**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ

ប្រទេសជាច្រើនបានរងផលប៉ះពាល់ បន្ទាប់ពីអាមេរិកផ្ដាច់ជំនួយ!

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកជាបណ្ដោះអាសន្នស្ទើរទាំងអស់នៃជំនួយបរទេសជាផ្នែកមួយនៃគោលនយោបាយ «America First» បន្ទាប់ពីឡើងស្បថចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករា ហើយលោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថាសហរដ្ឋអាមេរិកលែងចំណាយលុយទាំងងងឹតងងុលដោយមិនមានអ្វីត្រឡប់មកវិញសម្រាប់ប្រជាជនអាមេរិកតទៅទៀតឡើយ។

នេះជាការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce ដោយបន្ថែមថា «ការត្រួតពិនិត្យឡើងវិញ និងការកែប្រែជំនួយបរទេសដើម្បីប្រយោជន៍របស់ប្រជាជនអាមេរិកប្រឹងប្រែងធ្វើការ និងជាអ្នកបង់ពន្ធ គឺមិនមែនត្រឹមតែជារឿង ត្រឹមត្រូវដែលត្រូវធ្វើប៉ុណ្ណោះទេ តែវាគឺជារឿងត្រូវតែធ្វើតែម្ដង»។

ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដែលជាម្ចាស់ជំនួយធំជាងគេបំផុតនៅលើពិភពលោក បានបង្កភាពភ្ញាក់ផ្អើលនៅទូទាំងពិភពលោក ខណៈក្រុមអង្គការសង្គមស៊ីវិលព្រមានថាការផ្អាកជំនួយរបស់ទីក្រុងវ៉ាស៊ីនតោន ធ្វើឱ្យជីវិតមនុស្ស រាប់លាននាក់ជួបហានិភ័យ។ កាលពីឆ្នាំ២០២៣ ទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ជំនួយជាង ៧២ពាន់លានដុល្លារ ទៅកាន់បណ្ដាប្រទេសជាង ១៨០។

បើតាមក្រសួងការបរទេសអាមេរិក ក្នុងរយៈពេល៣ខែខាងមុខ រដ្ឋមន្ត្រីការបរទេស លោក Marco Rubio នឹងធ្វើការត្រួតពិនិត្យ ហើយធ្វើការសម្រេចចិត្តថាតើត្រូវបន្តផ្ដល់ជំនួយ ធ្វើការកែសម្រួល ឬក៏បញ្ចប់កម្មវិធីផ្ដល់ជំនួយ ស្របពេលកម្មវិធីស្បៀងអាហារបន្ទាន់ ដូចជាកម្មវិធីដែលកំពុងជួយដល់ប្រជាជនរងផលប៉ះពាល់ ពីគ្រោះទុរភិក្សដោយសារសង្រ្គាមនៅស៊ូដង់ រួមទាំងជំនួយយោធាសម្រាប់សម្ព័ន្ធមិត្តជិតស្និទ្ធ២របស់សហរដ្ឋអាមេរិក គឺអ៉ីស្រាអែល និងអេហ្ស៉ីបត្រូវបានលើកលែង។

តើប្រទេសណាខ្លះរងផលប៉ះពាល់ធ្ងន់ធ្ងរពីការផ្អាកជំនួយបរទេសរបស់សហរដ្ឋអាមេរិក?

កាលពីឆ្នាំ២០២៣ ជំនួយមួយផ្នែកធំដែលសហរដ្ឋអាមេរិកបានចំណាយនៅក្រោមទម្រង់ជាជំនួយសេដ្ឋកិច្ចគឺមានទំហំ ៥៩.៩ពាន់លានដុល្លារ ហើយក្នុងនោះអ៊ុយក្រែនទទួលបាន ១៤.៤ពាន់លានដុល្លាសពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ឬហៅកាត់ថា USAID។ ប្រទេសដែលទទួលជំនួយធំទី២ ពីសហរដ្ឋអាមេរិក នោះគឺហ្ស៊កដានីដែលទទួលបានជំនួយសេដ្ឋកិច្ច ៧៧០លានដុល្លារតាមរយៈ USAID។ រីឯយេម៉ែនទទួលបាន ៣៥៩.៩លានដុល្លារ និងអាហ្វហ្កានីស្ថានទទួលបាន ៣៣២លានដុល្លារ។ ជំនួយត្រូវបានផ្ដល់ឱ្យបណ្ដាប្រទេសនានាតាមរយៈក្រសួង ឬទីភ្នាក់ងារជាច្រើនរបស់សហរដ្ឋអាមេរិក តួយ៉ាងដូចជាមន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក និង USAID ជាដើម ដែលទទួលបានកញ្ចប់ថវិកា ៤២.៤៥ពាន់លានដុល្លារ និងបន្ទាប់មកគឺក្រសួងការបរទេសអាមេរិកទទួលបានកញ្ចប់ថវិកា ១៩ពាន់លានដុល្លារ និងក្រសួងហិរញ្ញវត្ថុ ២.១៧ពាន់លានដុល្លារ។

បើនិយាយពីការផ្ដល់ជំនួយទៅតាមវិស័យនីមួយៗវិញ វិស័យអភិវឌ្ឍសេដ្ឋកិច្ចគឺទទួលបានជំនួយច្រើនជាងគេពីសហរដ្ឋអាមេរិក ក្នុងទំហទឹកប្រាក់ ១៩ពាន់លានដុល្លារ សុខាភិបាល ១៦ពាន់លានដុល្លារ និងមនុស្សធម៌ ១៥.៦ពាន់លានដុល្លារ។ បន្ថែមពីលើជំនួយសេដ្ឋកិច្ច សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាជាង ៨.២ពាន់លានដុល្លារទៅឱ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅជុំវិញពិភពលោក ហើយជិតពាក់កណ្ដាលនៃជំនួយយោធានេះត្រូវផ្ដល់ទៅឱ្យអ៉ីស្រាអែល និងអេហ្ស៉ីប។ ពោលគឺអ៉ីស្រាអែលទទួលបានជំនួយយោធាពីសហរដ្ឋអាមេរិក ៣.៨ពាន់លានដុល្លារក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០២៨ ខណៈអេហ្ស៉ីបទទួលបានជំនួយយោធា ១.២ពាន់លានដុល្លារក្នុងមួយឆ្នាំ ចាប់តាំងពីបានចុះហត្ថលេខា លើសន្ធិសញ្ញាសន្តិភាពជាមួយអ៉ីស្រាអែល ក្នុងឆ្នាំ១៩៧៨មក។ សហរដ្ឋអាមេរិកក៏បានផ្ដល់ជំនួយហិរញ្ញវត្ថុដល់អេហ្ស៉ីប ចាប់តាំងពីការចុះសន្ធិញ្ញានេះផងដែរ។

តើកម្មវិធីណាខ្លះទទួលបានជំនួយច្រើនជាងគេពីសហរដ្ឋអាមេរិក?

នៅក្នុងចំណោមកម្មវិធីដែលនឹងទទួលរងផលប៉ះពាល់ ក្នុងនោះរួមមានទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺអេដស៍សហរដ្ឋអាមេរិក PEPFAR ដែលទទួលបានជំនួយជិត ១២០ពាន់លានដុល្លារ ចាប់តាំងពីកម្មវិធីចាប់ផ្ដើមដំណើរការ ក្នុងឆ្នាំ២០០៣។ ជាកម្មវិធីសុខាភិបាលធំជាងគេបំផុតនៅលើពិភពលោក ដែលប្រកាសដាក់ឱ្យប្រើដោយអតីតប្រធានាធិបតីអាមេរិក លោក George W Bush ទីភ្នាក់ងារ PEPFAR ត្រូវបានគេជឿជាក់ថាបានជួយសង្រ្គោះជីវិតមនុស្ស ២៥លាននាក់ ក្នុងនោះរួមមានកុមារ ៥.៥លាននាក់ នៅតាមបណ្ដាប្រទេសយ៉ាងហោច៥០។
អង្គការ AmfAR ដែលផ្ដល់មូលនិធិសម្រាប់ការស្រាវជ្រាវជំងឺអេដស៍ បានរិះគន់ការផ្អាកជំនួយសម្រាប់កម្មវិធី PEPFAR ដោយនិយាយថាមនុស្សរាប់សែននាក់នឹងមិនអាចទទួលបានសេវាព្យាបាលជំងឺអេដស៍ និងសេវាផ្សេងទៀត ប្រកបដោយប្រសិទ្ធភាពនោះទេ។

តើជំនួយបរទេសរបស់អាមេរិកប្រែប្រួលដូចម្ដេចខ្លះ ប៉ុន្មានឆ្នាំមកនេះ?សហរដ្ឋអាមេរិកបានផ្ដល់កម្ចី ជំនួយបច្ចេកទេស និងការគាំទ្រដោយកញ្ចប់ថវិកា ជាពិសេសសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍ៍ ដើម្បីជំរុញផលប្រយោជន៍អាមេរិក អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ កាលពីឆ្នាំ២០២៣ វិទ្យាស្ថាន Council on Foreign Relations (CFR) មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា «សហរដ្ឋអាមេរិកបានប្រើប្រាស់ជំនួយបរទេស ជាឧបករណ៍នយោបាយការបរទេស»។ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយស្ដារសេដ្ឋកិច្ចឡើងវិញ ដល់បណ្ដាប្រទេសលោកខាងលិច នៅក្រោមផែនការ Marshall Plan ក្នុងឆ្នាំ១៩៤៨ក្រោយរងការបំផ្លិចបំផ្លាញដោយសង្រ្គាមលោកលើកទី២។ វ៉ាស៊ីនតោនក៏បានជួយកសាងប្រទេសជប៉ុនឡើងវិញ និងធ្វើកំណែទម្រង់ស្ថាប័ននយោបាយ ផងដែរក្រោយតូក្យូចាញ់សង្រ្គាមលោកលើកទី២។ រហូតដល់អំឡុងការឆ្លងរាតត្បាតកូវីដ១៩ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយមនុស្សធម៌ ៤ពាន់លានដុល្លារ ដើម្បីផ្ដល់វ៉ាក់សាំងដល់ប្រទេសចំនួន៩២ ដែលជាប្រទេសមានប្រាក់ចំណូលទាប និងមធ្យម។

ជំនួយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសបង់ក្លាដែស បានរងផលប៉ះពាល់ពីការផ្អាកជំនួយលើកចុងក្រោយបំផុត ខណៈប្រទេសក្នុងតំបន់អាស៊ីខាងត្បូងមួយនេះកំពុងងើបឡើងវិញពីបាតុកម្មដ៏ប្រល័យកាលពីខែសីហា ឆ្នាំ២០២៤ ដែលបានបណ្ដេញអតីតនាយករដ្ឋមន្ត្រី Sheikh Hasina ចេញពីតំណែង។ កាលពីឆ្នាំមុន ទីក្រុងវ៉ាស៊ីនតោនបានផ្អាកជំនួយជាង ៩៥លានដុល្លារ ដល់ប្រទេសហ្ស៊កហ្ស៉ី ជុំវិញការអនុម័តច្បាប់មួយដែលក្រុមមន្ត្រីអាមេរិក ចាត់ទុកថាប្រឆាំង របបប្រជាធិបតេយ្យ។

លោកស្រី Rachel Bonnifield ជាមន្ត្រីជាន់ខ្ពស់ម្នាក់មកពី Center for Global Development យល់ថាការផ្អាកជំនួយរបស់សហរដ្ឋអាមេរិកអាចនឹងធ្វើឱ្យមានការប្រែប្រួលទំនាក់ទំនងជាមួយបណ្ដាប្រទេសដទៃដែលទទួលជំនួយពី សហរដ្ឋអាមេរិក។ បើតាមអ្នកជំនាញរូបនេះ តាមរយ ៈការផ្អាកជំនួយបរទេស វាក៏អាចផ្លាស់ប្ដូរការគិតរបស់បណ្ដាប្រទេសដៃចំពោះសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង