**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

អភិបាលខេត្តព្រះសីហនុ ណែនាំឲ្យមន្ទីរបរិស្ថាន និងអាជ្ញាធរក្រុងដាក់កម្លាំងពិនិត្យមើលជាប់ជាប្រចាំ ដើម្បីឱ្យឆ្នេរសមុទ្រស្អាតឡើងវិញ ដើម្បីបំរើឱ្យភ្ញៀវទេសចរណ៍

ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បាន
អញ្ជើញសំណេះសំណាលជាមួយក្រុមការងារសម្អាតឆ្នេរសមុទ្រដែលបានចូលរួមសម្អាតប្រេងអណ្តែតលើទឹកសមុទ្រនៅឆ្នេរព្រែកត្រែង ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ អភិបាលរងស្រុកស្ទឹងហាវ មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សប្បុរសជន និងក្រុមការងារសម្អាតឆ្នេរសមុទ្រព្រែកត្រែង។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណបងប្អូនទាំងអស់គ្នាដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីចូលរួមសម្អាតឆ្នេររបស់យើង ព្រោះយើងបានដឹងហើយថា ប៉ុន្មានថ្ងៃមុនមានករណីលិចប្រេងខ្មៅអណ្តែតមកលើឆ្នេររបស់យើង ដោយមានកិច្ចសហការជាមួយក្រសួងរ៉ែថាមពល ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងតំណាងក្រុមហ៊ុន ដើម្បីឱ្យឆ្នេររបស់យើងបានស្អាតឡើងវិញ រហូតមកដល់ថ្ងៃនេះ ឆ្នេររបស់យើងអាចនិយាយបានថា ស្ទើរតែដូចដើម ១០០ភាគរយ នៅសល់កំណកប្រេងបន្តិចបន្តួច យើងត្រូវចំណាយពេលកែសម្រួលឈានទៅដូចដើមវិញ។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់មន្ទីរបរិស្ថាន និងអាជ្ញាធរក្រុងដាក់កម្លាំងពិនិត្យមើលជាប់ជាប្រចាំ ដើម្បីឱ្យឆ្នេររបស់យើងស្អាតឡើងវិញ ដើម្បីបំរើឱ្យភ្ញៀវទេសចរណ៍ ព្រមទាំងបានពាំនាំការផ្តាំផ្ញើសួរសុខទុកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានណែនាំឱ្យរដ្ឋបាលខេត្ត ធ្វើយ៉ាងណាខិតខំសម្អាតឆ្នេរឱ្យបានស្អាត ដែលមានកម្លាំងប្រជាការពារ កម្លាំងអនាម័យក្រុង បុគ្គលិកក្រុមហ៊ុន រួមនឹងកម្លាំងអនាម័យស្រុកស្ទឹងហាវ និងមន្ត្រីរាជការជុំវិញខេត្ត។ ក្នុងក្របខណ្ឌខេត្តយើង ដែលមានឆ្នេរច្រើនទាមទារឱ្យយើងចូលរួមសម្អាតបំរើឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិរក្សានូវកិត្តិយស និងភាពទាក់ទាញពីភ្ញៀវជាតិ អន្តរជាតិ មកកាន់តំបន់ឆ្នេរខេត្តព្រះសីហនុ ហើយពួកគាត់នឹងបន្តជួយផ្សព្វផ្សាយឆ្នេរសមុទ្ររបស់យើងជាឆ្នេរស្អាតដែលប្រសិទ្ធនាមថា “តារារះនាទិសនារតី” យើងត្រូវរួមគ្នាសម្អាតឆ្នេរក្នុងក្រុងរបស់យើង ព្រោះយើងត្រូវការសន្តិសុខ សុវត្ថិភាព បរិស្ថានអនាម័យក្នុងក្រុងរបស់យើងដោយមិនចង់ឱ្យខេត្តរបស់យើងមិនមានបរិស្ថាន អនាម័យល្អនោះទេ ទន្ទឹមនោះដើម្បីឱ្យស្អាត គឺត្រូវសម្អាតជាប្រចាំ ដើម្បីឱ្យឆ្នេរយើងស្អាត គឺត្រូវសម្អាតជារៀងរាល់ថ្ងៃ។ ព្រោះរដ្ឋបាលខេត្តបានរៀបចំទីតាំងដាក់ធុងសំរាម និងបានធ្វើការអំពាវនាវដល់អ្នកលក់ដូរនៅតាមតំបន់ឆ្នេរ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ត្រូវវេចខ្ចប់កាកសំណល់ឱ្យបានត្រឹមត្រូវ រួចយកទៅដាក់នៅដាក់ក្នុងធុងសំរាមនៅតាមទីតាំងតំបន់ឆ្នេរ។ ទន្ទឹមនោះយើងក៏រៀបចំធ្វើយុទ្ធនាការដាំដើមឈើនៅក្នុងក្រុងរបស់យើង គ្រប់ផ្លូវក្នុងខេត្តឱ្យមានដើមឈើរស្រស់បំព្រងជាទីក្រុងឆ្លាតវៃ ត្រូវការមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា និងអង្គភាពនៅជុំវិញខេត្ត ក្នុងការជួយថែទាំ ស្រោចទឹកដើមឈើដែលបានដាំដុះនៅតាមមុខផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់អនាម័យ បរិស្ថាន ព្រោះដើមឈើវាបានផ្តល់ម្លប់ និងអុកស៊ីសែនសម្រាប់មនុស្ស និងសត្វគ្រប់ប្រភេទ។ ដូច្នេះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធចូលរួមការពារតំបន់អភិរក្សរបស់យើងមានដូចជា ឧទ្យានជាតិ ដីកសិកម្ម ដីបរិស្ថានកុំឱ្យមានការកាប់ទន្ទ្រានដោយខុសច្បាប់ ពិសេសនៅតំបន់ក្បាលឆាយ ដែលជាប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងខេត្តព្រះសីហនុរបស់យើង បន្តចូលរួមសម្អាតអនាម័យនៅតាមឆ្នេរ និងក្រុង ស្រុករបស់យើងឱ្យមានអនាម័យ សោភ័ណភាព បរិស្ថានស្អាត ក្នុងការទាក់ទាញទេសចរជាតិ អន្តរជាតិមកកាន់ដីគោក និងតំបន់កោះ ក្នុងខេត្តព្រះសីហនុ។

អំណោយដែលបានចែកជូនដល់ក្រុមការងារសម្អាតឆ្នេរសមុទ្រព្រែកត្រែង ដែលមានក្រុមការងារអនាម័យ ប្រជាការពារភូមិ និងបុគ្គលិកក្រុមហ៊ុនសរុបចំនួន ២៣៧នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២០គីឡូក្រាម ទឹកក្រូច ១កេស និងថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត ចំនួន ១០ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង