**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ឯកឧត្តម ហេង រតនា ជួបពិភាក្សាការងារ ជាមួយក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីននីហ្សេរីយ៉ា

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានទទួលជួបស្វាគមន៍និងពិភាក្សាការងារជាមួយក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីននីហ្សេរីយ៉ា។

ដំណើរទស្សនកិច្ចមកកាន់អង្គភាពស៊ីម៉ាក់នៅថ្ងៃនេះ គណៈប្រតិភូនីហ្សេរីយ៉ាមានបំណងស្វែងយល់ពីសមត្ថភាពដ៏រឹងមាំរបស់ប្រទេសកម្ពុជាក្នុងវិស័យសកម្មភាពមីន ដែលមានបទពិសោធន៍ជាង៣ទស្សវត្សរ៍ក្នុងការបោសសម្អាតមីន រួមជាមួយការចែករំលែកបទពិសោធន៍ និងវគ្គបណ្តុះបណ្តាលវិស័យសកម្មភាពមីនដល់ប្រទេសដែលរងគ្រោះដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមផងដែរ។

ប្រទេសសាធារណរដ្ឋសហពន្ធ័នីហ្សេរីយ៉ា ស្ថិតនៅតំបន់ទ្វីបអាហ្វ្រីក ជាប្រទេសមានផ្ទៃដីធំជាង៩សែនគីឡូម៉ែត្រក្រឡា មានប្រជាជនជាង២៣០លាននាក់ ជាប្រទេសមានប្រជាជនច្រើនជាងនៅទ្វីបអាហ្វ្រីក និងជាប្រទេសទី៦នៃប្រជាជនច្រើនជាងគេលើពិភពលោក។​

គួររំលឹកផងដែរថា ប្រទេសនីហ្សេរីយ៉ា មានបញ្ហាគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមដោយសារសង្គ្រាមផ្ទុះឡើងនៅឆ្នាំ១៩៦៧ដល់ឆ្នាំ១៩៧០និងបន្តមានជម្លោះសង្គ្រាមប្រដាប់អាវុធផ្ទៃក្នុងរហូតមកដល់បច្ចុប្បន្ននេះ។ នៅឆ្នាំ២០១៨ តបតាមសំណើរបស់ប្រទេសនេហ្សេរីយ៉ាអង្គការសហប្រជាជាតិ (UN) បានចាត់បញ្ជូនអ្នកជំនាញបច្ចកទេសមីន(UNMAS) ទៅជួយ ហើយបានស្នើសុំបញ្ចប់ការបោសសម្អាតមីនត្រឹមចុងឆ្នាំ២០២៥។ ប៉ុន្តែបញ្ចប់ត្រឹមឆ្នាំ២០២៥មិនបានទេ សូម្បីតែការព្យាយាមបង្កើតអង្គភាពជាតិបោសសម្អាតមីនដូចអង្គភាពស៊ីម៉ាក់ជាង៥ឆ្នាំហើយកន្លងមកហើយ ក៏បង្កើតមិនបានផង។ ដោយឃើញសភាពការណ៍បែបនេះ រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការJICA ក៏ចូលរួមអន្តរាគមន៍ជួយរដ្ឋាភិបាលនីហ្សេរីយ៉ា និងជំរុញមកសិក្សាពីបទពិសោធ័ននៅកម្ពុជា។ តាមព័ត៌មានស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថាមានប្រជាពលរដ្ឋនីហ្សេរីយ៉ា ចំនួនប្រមាណ៨.៣លាននាក់កំពុងទទួលរងការគំរាមកំហែងដោយសារគ្រាប់មីន/សំណល់យុទ្ធភណ្ឌសង្គ្រាម និងមានផ្ទៃដីមានបញ្ហាគ្រាប់មីនមានចំនួប្រមាណ៩៣០០គីឡូម៉ែត្រក្រឡា។

បន្ទាប់ពីជំនួបពិភាក្សាការងារ គណៈប្រតិភូនីហ្សេរីយ៉ានឹងបន្តចូលរួមសិក្ខាសាលារួមគ្នាដោយមានវាគ្មិនមកចូលរួមមកពីអាជ្ញាធរមីន អង្គភាពស៊ីម៉ាក់ អង្គការ JICA អង្គការUNDP អង្គការ NPA មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ក្នុងការផ្លាស់ប្តូរចំណេះដឹង ដោយផ្តោតលើដំណើរជោគជ័យរបស់ប្រទេសកម្ពុជាក្នុងការពង្រឹងសមត្ថភាពសកម្មភាពមីនជាតិរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង