**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋានពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ ឱ្យបានល្អប្រសើរ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យលើករណីប្ដឹងជំទាស់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាប់ពាក់ព័ន្ធនឹងព្រំប្រទល់ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅសាលាឃុំអូសារាយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងរំលឹកដល់អាជ្ញាធរឃុំអូសារាយ រួមនឹងមន្រ្តីពាក់ព័ន្ធ ត្រូវពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរថែមទៀត។

ឯកឧត្តម វ៉ី សំណាង បានថ្លែងថា បញ្ហាវិវាទដីធ្លីជាបញ្ហាស្មុកស្មាញដែលទាមទាឱ្យអាជ្ញាធរ រួមនឹងមន្រ្តីពាក់ព័ន្ធយកចិត្តទុកដាក់ រួមគ្នាដោះស្រាយរាល់បញ្ហាវិវាទដីធ្លីផ្សេងៗ របស់ប្រជាពលរដ្ឋដែលកើតមានឡើង ក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសដីដែលមិនមានទំនាស់ត្រូវចុះបញ្ជីលក្ខណៈជាប្រព័ន្ធឱ្យបានលឿន ដើម្បីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានកំណត់។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នៅពេលដែលមូលដ្ឋានរបស់យើង គ្មានបញ្ហាទំនាស់ដីធ្លីកើតឡើង វានឹងធ្វើឱ្យមានការចាប់អារម្មណ៍ពីបណ្ដាអ្នកវិនិយោគគិនក្នុងស្រុក និងក្រៅស្រុកមកបណ្ដាក់ទុនជាក់ជាមិនខាន ដែលបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងនិងក្រៅតំបន់ ពិសេសលើកស្ទួយសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានណែនាំដល់អាជ្ញាធមូលដ្ឋាន ត្រូវបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគដែលមកបណ្ដាក់ទុននៅមូលដ្ឋានរបស់ខ្លួន និងត្រូវជួយសម្របសម្រួលគ្រប់បែបយ៉ាងដល់អ្នកវិនយោគ ធ្វើយ៉ាងណាឱ្យអ្នកវិនិយោគមានភាពកក់ក្ដៅ និងធ្វើឱ្យពួកគេអូសទាញអ្នកវិនិយោគមកធ្វើការវិនិយោគ នៅក្នុងមូលដ្ខានរបស់យើងថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង