**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់អនុសាសន៍គន្លឹះ៣ជំហាន ដល់ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះថ្មី ដើម្បីសម្រេចបានជោគជ័យលើការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់ជូននូវអនុសាសន៍គន្លឹះចំនួន ៣ជំហាន រួមមាន ការពារ ការពង្រីក និងការអភិវឌ្ឍ ដល់ប្រធានមន្ទីរបរិស្ថានថ្មី នៅខេត្តក្រចេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាស ចូលកាន់មុខតំណែង ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះថ្មី រសៀលថ្ងៃទី ១០កុម្ភៈ ឆ្នាំ២០២៥ នាសាលមហោស្រពខេត្តក្រចេះ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ឯកឧត្តមជាអ្នកខេត្តក្រចេះ និងមានមោទនភាពណាស់ ខណៈឃើញខេត្តក្រចេះ មានភាពស្អាត នៅតាមដងផ្លូវគ្មានសំរាម សំណល់ប្លាស្ទិករាយប៉ាយ។ ខេត្តក្រចេះមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅលើឆាកអន្តរជាតិ ពីព្រោះថាខេត្តក្រចេះ មានសត្វផ្សោតទន្លេមេគង្គ និងមានរមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ ផ្សារភ្ជាប់ប្រវត្តិសាស្រ្តជាច្រើនកន្លែងថែមទៀត។

បន្ថែមពីនេះទៀត ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញការជឿជាក់ថា លោកប្រធានមន្ទីរបរិស្ថាន នឹងបន្តកិច្ចខិតខំប្រឹងប្រែង កាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការបំពេញតួនាទីភារកិច្ច ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ សម្រាប់ខេត្តក្រចេះ។

ស្របជាមួយបេសកកម្មបន្តវែងឆ្ងាយទៅមុខទៀត ឯកឧត្តម បានណែនាំឱ្យថ្នាក់ដឹកនាំនិងមន្រ្តីទាំងអស់នៃមន្ទីរបរិស្ថានខេត្តក្រចេះ បន្តពួតដៃគ្នា បន្តដំណើរលើផ្លូវតែមួយ ដើម្បីសម្រេចជោគជ័យថ្មីៗបន្ថែមទៀត ជូនប្រជាជន និងមាតុភូមិយើងទាំងអស់គ្នា ព្រមទាំងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ដើម្បីបង្កើនប្រសិទ្ធភាពលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន ការអប់រំផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានបរិស្ថាន និងការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន។

លើសពីនេះទៀត ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានណែនាំឱ្យមន្រ្តីបរិស្ថាន ត្រូវមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងល្អ ពោលគឺសំដៅលុបបំបាត់ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរព ក្រមសីលធម៌ វិជ្ជាជីវៈមន្ត្រីរាជការ។

សូមបញ្ជាក់ថា លោក គា ប៊ូ ត្រូវបានតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តក្រចេះថ្មី ជំនួសលោក ឆាយ ដួងសាវុធ ដែលទទួលភារកិច្ចថ្មី ៕

អត្ថបទដែលជាប់ទាក់ទង