**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត

ប្រធានាធិបតីរុស្ស៉ី ថា មិនមានពេលនៅសល់ទៀតទេក្នុងឆ្នាំនេះ សម្រាប់ការចុះកុងត្រាថ្មីលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយអ៊ុយក្រែន

មូស្គូ៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មិនមានពេលនៅសល់ទៀតទេក្នុងឆ្នាំនេះ សម្រាប់ការចុះកុងត្រាថ្មីលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយអ៊ុយក្រែន
ហើយថាអ៊ុយក្រែនខ្លួនឯង ជាអ្នកបដិសេធមិនបន្តកិច្ចព្រមព្រៀង ដែលនាំឧស្ម័នទៅកាន់ប្រទេសស្លូវ៉ាគី សាធារណរដ្ឋឆែក និងអូទ្រីសផងនោះ។ នេះបើយោងតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ ២០២៤។

កិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នរយៈពេល ៥ឆ្នាំបច្ចុប្បន្ន រវាងរុស្ស៉ី និងអ៊ុយក្រែន ត្រូវផុតកំណត់ត្រឹមចុងឆ្នាំនេះ។ លោក ពូទីន និយាយថា ពួកគេប្រកាសមិនបន្តកិច្ចព្រមព្រៀងថ្មី ដោយបន្ថែមថា ទីក្រុងកៀវត្រូវបានជំរុញឱ្យធ្វើបែបនេះ ដោយអឺរ៉ុប។ លោក ពូទីន គូសបញ្ជាក់ថា «គ្មាន​កុងត្រាថ្មី​ទេ ហើយ​វាក៏​មិន​អាច​សម្រេច​បាន ​ក្នុង​រយៈ​ពេល​៣ ទៅ៤​ថ្ងៃ​ឡើយ»។

បំពង់បង្ហូរឧស្ម័ន Urengoy-Pomary-Uzhgorod សម័យសហភាពសូវៀត នាំឧស្ម័នពីតំបន់ស៉ីបេរី កាត់តាមទីប្រជុំជន Sudzha ដែលឥឡូវនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាអ៊ុយក្រែន នៅក្នុងតំបន់ Kursk របស់រុស្ស៉ី បន្ទាប់មកហូរកាត់អ៊ុយក្រែន ទៅស្លូវ៉ាគី។ នៅឯស្លូវ៉ាគី បំពង់បង្ហូរឧស្ម័ន បានបំបែកហូរនាំឧស្ម័នទៅកាន់សាធារណរដ្ឋឆែក និងអូទ្រីស។ តាមលោក ពូទីន រុស្ស៉ីត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្គត់ផ្គង់ឧស្ម័នតាមរយៈអ៊ុយក្រែន ដល់អតិថិជនណាមួយ ប៉ុន្តែពាក្យបណ្តឹងបានរារាំងដល់ដំណើរការ។

គួរបញ្ជាក់ថា ការ​ផ្គត់ផ្គង់​ឧស្ម័ន​រុស្ស៉ីទៅ​អឺរ៉ុប ​តាម​រយៈ​អ៊ុយក្រែន​ មាន​ចំនួន​តិច​តួច គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ កាលពីឆ្នាំ ២០២៣ រុស្ស៉ី ដឹកជញ្ជូនឧស្ម័នប្រហែល ១៥ពាន់លានម៉ែត្រគូប ឆ្លងកាត់អ៊ុយក្រែន ពោលគឺមានតែ ៨ភាគរយប៉ុណ្ណោះ បើប្រៀបធៀបនឹងលំហូរឧស្ម័នដ៏ច្រើន ក្នុងឆ្នាំ ២០១៨-២០១៩៕

អត្ថបទដែលជាប់ទាក់ទង