**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ក្រសួងឧស្សាហកម្ម ពង្រីកប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ដោយបញ្ជូលសេវាបន្ថែមចំនួន៧

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការសេវាសាធារណៈចំនួន ៧ បន្ថែមទៀត នៅលើប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ក្នុងគោលដៅបង្កើនភាពងាយស្រួល ប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់ និងការទទួលសេវាសាធារណៈរបស់ក្រសួង។ ការផ្លាស់ប្តូរពីការផ្តល់សេវាតាមបែបប្រពៃណីមកជាសេវាតាមប្រព័ន្ធអនឡាញនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការធ្វើទំនើបកម្មសេវាសាធារណៈ និងកាត់បន្ថយការលំបាកសម្រាប់ប្រជាពលរដ្ឋ និងធុរជន។

សេវាដែលទើបដាក់ឱ្យដំណើរការថ្មីលើប្រព័ន្ធឌីជីថលនេះ រួមមាន ៤ សេវាស្តីពីការចុះបញ្ជីផលិតផលយានយន្ត និងគ្រឿងបន្លាស់, ២ សេវាស្តីពីការចុះបញ្ជីឧបករណ៍មាត្រាសាស្ត្រ និង ១ សេវាស្តីពីការចុះបញ្ជីអង្គភាពវាយតម្លៃភាពអនុលោម។ សេវាសាធារណៈទាំង ៧ នេះបំពេញបន្ថែមលើការដាក់ឱ្យដំណើរការប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលរបស់ក្រសួង ដែលបានចាប់ផ្តើមដំណាក់កាលទីមួយនៅឆ្នាំ២០២៤ និងរួមមានសេវាស្នើសុំប្រកាសបង្កើតសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, សេវាស្នើសុំវិញ្ញាបនបត្រដំណើរការសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម (ថ្មី/បន្ត), និងសេវាស្នើសុំប្រកាសបង្កើតរោងចក្រ។

ឯកឧត្តមរដ្ឋមន្ត្រី​ ហែម​ វណ្ណឌី​ បានលើកឡើងថា៖ “ការពង្រីកប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលនេះជាជំហានថ្មីមួយទៀត នៅក្នុងបេសកកម្មរបស់ក្រសួង ក្នុងការផ្តល់សេវាសាធារណៈដែលលឿន ងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់។ ក្រសួងនឹងបន្តពង្រីកប្រព័ន្ធឌីជីថលនេះដោយបញ្ជូលសេវាជាបន្តបន្ទាប់ទៀត ដើម្បីបង្កើនតម្លាភាព និងគណនេយ្យភាព ព្រមទាំងលើកកម្ពស់ភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។”

ជាមួយនឹងការបញ្ចូលសេវាបន្ថែមទៅក្នុងប្រព័ន្ធឌីជីថលនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើបរិវត្តកម្មឌីជីថលសេវាសាធារណៈសំខាន់ៗចំនួន ១៥ របស់ខ្លួន ដែលគ្របដណ្តប់អគ្គនាយកដ្ឋានឧស្សាហកម្ម, អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, វិទ្យាស្ថានស្តង់ដារកម្ពុជា, មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ, និងអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់។
ក្រសួងក៏បានដាក់ឱ្យដំណើរការមុខងារស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័ររបស់ខ្លួន ដែលសាធារណជនអាចស្វែងរកព័ត៌មានស្តីពីការចុះបញ្ជីផលិតផល (ច.ប.ផ) និងស្វែងរកព័ត៌មានស្តីពីស្តង់ដារកម្ពុជា (CS)។

បរិវត្តកម្មឌីជីថលសេវាសាធារណៈរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គាំទ្រគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការពង្រឹងអភិបាលកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច ដោយសម្រួលការឈានចូលទៅក្នុងប្រព័ន្ធផ្លូវការ កាត់បន្ថយនីតិវិធីដោយដៃ តម្រូវការនៃការជួបផ្ទាល់ និងពេលវេលាផ្តល់-ទទួលសេវា និងសម្រួលដល់ការទូទាត់ថ្លៃសេវា។

អត្ថបទដែលជាប់ទាក់ទង