**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ៣០០នាក់ នៅស្រុកគីរីសាគរ

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៣០០នាក់ ស្ថិតនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ និងបានសាងសង់ព្រះវិហារជូនព្រះសង្ឃ ព្រមទាំងបន្តចុះពិនិត្យគម្រោងមូលនិធិអភិវឌ្ឍស្រុកកោះកុង ដោយមានការចូលរួមពីសំណាក់លោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។

ក្នុងពិធីសំណេះសំណាលនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើដល់អាជ្ញាធរ គ្រប់ ក្រុង ស្រុក ឃុំសង្កាត់ ត្រូវបានប្រើប្រាស់ថវិកាគម្រោងមូលនិធិអភិវឌ្ឍន៍ឱ្យចំគោលដៅនៃសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អ និងបានគូសបញ្ជាក់ថា លោកយាយ លោកតាបងប្អូនជនរួមជាតិត្រូវដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស។

សម្តេចពិជ័យសេនាបានមានប្រសាសន៍ថា តំបន់ភូមិសាស្រ្តនេះហើយធ្វើឱ្យសម្តេចចងចាំមិនភ្លេចការតស៊ូរបស់សម្តេច គឺកងកម្លាំងទ័ពសម្តេច ធ្វើសង្គ្រាមជាមួយពួកទ័ពខ្មែរក្រហម អត់បាយ អត់ទឹកដើម្បីរំដោះទឹកដីពីរបប ប៉ុល ពត។ តែបច្ចុប្បន្នភាពប្រទេសកម្ពុជាមានសន្តិភាព មានធនធានមនុស្សមានភាពរីកចម្រើនលើគ្រប់វិស័យហើយ បានរៀបចំនៅហេដ្ឋារចនាស័ម្ពន្ធ អភិវឌ្ឍន៍នៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋឱ្យស្របទៅតាមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល។ រាល់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាបម្រើជូនប្រជាពលរដ្ឋប្រកបដោយក្តីសង្ឃឹមទៅអនាគត គប្បីអនុវត្តតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដូចជា មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា។ ដូច្នេះត្រូវត្រួតពិនិត្យឱ្យបានលម្អិតមុននឹងសម្រេចលើកគម្រោងអភិវឌ្ឍន៍អ្វីមួយ។
សម្តេចពីជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា ការស្ថាបនាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ទោះបីជាតំបន់នោះដាច់ស្រយោលយ៉ាងណាក៏ដោយ ក៏បន្ថែមល្បឿននៃដំណើរការអភិវឌ្ឍន៍ទៅតាមស្ថានភាពជាក់ស្តែងតាមនោះដែរ ពោលគឺមានសាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធគមនាគមន៍ ស្ពាន សេវាអ៉ិនធឺណេត ទឹកស្អាត និងបណ្តាញអគ្គិសនីជាដើម និងបានរម្លឹកពីអតីតកាលក្នុងឃុំព្រែកខ្សាច់ដែលកន្លងទៅតំបន់នេះពិតជាដាច់ស្រយោលកម្សត់ជាងគេណាស់ ហើយជាកន្លែងដែលសម្តេចឆ្លងកាត់តស៊ូរំដោះប្រទេសពីភ្លើងសង្រ្គាម ប៉ុន្តែការអភិវឌ្ឍស្ទើរគ្រប់វិស័យបានលេចរូបរាងឡើងគួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែប្រទេសមានសុខសន្តិភាពដោយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងអតីតប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងអនុវត្តបន្ត។

ទន្ទឹមនឹងនេះ សម្តេចក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍកំពុងមានសព្វថ្ងៃឱ្យបានគង់វង្សមិនឱ្យបាត់បង់ឡើយ ហើយកុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយមប្រឆាំងក្រៅប្រទេស គ្រាពួកគេតែងប៉ុនប៉នបំផ្លាញសេចក្តីសុខរបស់ពលរដ្ឋ និងដំណើរការរីកចម្រើនសង្គមជាតិ។

បន្ទាប់ពីសំណេះសំណាលរួច សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវបានបន្តដំណើរទៅទស្សនកិច្ចពិនិត្យមើលសមិទ្ធផលកំពង់ផែចតទូកនេសាទ ប្រព័ន្ធធានាសាស្រ្ត ផ្លូវកៅស៊ូ និងតំបន់អភិវឌ្ឍន៍ជាច្រើនទៀតនៅក្នុងឃុំជ្រោយប្រោស ស្រុកកោះកុង៕

អត្ថបទដែលជាប់ទាក់ទង