**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យសម្រេចលើសេចក្តីព្រាង «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន»

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យសម្រេចលើសេចក្តីព្រាង «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន» ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។

មុនឈានចូលដល់កិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានរំលឹកឡើងវិញពីគោលបំណង និងភាពចាំបាច់នៃការកំណត់ឱ្យបានអំពីមុខតំណែងរបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងចំនួនមន្ត្រីសម្រាប់មុខតំណែងនីមួយៗ ដែលជាតម្រូវការការងារក្នុងរចនាសម្ព័ន្ធរដ្ឋបាល ប្រតិបត្តិការការងារ និងការបំពេញបេសកកម្ម និងមុខងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ក្នុងន័យនេះ ក្រុមការងារបាននិងកំពុងបន្តពិនិត្យពិភាក្សាលម្អិតបន្ថែមទៀតលើរបាយការណ៍សង្ខេបអំពីវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន ដែលបានព្រាងដោយក្រុមការងារបច្ចេកទេស ដើម្បីប្រមូលធាតុចូលក្នុងគោលដៅកែលម្អ មុនឈានដល់ការធ្វើសេចក្តីសម្រេចអនុម័ត។

ព្រះរាជក្រឹត្យនេះ មានគោលបំណងរៀបចំលក្ខន្តិកៈដោយឡែកនៃអង្គគ្រូបង្រៀន ដើម្បីប្រមូលផ្តុំ និងគ្រប់គ្រងមន្ត្រីរាជការស៊ីវិលដែលទទួលការអប់រំ ការបណ្តុះបណ្តាល មានបទពិសោធការងារ និងចំណេះដឹងបំពេញការងារក្នុងវិស័យអប់រំ។ មុខតំណែងក្នុងអង្គគ្រូបង្រៀន រួមមាន មុខតំណែងវិជ្ជាជីវៈ និងមុខតំណែងគ្រប់គ្រង ដែលតម្រូវឱ្យមានការពិពណ៌នាមុខតំណែងដោយបញ្ជាក់អំពីឧបនិស្ស័យនិងគុណវុឌ្ឍិសម្រាប់មុខតំណែងនីមួយៗឱ្យបានច្បាស់លាស់ ដែលទាមទារនូវជំនាញ ឯកទេស ដែលកំណត់បានតាមរយៈកម្រិតសញ្ញាបត្រ ឬវិញ្ញាបនបត្រដោយការបញ្ជាក់ទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។ មុខតំណែងវិជ្ជាជីវៈនៃអង្គគ្រូបង្រៀន ត្រូវទទួលការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ផ្អែកតាមតម្រូវការនៃមុខតំណែងនីមួយៗ និងផែនការអភិវឌ្ឍសមត្ថភាពរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្របតាមគន្លងអាជីពគ្រូបង្រៀន។

ដើម្បីបង្កើនប្រសិទ្ធភាពការងារឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងអប់រំ បានផ្តល់អនុសាសន៍ជូនក្រុមការងារ ត្រូវបន្តពិនិត្យ និងប្រមូលផ្តុំឯកសារពាក់ព័ន្ធដើម្បីរៀបចំជាគោលនយោបាយគាំទ្រដោយត្រូវកំណត់ឱ្យច្បាស់បច្ចេកទេសក្របខណ្ឌ ដែលឆ្លុះបញ្ជាំងនូវការអនុវត្តជាក់ស្តែង ហើយក៏ជាឱកាសមួយក្នុងការរៀបចំដាក់បញ្ចូលគោលការណ៍ចាំបាច់ជាច្រើនទៅក្នុងឯកសារបទដ្ឋានគតិយុត្តផងដែរ ជាមួយនេះក៏ត្រូវរៀបចំក្រុមការងារត្រួតពិនិត្យអក្ខរាវិរុទ្ធ និងបញ្ជាក់ខ្លឹមសារឱ្យបានត្រឹមត្រូវគូសបញ្ជាក់ថា ការកំណត់មុខតំណែងវិជ្ជាជីវៈ បច្ចេកទេសអប់រំ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការរៀបចំគោលការណ៍ច្បាស់លាស់ ជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងអភិបាលកិច្ច និងគុណភាពអប់រំនៅតាមគ្រឹះស្ថានសិក្សាអប់រំចំណេះទូទៅសាធារណៈ ឆ្លើយតបការអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ៕

អត្ថបទដែលជាប់ទាក់ទង