**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

កូរ៉េ​ខាង​ជើង​ ចំអក​ឲ្យ​ប្រធានាធិបតីកូរ៉េខាងត្បូង ថាជាមេដឹកនាំ​ផ្តាច់ការ ជុំវិញការប្រើច្បាប់អាជ្ញាសឹក

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅពុធទី១១ ខែធ្នូនេះ បានរាយការណ៍ជាលើកដំបូងអំពីភាពច្របូកច្របល់ និងភាពចលាចលនយោបាយដែលកំពុងបន្តដ៏ក្ដៅគគុករបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីការប្រើច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកប្រធានាធិបតីលោក យូន ស៊ុកយ៉ុល។ ទន្ទឹមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ដៀលមេដឹកនាំកូរ៉េខាងត្បូងកប់ៗមាត់។

បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលមួយសប្តាហ៍ សារព័ត៌មានកូរ៉េខាងជើង KCNA ទើបតែរាយការណ៍អំពីបញ្ហានេះ ដោយបានបោះពុម្ពផ្សាយអត្ថបទមួយស្តីពី«ភាពចលាចលសង្គម» ដែលកំពុងកើនឡើងនៅភាគខាងត្បូង ដោយសារតែវិបត្តិច្បាប់អាជ្ញាសឹក។ KCNA បានចុះផ្សាយថា៖«អាយ៉ង យូន ស៊ុកយ៉ុល ដែលបានប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរនៃអភិបាលកិច្ច និងការចោទប្រកាន់រួចហើយនោះ បានប្រកាសច្បាប់អាជ្ញាសឹកដោយមិននឹកស្មានដល់ និងបានបញ្ចេញកាំរស្មីនៃរបបផ្តាច់ការហ្វាស៊ីសទៅលើប្រជាជន»។

KCNA បានបន្ថែមថា៖«ទង្វើដ៏ឆ្កួតលីលារបស់លោក យូន បានរំឭកដល់រដ្ឋប្រហារក្នុងរបបផ្តាច់ការយោធាជាច្រើនទសវត្សរ៍មុន ដោយបានទាក់ទាញការថ្កោលទោសយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន រួមទាំងគណបក្សប្រឆាំង និងបានធ្វើឱ្យសាធារណជនខឹងសម្បារ ចំពោះការចោទប្រកាន់ទាំងនោះថែមទៀតផង»។ គួររំឭកថា ការប្រកាសប្រើច្បាប់អាជ្ញាសឹកដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីភាពខ្វះចន្លោះនៃអំណាចគ្រប់គ្រងប្រទេស និងការធ្លាក់ចុះនៃសេដ្ឋកិច្ចធំបំផុតទី៤របស់អាស៊ី ខណៈប្រទេសនេះបានធ្លាក់ចូលទៅក្នុងជ្រោះវិបត្តិរដ្ឋធម្មនុញ្ញ និងបាននាំឱ្យមានភាពស្រពិចស្រពិលផ្នែកការទូត និងសេដ្ឋកិច្ច៕

អត្ថបទដែលជាប់ទាក់ទង