**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

លោក ថាក់ស៊ីន៖ ប្រទេសថៃគួរតែជំរុញឱ្យមានការអនុញ្ញាតឱ្យលេងល្បែងអនឡាញស្របច្បាប់

បាងកក៖ អ្នកនយោបាយជើងចាស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជឿជាក់ថា ប្រទេសថៃគួរតែជំរុញឱ្យមានការអនុញ្ញាតឱ្យការលេងល្បែងអនឡាញក្លាយជាស្របច្បាប់។

លោកជំរុញបែបនេះ ដោយលើកទឡ្ហីករណ៍ថា វាអាចធ្វើឱ្យរាជរដ្ឋាភិបាលទទួលបានប្រាក់ចំណូលប្រចាំឆ្នាំរហូតដល់១០០ ពាន់ លាន បាត ឬស្មើនឹងប្រមាណ២,៨៩ពាន់លានដុល្លារ។

ទោះបីជាលោក ថាក់ស៊ីន គ្មានតួនាទីផ្លូវការក្នុងរាជរដ្ឋាភិបាលក៏ដោយ ក៏អតីតនាយករដ្ឋមន្ត្រីវ័យ៧៥ឆ្នាំរូបនេះ នៅតែជាឥស្សរជនដ៏មានឥទ្ធិពលបំផុតម្នាក់នៅក្នុងឆាកនយោបាយថៃ ហើយត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា លោកគឺជាជន្ទល់អំណាចនៅពីក្រោយនាយករដ្ឋមន្ត្រីថៃវ័យ៣៨ឆ្នាំ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រីពៅរបស់លោក។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងរាជធានីបាងកក កាលពីល្ងាចថ្ងៃចន្ទទី១៣មករា ត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃអនុម័តលើសេចក្តីព្រាងច្បាប់ ដើម្បីធ្វើឱ្យកាស៊ីណូស្របច្បាប់ លោកថាក់ស៊ីន បានអះអាងថា រាជរដ្ឋាភិបាលថៃកំពុងបង្កើតវិធីដើម្បីគ្រប់គ្រងការចូលប្រើប្រាស់ និងចំណូលពន្ធពីល្បែងអនឡាញ។

លោក ថាក់ស៊ីន បានបន្ថែមថា៖«ល្បែងអនឡាញមានអ្នកលេងជាជនជាតិថៃពី២ទៅ៤លាននាក់ ជាមួយនឹងការសន្សំប្រាក់ចំនួន៣០០ពាន់លានបាត និងចំណេញ និងខាតបង់ប្រហែល៥០០ពាន់លានក្នុងមួយឆ្នាំ។ ប្រសិន បើ យើង អាច យក ពន្ធ បាន ២០ភាគរយ យើង នឹង ទទួល បាន ជាង១០០ពាន់ លាន ក្នុង មួយ ឆ្នាំ»។

ការលេងល្បែងស៊ីសងភាគច្រើនខុសច្បាប់នៅក្នុងប្រទេសថៃ ប៉ុន្តែវាពេញនិយមខ្លាំង។ ហេតុដូចនេះ រាជរដ្ឋាភិបាលបានជំរុញឱ្យមានភាពស្របច្បាប់ ដើម្បីបង្កើតឱកាសការងារ និងជំរុញវិស័យទេសចរណ៍ ហើយប្រាក់ជាច្រើនដែលបានបាត់បង់ ដែលអាចប្រែទៅជាចំណូលរដ្ឋវិញ។ ជាមួយគ្នានេះ លោក ថាក់ស៊ីន បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងធ្វើការលើប្រព័ន្ធកំណត់អត្តសញ្ញាណ ដើម្បីគ្រប់គ្រងការចូលលេងល្បែងអនឡាញ ដើម្បីចៀសវាងការលេងល្បែងមិនទាន់គ្រប់អាយុ និងអនុញ្ញាតឱ្យមានការត្រួតពិនិត្យអ្នកញៀនល្បែង។

លើសពីនេះ លោក ថាក់ស៊ីន ក៏បានជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសថៃ បើកទូលាយជាងមុន ចំពោះរូបិយបណ្ណគ្រីបតូ ដោយលើកឡើងពីជំហរគាំទ្រគ្រីបតូរបស់ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ រួមទាំងការតែងតាំងលោក ប៉ូល អាតឃីន ( (https://www.reuters.com/world/us/trump-picks-former-sec-commissioner-paul-atkins-run-agency-2024-12-04/)Paul Atkins (https://www.reuters.com/world/us/trump-picks-former-sec-commissioner-paul-atkins-run-agency-2024-12-04/)) (https://www.reuters.com/world/us/trump-picks-former-sec-commissioner-paul-atkins-run-agency-2024-12-04/) ជាប្រធានគណៈកម្មការមូលបត្រអាម៉េរិកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង