**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

សម្ដេច ឃួន សុដារី អបអរសាទរប្រទេសឡាវក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអាយប៉ា និងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគី

ភ្នំពេញ៖ មុនធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហារដ្ឋសភាធិការធិបតី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សាយសំភូន ភូមិវិហាន ប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ ដើម្បីសម្តែងនូវអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់រដ្ឋសភាឡាវចំពោះគណៈប្រតិភូសភាកម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋសភា និងរដ្ឋាភិបាល ក៏ដូចជាប្រជាជនឡាវ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់ជាទីបំផុតចំពោះ គណៈប្រតិភូសភាកម្ពុជាចាប់តាំងពីពេលបានមកដល់រដ្ឋធានីវៀងច័ន្ទន៍ រហូតដល់ពេលនិវត្តន៍ទៅកាន់មាតុប្រទេសវិញ។

សម្តេចប្រធានរដ្ឋសភា បានអបអរសាទរចំពោះរដ្ឋាភិបាល និងរដ្ឋសភាឡាវ ដែលបានរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំទល់មុខគ្នារវាងអាយប៉ា និងប្រមុខរដ្ឋអាស៊ាន (AIPA-ASEAN Interface) និងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ប្រកបដោយភាពរលូនទទួលបានជោគជ័យត្រចះត្រចង់ លទ្ធផលផ្លែផ្កាតាមការរំពឹងទុក ក្រោមស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងស្មារតីគ្រួសារអាស៊ាន។

ឯកឧត្តមបណ្ឌិត សាយសំភូន ភូមិវិហាន បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចមហារដ្ឋសភាធិការធិបតី ដែលបានដឹកនាំគណៈប្រតិភូមកចូលរួមមហាសន្និបាតអាយប៉ា ព្រមទំាងបានចូលរួមយ៉ាងសកម្ម ក្នុងស្មារតីសាមគ្គីភាព មិត្តភាពជាប្រពៃណី ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង បានធ្វើឱ្យមហាសន្និបាតអាយប៉ាលើកទី៤៥ដំណើរការប្រកបដោយអត្ថន័យ សម្រេចបានលទ្ធផលគួរជាទីមោទនៈ។

តាមរយៈសម្តេចប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិត សាយសំភូន ភូមិវិហាន បានគោរពអញ្ជើញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បំពេញទស្សនកិច្ចនៅប្រទេសឡាវតាមពេលសមស្របណាមួយ។ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានឯកភាពរួមគ្នាបន្តពូនជ្រំលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរសម្រេចបានលទ្ធផលបន្តបន្ទាប់ទៀតជូនប្រជាជនទំាងសងខាង ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ និងសន្តិសុខ ជាដើម ជាពិសេសបានឯកភាពគ្នាពីសារសំខាននៃការតភ្ជាប់ផ្លូវដែក រវាងប្រទេសទាំងពីរ ផងដែរ។

ក្នុងទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ បានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការផ្លាស់ប្តូរ ចែករំលែកព័ត៌មាន កសាងសមត្ថភាព តាមយន្តការសភាប្រទេសទាំងពីរដែលមានស្រាប់ក្នុងក្របខណ្ឌក្រុមមិត្តភាព សមាជិកសភាជាស្រ្តី សមាជិកសភាវ័យកេ្មង និងការគាំទ្រទៅវិញទៅមកក្នុងវេទិកាសភាថ្នាក់តំបន់ និងអន្តរជាតិ។

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី និង ឯកឧត្តមបណ្ឌិត សាយសំភូន ភូមិវិហាន បានគូសបញ្ជាក់ថា ការងារការទូតសភានាពេលបច្ចុប្បន្នកាន់តែមានសារសំខាន់ខ្លាំងឡើង ក្នុងការដោះស្រាយបញ្ហារួម ក៏ដូចជាការរួមចំណែកដល់ការលើកកម្ពស់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ដែលមិនគ្រាន់តែសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋជាអន្តរជាតិតែម្តង។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានអញ្ជើញឯកឧត្តមប្រធានរដ្ឋសភាឡាវ បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា និងចូលរួមកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP-11) នាពេលខាងមុខផងដែរ។

ជាមួយគ្នានេះ សម្តេចបានប្រកាសផ្តល់អាហារូបករណ៍ចំនួន៥កន្លែងជូនដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ បានសិក្សានៅក្នុងសាកលវិទ្យាល័យប៊ែលធីបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង