**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ក្រុមហេសបូឡារបស់លីបង់ កំពុងព្យាយាមពង្រឹងកម្លាំងឡើងវិញ ដោយមានជំនួយពីអ៉ីរ៉ង់

UN៖ ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ (UN) លោក Danny Danon បាននិយាយថា ក្រុមហេសបូឡារបស់លីបង់ កំពុងព្យាយាមពង្រឹងកម្លាំងឡើងវិញ ដោយមានជំនួយពីអ៉ីរ៉ង់ ហើយក្រុមសកម្មប្រយុទ្ធមួយនេះ នៅតែជាការគំរាមកំហែងធ្ងន់ធ្ងរចំពោះអ៉ីស្រាអែល និងស្ថិរភាពក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ ២០២៥។

តាមការធ្វើបច្ចុប្បន្នភាពព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក កាលពីខែមុន ក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ ទំនងជាព្យាយាមកសាងឃ្លាំងស្តុក និងពង្រឹងកងកម្លាំងរបស់ខ្លួនឡើងវិញ ដែលអាចជាការគំរាមកំហែងរយៈពេលវែង ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់។

ក្នុងលិខិតមួយដាក់ជូនក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិក ១៥រូប លោក Danon បញ្ជាក់ដូច្នេះថា «ទោះជាសមត្ថភាពយោធារបស់ហេសបូឡា ត្រូវបានកាត់បន្ថយខ្លាំងអំឡុងពេលនៃសង្រ្គាម តែឥឡូវពួកគេកំពុងព្យាយាមពង្រឹងកម្លាំងឡើងវិញ។ វាជាការចាំបាច់ ដែលរដ្ឋាភិបាលលីបង់ និងសហគមន៍អន្តរជាតិ ផ្តោតលើការទប់ស្កាត់ការរត់ពន្ធអាវុធ គ្រាប់រំសេវ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ តាមព្រំដែនស៉ីរី-លីបង់ ក៏ដូចជាតាមផ្លូវអាកាស និងផ្លូវសមុទ្រ»។ ជុំវិញការលើកឡើងរបស់ លោក Danon បេសកកម្មរបស់ក្រុមហេសបូឡា និងអ៉ីរ៉ង់សម្រាប់ UN នៅមិនទាន់ឆ្លើយតបទេ តែប្រភព​ជាន់​ខ្ពស់​លីបង់​ដែល​ស្និទ្ធ​នឹង​ក្រុមហេសបូឡា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

គួរបញ្ជាក់ថា ទោះជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ ៦០ថ្ងៃរវាងអ៉ីស្រាអែល និងហេសបូឡា គិតចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំមុន ដែលតម្រូវ​ឱ្យ​កងទ័ព​លីបង់​ដាក់​ពង្រាយ​​ទៅ​​ភាគ​ខាង​ត្បូងប្រទេស ​ខណៈ​អ៉ីស្រាអែល និង​ហេសបូឡា​ដក​ទ័ពចេញក៏ដោយ តែភាគីទាំងពីរបានបន្តចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការបំពានបទឈប់បាញ់៕

អត្ថបទដែលជាប់ទាក់ទង