**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល**ក្រសួងការងារ នឹងនាំយកឱកាសកា​រងារ អត្ថប្រយោជន៍ស​ង្គម និងការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូងឃ្មុំនៅចុងសប្ដាហ៍នេះ**អ្នកជំណាញ​សេដ្ឋកិច្ច៖​ ហេតុអ្វីបានជាពលករខ្មែរ​នៅតែប​ន្តចំណាក​ស្រុកទៅថៃ​ទាំង​ខុសច្បាប់ បើទោះ​បីជា​មាន​ឱកាស​ការ​ងាររាប់ម៉ឺនកន្លែង​នៅក្នុ​ងស្រុ​ក​ក៏ដោយ?**ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ទីភ្នាក់ងារការពារមីស៊ីលរបស់សហរដ្ឋអាម៉េរិក បានស្ទាក់ចាប់បានដោយជោគជ័យនូវមីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលបាញ់បង្ហោះតាមអាកាសក្នុងអំឡុងពេលធ្វើតេស្តលើកោះហ្គាំជាលើកដំបូង

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃអង្គារទី១០ ខែធ្នូថា ទីភ្នាក់ងារការពារមីស៊ីលរបស់សហរដ្ឋអាម៉េរិក បានស្ទាក់ចាប់បានដោយជោគជ័យនូវមីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលបាញ់បង្ហោះតាមអាកាសក្នុងអំឡុងពេលធ្វើតេស្តលើកោះហ្គាំជាលើកដំបូង។

ជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការសម្ញែងសមត្ថភាពការពារដែនអាកាសរបស់កោះនេះ។ ការធ្វើតេស្តធ្វើឡើងជិត៣ខែ បន្ទាប់ពីចិនទទួលស្គាល់ជាសាធារណៈ និងជាលើកដំបូងថា ខ្លួនបានបាញ់បង្ហោះដោយជោគជ័យនូវមីស៊ីលផ្លោងអន្តរទ្វីប(ICBM) ចូលទៅក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក។

កោះហ្គាំ ជាទឹកដីរបស់សហរដ្ឋអាម៉េរិកនៅតំបន់ប៉ាស៊ីហ្វិកខាងលិច គឺជាបន្ទាយយោធាយុទ្ធសាស្ត្រមានទីតាំងនៅជិតប្រទេសចិនជាងកោះហាវ៉ៃ។ កោះនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាវត្តមានរបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់ និងសម្ញែងឥទ្ធិពលដាក់សត្រូវ។ ការសាកល្បងដ៏ជោគជ័យនេះ សរបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់មន្ទីរបញ្ចកោណ ក្នុងការពង្រឹងការការពាររបស់កោះហ្គាំ ប្រឆាំងនឹងការគំរាមកំហែងមីស៊ីលដែលកំពុងវិវត្ត។

ក្នុងអំឡុងពេលនៃការធ្វើតេស្តនេះ ត្រូវបានគេដាក់ឈ្មោះថា បេសកកម្មសាកល្បងហោះហើរ-០២ (FEM-02) ជាប្រព័ន្ធការពារដែនអាកាស Aegis ដែលរួមបញ្ចូលជាមួយរ៉ាដា AN/TPY-6 និងប្រព័ន្ធបាញ់បង្ហោះបញ្ឈរថ្មី បានបាញ់មីស៊ីល SM-3 Block IIA ។ មីស៊ីលផលិតដោយក្រុមហ៊ុន RTX Corp ដែលពីមុនឈ្មោះ Raytheon បានស្ទាក់ចាប់បានដោយជោគជ័យនូវគោលដៅមីស៊ីលផ្លោងរយៈចម្ងាយមធ្យមដែលបាញ់បង្ហោះតាមអាកាស នៅឯឆ្នេរសមុទ្ទនៃមូលដ្ឋានទ័ពអាកាស Andersen។

ប្រធានទីភ្នាក់ងារការពារមីស៊ីលរបស់សហរដ្ឋអាម៉េរិក លោកឧត្តមសេនីយ៍ឯក ហេត ខូលីន (Heath Collins) បានសាទរចំពោះការធ្វើតេស្តថា ជាកិច្ចខិតខំប្រឹងប្រែងជាក្រុមដ៏អស្ចារ្យ ដោយសង្កត់ធ្ងន់លើសារសំខាន់របស់វាក្នុងការធ្វើឱ្យមានសមត្ថភាពការពារដែនអាកាសយ៉ាងខ្លាំងក្លាសម្រាប់កោះហ្គាំ។

ការស្ទាក់ចាប់ដោយជោគជ័យ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏ទូលំទូលាយមួយក្នុងការអភិវឌ្ឍប្រព័ន្ធការពារកោះហ្គាំ (GDS) មានគោលបំណងផ្តល់នូវប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរួមបញ្ចូលគ្នាឱ្យប្រសើរឡើង។ ទីភ្នាក់ងារការពារមីស៊ីលរបស់សហរដ្ឋអាម៉េរិក គ្រោងនឹងប្រើប្រាស់ទិន្នន័យដែលប្រមូលបានពីការពិសោធនេះ ដើម្បីកែលម្អបន្ថែមនូវសមត្ថភាពការពារដែនអាកាសនាពេលអនាគត។

គួររំឭកថា នៅថ្ងៃទី២៥ ខែកញ្ញា ក្រសួងការពារជាតិចិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ គឺមីស៊ីលផ្លោងមានសមត្ថភាពវាយប្រហារឆ្លងទ្វីប ត្រូវបានបាញ់បង្ហោះដោយកងកម្លាំងរ៉ុក្កែតរបស់កងទ័ពរំដោះប្រជាជនចិន នៅម៉ោង៨ៈ៤៤នាទីព្រឹក (ម៉ោងនៅចិន)។

ក្រសួងបន្តថា ការបាញ់សាកល្បងនេះ ធ្វើឡើងស្របតាមផែនការបណ្តុះបណ្តាលប្រចាំឆ្នាំរបស់ខ្លួន ហើយមិនសំដៅទៅប្រទេស ឬគោលដៅណាមួយឡើយ។ មហាយក្សចិន បានជូនដំណឹងដល់ប្រទេសដែលពាក់ព័ន្ធជាមុន ប៉ុន្តែមិនបានបញ្ជាក់ពីគន្លងរបស់មីស៊ីល ឬកន្លែងជាក់លាក់ដែលមីស៊ីលទាំងនោះនឹងធ្លាក់នោះទេ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានចិន ស៊ីនហួរ។ នេះជាលើកទីមួយហើយ ដែលប្រទេសចិនប្រកាសជាសាធារណៈនូវការធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីបប្រកបដោយជោគជ័យនៅក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក ក្នុងរយៈពេលជាង៤ទសវត្សរ៍៕

អត្ថបទដែលជាប់ទាក់ទង