្រ្គាម។

លោក ហ្សេឡេនស្គី នឹងជួបជាមួយអនុប្រធានាធិបតីអាម៉េរិក លោក ជេឌី វ៉ាន់ (JD Vance) ដែលតែងរិះគន់ចំពោះការគាំទ្រយោធារបស់សហរដ្ឋអាម៉េរិក ចំពោះអ៊ុយក្រែននៅថ្ងៃសុក្រ នៅឯសន្និសិទសន្តិសុខទីក្រុងមុយនិចនៃប្រទេសអាល្លឺម៉ង់។ កន្លងទៅ លោក ហ្សេឡេនស្គី តែងបដិសេដមិនដោះដូរទឹកដីជាមួយសន្តិភាពឡើយ។ យ៉ាងណា ពេលនេះ ហ្សេឡេនស្គី ត្រៀមខ្លួនរួចជាស្រេចដើម្បីដោះដូរទឹកដីនៅក្នុងតំបន់ឃឺសរបស់រុស្ស៊ី ដែលអ៊ុយក្រែនដណ្តើមបាននៅក្នុងការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីឆ្នាំមុន ជាមួយនឹងសន្តិភាព។
មេដឹកនាំអ៊ុយក្រែនរូបនេះអះអាងថា៖«យើងនឹងដោះដូរទឹកដីមួយនេះ ពីព្រោះអ៊ុយក្រែន​នឹង​មិន​អាច​ទទួល​បាន​ការ​ធានា​សន្តិសុខ​ដោយ​គ្រាន់​តែ​ មានអឺរ៉ុប​ជាដៃគូនោះ​ទេ។ ការធានាសុវត្ថិភាពដោយគ្មានអាម៉េរិក មិនមែនជាការធានាសុវត្ថិភាពពិតប្រាកដនោះទេ»។

លោក ត្រាំ បានប្តេជ្ញាថា នឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនដែលអាចធ្វើទៅបាន ដោយការបង្អាក់ជំនួយពីសហរដ្ឋអាម៉េរិករាប់ពាន់លានដុល្លារ ដើម្បីបង្ខំឱ្យរដ្ឋធានីកៀវធ្វើសម្បទានទឹកដីជាថ្នូរនឹងសន្តិភាព។ ពាក់ព័ន្ធនឹងការដោះលែងអ្នកទោសពីសំណាក់រុស្ស៊ី លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា៖«យើងត្រូវបានយកចិត្តទុកដាក់ បានយ៉ាងល្អដោយប្រទេសរុស្ស៊ី។ ខ្ញុំសង្ឃឹមថា នោះជាការចាប់ផ្តើមនៃទំនាក់ទំនង ដែលយើងអាចឈានដល់ការបញ្ចប់សង្រ្គាម»។ គួររំឭកថា លោក ត្រាំ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Fox News ដែលបានចាក់ផ្សាយកាលពីថ្ងៃចន្ទ និយាយថា អ៊ុយក្រែនអាចក្លាយរបស់រុស្ស៊ីនៅថ្ងៃណាមួយ៕

អត្ថបទដែលជាប់ទាក់ទង