**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន អមដោយក្រុមការងារគ្រប់ថ្នាក់ អញ្ជើញសម្ពោធអគារសិក្សាថ្មី និងអន្តេវាសិកដ្ឋានសាលារៀន ចុង វ៉ា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បាននាំមកនូវបណ្តាំផ្ញើសួរសុខទុក្ខនឹករលឹកពរជ័យពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជូនចំពោះមហាគ្រួសារអ្នកបន្ទាយមានជ័យទាំងអស់។

ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន ថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអគ្គមគ្គុទេសន៍វ័យក្មេងដ៍ឆ្នើម និងពោរពេញដោយសមត្ថភាពបានយកចិត្តទុកដាក់ទៅលើវិស័យ អាទិភាពគន្លឹះទាំង៥ គឺ «មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា» ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងនោះការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងវិស័យអប់រំត្រូវបានចាត់ទុកជាជាវិស័យសំខាន់មួយបណ្តុះនូវមូលធនបញ្ញា ចំណេះដឹង ជំនាញ សមត្ថភាពស្រាវជ្រាវ និងនវានុវត្តន៍ថ្មីៗ ក្នុងយុគ្គសម័យ «បដិវត្តន៍ឧស្សាហកម្មទី៤» ក្នុងការអភិវឌ្ឍប្រទេសជាតិស្របតាមតម្រូវការសង្គមជាតិ និងការវិវត្តន៍របស់សកលលោក។

ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគមខ្មែរ-ចិន គណៈកម្មការ លោកគ្រូ អ្នកគ្រូ បុគ្គលិកសាលារៀន ចុង វ៉ា និងសប្បុរសជនទាំងអស់ ក្នុងការចូលរួមកសាង និងអភិវឌ្ឍមូលធនមនុស្សសម្រាប់ប្រទេសជាតិ នៅក្នុងដំណើរការបេសកកម្មរបស់សាលា និងសមាគមកន្លងមកនេះ។

ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានស្នើដល់គ្រប់សមាសភាពទាំងអស់បន្តគាំទ្រ និងចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ សាសនា បន្តជួយគាំទ្រដល់កុមារសិស្ស និងនិស្សិតក្រីក្រដែលគ្មានលទ្ធភាពសិក្សាបានបន្តការសិក្សាទៅតាមបំណងប្រាថ្នារបស់ពួកគេ ជួយគាំទ្រដល់គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹង កុមារកំព្រា និងបំផុសចលនាយុវជនចូលរួមលេងកីឡាចាកឲ្យឆ្ងាយ ពីអបាយមុខ គ្រឿងស្រវឹងគ្រឿងញៀន ដែលបំផ្លាញដល់សុខភាពបន្តចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីអនាគតកូនចៅយើង និងសូមអំពាវនាវដល់ឪពុក ម្តាយ និងក្មួយៗយុវជនទាំងអស់ សូមប្រញាប់ប្រញាល់រួសរាន់ទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសដើម្បីចិញ្ចឹមជីវិត។

ជាមួយគ្នានេះ សមាគមខ្មែរ-ចិនបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស សូមមកលេង និងចូលរួមគ្នាជួយអភិវឌ្ឍន៍ប្រទេសយើងជាមួយរាជរដ្ឋាភិបាល ឲ្យបានរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ លោកសូមជួយផ្សព្វផ្សាយ កៀរគរ ភ្ញៀវទេសចរណ៍ឲ្យមកលេងប្រទេសកម្ពុជា។

ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសាលា ចុង វ៉ា មានជាសារុង ថវិកា សម្ភារសិក្សា និងសម្ភារការិយាល័យ ៕

អត្ថបទដែលជាប់ទាក់ទង