**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

បទវិភាគ៖សន្ទស្សន៍ជាច្រើនបានបង្ហាញពីនិន្នាការសេដ្ឋកិច្ចចិនដែលរីកចម្រើនទៅមុខប្រកបដោយគុណភាពខ្ពស់ “អនាគតអភិវឌ្ឍន៍របស់ចិនគឺភ្លឺស្វាង យើងមានទីបង្អែកនិងជំនឿចិត្តចំពោះការនេះ ។”

ពេលថ្មីៗកន្លងទៅនេះ លោក Pan Gongsheng ប្រធានធនាគារប្រជាជនចិនបានថ្លែងក្នុងពេលថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាហិរញ្ញវត្ថុអាស៊ីថា ចាប់ពីឆ្នាំ២០២៤មក សេដ្ឋកិច្ចចិនបានអភិវឌ្ឍទៅរកភាពល្អប្រសើរឡើងវិញក្នុងសភាពចុះឡើង តាមការប៉ាន់ប្រមាណ គឺអាចសម្រេចបាននូវគោលដៅកំណើនប្រហែល៥ភាគរយពេញមួយឆ្នាំ ។
ឆ្នាំ២០២៥ជាឆ្នាំបញ្ចប់ផែនការអភិវឌ្ឍន៍ជាតិ “៥ឆ្នាំទី១៤”របស់ចិន ស្ថានការណ៍សេដ្ឋកិច្ចរបស់ចិនត្រូវបានភាគីនានាយកចិត្តទុកដាក់យ៉ាងខ្លាំង ។ នៅដើមឆ្នាំថ្មី ផ្កាយរណបលេខ២៥សម្រាប់ការអនុវត្តជាក់ស្តែងត្រូវបានបាញ់បង្ហោះ យន្តហោះខ្នាតធំC៩១៩ដែលផលិតដោយប្រទេសចិនបានចាប់ផ្តើមជើងហោះហើរពាណិជ្ជកម្មរវាងទីក្រុងសៀងហៃនិងហុងកុងតាមពេលកំណត់ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញគណនាបែបថ្មីប្រកបដោយលក្ខណៈប្រាកដប្រជាដែលមានការរួមបញ្ចូលគ្នាខាងប្រព័ន្ធអុបទិកអេឡិចត្រូនិកបានដាក់ឱ្យប្រើប្រាស់នៅក្រុង Nanjing ។ល។ កម្លាំងផលិតកម្មគុណភាពថ្មីបន្តទទួលការអភិវឌ្ឍ ដែលគូរចេញនូវផែនការគោលថ្មីនៃសេដ្ឋកិច្ចចិន ។
លោក Teguh Dartanto ប្រធានវិទ្យាស្ថានសេដ្ឋកិច្ចនៃសាកលវិទ្យាល័យឥណ្ឌូណេស៊ីបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃកាសែតប្រជាជនចិននៅពេលថ្មីៗកន្លងទៅនេះថា “ប្រទេសចិនដែលបានអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិតអភិវឌ្ឍន៍ថ្មីនិងពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី នឹងបន្តរួមចំណែកកម្លាំងវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសកល ។”
ពីខែមករាដល់ខែកញ្ញាឆ្នាំ២០២៤ បរិមាណសរុបនៃ GDP របស់ចិនបានកើនឡើងជិត៣,៧ទ្រីលានយាន់ប្រាក់ចិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣ ហើយបរិមាណសរុបនៃ GDP នៅត្រីមាសទីបីបានកើនឡើងជិត១,៣ទ្រីលានយាន់ប្រាក់ចិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣ និងបានរក្សាល្បឿនកំណើនវិជ្ជមានក្នុងរយៈពេល៩ត្រីមាសជាប់ៗគ្នា បើប្រៀបធៀបនឹងខែមុន ។
ទន្ទឹមនឹងការមានប្រសិទ្ធភាពជាបន្តបន្ទាប់ដោយគោលនយោបាយរក្សាមានស្រាប់និងគោលនយោបាយបន្ថែមថ្មីមួយចំនួន ល្បឿនកំណើននៃការប្រើប្រាស់របស់ចិននៅខែតុលាបានកើនឡើងគួរឱ្យកត់សម្គាល់ ការវិនិយោគលើអចលនាទ្រព្យបានកើនឡើងដោយនឹងនរ ដែលផ្តល់ការគាំទ្រដ៏រឹងមាំដល់ការរីកចម្រើនប្រកបដោយស្ថិរភាពនិងកំណើនយ៉ាងនឹងនរ ។ គោលនយោបាយក៏កាន់តែផ្តោតលើការមានអំណោយផលដល់ជីវភាពរស់នៅរបស់ប្រជាជននិងជំរុញការប្រើប្រាស់ផងដែរ ។
បច្ចុប្បន្ននេះ ប្រទេសចិនមានតួអង្គសេដ្ឋកិច្ចអជីវកម្មលើសពី១៨០លាន ដែលមកពីគ្រប់វិស័យ គឺជាសមាសភាពលម្អិតនៃសេដ្ឋកិច្ចទីផ្សារ ហើយក៏ជាការបង្ហាញយ៉ាងរស់រវើកនៃសេដ្ឋកិច្ចចិនផងដែរ ។ ពីខែមករាដល់ខែកញ្ញាឆ្នាំ២០២៤ សហគ្រាសឯកជនថ្មីនៅទូទាំងប្រទេសចិនមានចំនួន៦លាន១សែន៩ម៉ឺន១ពាន់ ។ ការនាំចេញនាំចូលនៃសហគ្រាសឯកជនជាមួយអាស៊ាន អាហ្វ្រិកនិងអាមេរិកឡាទីនគឺ១២ភាគរយ ៦,៤ភាគរយនិង១៣,៩ភាគរយដោយឡែកពីគ្នា ។ ទំហំលក់រាយទំនិញពិតតាមអនឡាញ បានកើនឡើង៧,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣ ការវិនិយោគលើកំណែទម្រង់បច្ចេកទេសខាងឧស្សាហកម្មកម្មន្តសាលបានកើនឡើង៩,៥ភាគរយ ហើយការធ្វើបរិវត្តកម្មនិងលើកកម្ពស់លំដាប់ថ្នាក់កំពុងត្រូវបានជំរុញទៅមុខ ។
ក្នុងនាមជាវិធានការដ៏សំខាន់នៃគោលនយោបាយបន្ថែមថ្មីមួយចំនួនក្នុងឆ្នាំ២០២៤“វិធានការចម្រុះ”សម្រាប់ដោះស្រាយបំណុលក្នុងតំបន់ចំនួន១២ទ្រីលានយាន់ប្រាក់ចិនដែលត្រូវបានដាក់ចេញថ្មី កំពុងពន្លឿនការអនុវត្តជាក់ស្តែង ។ ក្នុងការចំណាយខាងហិរញ្ញវត្ថុទូទាំងប្រទេស មានចំនួនលើសពី៨០ភាគរយគឺមកពីតំបន់ថ្នាក់ក្រោមជាតិ ។ ក្នុងសភាពការណ៍ដែលត្រូវកាត់បន្ថយបន្ទុក រដ្ឋបាលថ្នាក់ក្រោមជាតិមុខជានឹងជំរុញឱ្យសេដ្ឋកិច្ចចិនងើបឡើងវិញនិងអភិវឌ្ឍទៅរកភាពល្អប្រសើរ ។
បើមើលពីអត្រាបំណុល តាមស្ថិតិនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិឱ្យដឹងថា នៅចុងឆ្នាំ២០២៣ អត្រាបំណុលនៃរដ្ឋាភិបាលរដ្ឋសមាជិកនៃប្រទេសG២០គិតជាមធ្យមគឺ១១៨,២ភាគរយ អត្រាបំណុលនៃរដ្ឋាភិបាលរដ្ឋសមាជិកនៃប្រទេសG៧គិតជាមធ្យមគឺ១២៣,៤ភាគរយ ។ ក្នុងពេលដំណាលគ្នា អត្រាបំណុលនៃរដ្ឋាភិបាលចិនគឺ៦៧,៥ភាគរយ ។
បើមើលពីអត្រាឱនភាព ជាយូរណាស់មកហើយ ប្រទេសចិនមានភាពប្រយ័ត្នក្នុងការដោះស្រាយបញ្ហាអត្រាឱនភាព ភាគច្រើនគឺមិនដល់៣ភាគរយ ដែលទាបជាងអង្គភាពសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតយ៉ាងច្បាស់។
និយាយជាទូទៅ សេដ្ឋកិច្ចចិនមានឧត្តមភាពដូចជា សមត្ថភាពច្នៃប្រឌិតថ្មីដ៏ខ្លាំងក្លា ទីផ្សារដ៏មានទ្រង់ទ្រាយធំធេង ប្រព័ន្ធឧស្សាហកម្មដ៏ល្អពេញលេញ ហេដ្ឋារចនាសម្ព័ន្ធដ៏មានសុក្រឹតភាពនិងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ជាដើម ។ ពួកយើងមានជំនឿចិត្ត មានសមត្ថភាពនិងមានមធ្យោបាយក្នុងការឆ្លើយតបនឹងឧបសគ្គនិងបញ្ហាប្រឈមគ្រប់បែបយ៉ាង ដើម្បីសម្រេចបាននូវការដែលសេដ្ឋកិច្ចងើបឡើងវិញឆ្ពោះទៅរកភាពល្អប្រសើរ ។ នៅឆ្នាំ២០២៥ ភាគីនានារំពឹងថា ប្រទេសចិននឹងបន្តនាំមកនូវកម្លាំងចលករខាងកំណើនដ៏ខ្លាំងក្លាដល់ទូទាំងពិភពលោក ចិននឹងឆ្លើយតបនឹងសេចក្តីប្រាថ្នារបស់ពិភពលោកតាមរយៈទំនួលខុសត្រូវនិងក្តីក្លាហាន ដើម្បីបន្តដើរតួនាទីសំខាន់ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង