**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍ ”រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌“ អបអរសាទរខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤ ក្នុងក្រុងបាត់ដំបង

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍ ”រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌“ អបអរសាទរខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណសួនសម្តេចក្រឡាហោម វិមានឯករាជ្យ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដោយបានមកចូលរួមក្នុងកម្មវិធីបើកព្រឹត្តិការណ៍ “រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌” អបអរសាទរ ខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសដ៏ថ្លៃថ្លានេះ។

ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង សម្តេចបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រដ្ឋបាលខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាបង្កើតព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះឡើង ដែលយើងអាចមកជួបជុំគ្នា ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦។ ការជួបជុំនេះ បានបង្ហាញ ពីស្មារតីមនុស្សធម៌ វប្បធម៌ចែករំលែក និងកម្លាំងសាមគ្គីដ៏ធំធេងពីគ្រប់មជ្ឈដ្ឋាន ដើម្បីសិទ្ធិមនុស្ស។ ការរត់ គឺជានិមិត្តរូបនៃសេរីភាព និងជាកីឡានាំមកនូវសុខភាព ព្រមទាំងជាផ្នែកមួយនៃការរួមចំណែកដល់ការលើកកម្ពស់ សិទ្ធិសុខភាព និងសិទ្ធិ រស់រានមានជីវិតរបស់យើងផងដែរ។

សម្ដេច មានប្រសាសន៍បន្តថា ស្របជាមួយគ្នានេះ ការរួមវិភាគទានក្នុងកិច្ចការមនុស្សធម៌ គឺជាកាយវិការដ៏ប្រពៃក្នុងការចូលរួមលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ពោលគឺ ជាការជួយដល់អ្នកដទៃឱ្យមានឱកាសទទួលបាននូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគេប្រកបដោយសមភាព និងសមធម៌។ ចំណែកឯថវិកាដែលទទួលបានពីព្រឹត្តិការណ៍នេះ នឹងប្រើប្រាស់ក្នុង សកម្មភាពសប្បុរសធម៌ផ្តល់ការឧបត្ថម្ភទ្រទង់ដល់អង្គការមនុស្សចាស់ក្នុងខេត្តបាត់ដំបង អង្គការកុមារកំព្រា និងមន្ទីរពេទ្យគន្ធបុប្ផា។

សម្តេច មានប្រសាសន៍បន្ថែមថា កត្តាសុខសន្តិភាព ឯកភាពជាតិ និងទឹកដី ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាបុរេលក្ខខណ្ឌសម្រាប់ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា ស្របតាមខ្លឹមសារនៃសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស ដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពី ៧៦ឆ្នាំមុន គឺនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។ ហេតុនេះ ក្នុងនាមយើងជាពលរដ្ឋខ្មែរដែលប្រាថ្នាចង់បាននូវសិទ្ធិសេរីភាពពេញលេញ យើងត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមឱ្យបានជាដាច់ខាត ហើយត្រូវសកម្មក្នុងការចូលរួមក្នុងកិច្ចការសង្គមផ្សេងៗ ប្រកបដោយ មនសិការ និងការទទួលខុសត្រូវ។

សម្ដេច បានសម្តែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅដល់អត្តពលិកទាំងអស់ ដែលបានលះបង់ទាំងធនធាន ពេលវេលា និងទាំងកម្លាំងកាយចិត្ត ចូលរួមកម្មវិធីដ៏មានអត្ថន័យនាថ្ងៃនេះ ហើយជាពិសេសសូមថ្លែង អំណរគុណដល់សប្បុរសជន និងម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់ ដែលបានរួមចំណែកញ៉ាំងឱ្យព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ លេចចេញជារូបរាងឡើង។

ជាទីបញ្ចប់ សម្តេចក្រឡាហោម ស ខេង សូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា និងអត្តពលិកទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសូមឱ្យមានសំណាងល្អ និងភាពរីករាយ។ សម្តេច សូមប្រកាសបើក កម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ចាប់ពីពេលនេះតទៅ ៕

អត្ថបទដែលជាប់ទាក់ទង