**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

សម្តេចប្រធានរដ្ឋសភា អំពាវនាវក្នុងមហាសន្និបាតអាយប៉ា ឱ្យមានការអនុវត្តជាបន្ទាន់​ និងប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាននៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអំពាវនាវនៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥ឱ្យមានការអនុវត្តជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ានចំពោះប្រទេសមីយ៉ាន់ម៉ា ដើម្បីពង្រឹងឱ្យបាននូវឯកភាព មជ្ឈភាព និងតួនាទីជាទីភ្នាក់ងាររបស់អាស៊ាន។ សម្តេចបានគូសបញ្ជាក់ថា អាស៊ានត្រូវខិតខំប្រឹងប្រែងដោយភាពក្លាហាន និងភាពច្នៃប្រឌិតថែមទៀត ក្នុងការជួយប្រជាជនមីយ៉ាន់ម៉ាឱ្យមានលទ្ធភាពស្តារសន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសខ្លួន។

សម្តេចបានលើកឡើងបន្តថា តំបន់អាស៊ីអាគ្នេយ៍កំពុងស្ថិតលើផ្លូវបំបែក ដែលនឹងក្លាយជាសមរភូមិនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងបណ្តាប្រទេសមហាអំណាច។​ ដូច្នេះគប្បីមានស្មារតីប្រុងប្រយ័ត្នជានិច្ច ចៀសវាងការជាប់អន្ទាក់ ឬជាប់ជាមួយគូប្រជែងភូមិសាស្ត្រនយោបាយ ឬក៏ក្លាយជាកូនអុកនៃមហាអំណាចណាមួយ។

“យើងត្រូវចងចាំពីប្រវត្តិសាស្ត្ររបស់យើងថា បើយើងមិនរួមសាមគ្គីគ្នាទេ យើងនឹងបែកបាក់ ហើយយើង នឹងក្លាយជារដ្ឋចំណុះ ឬជាកូនអុកនៃមហាអំណាចខាងក្រៅមិនខាន។​ យើងត្រូវតែក្រោកឈរសាមគ្គីគ្នា ដើម្បីពង្រឹងអំណាចតំបន់ ដោយប្រើប្រាស់យន្តការពហុភាគីនិយមក្នុងការទទួលបាននូវសន្តិភាព និងវិបុលភាពរបស់មនុស្សជាតិ តាមរយៈនិម្មាបនកម្មសន្តិភាពអន្តរជាតិ ប្រកបដោយបរិយាបន្ន” នេះជាការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។

សូមជម្រាបថា​ នៅរសៀលថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលកំពុងប្រារព្ធធ្វើនៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។

ក្នុងបទអន្តរាគមន៍ដែលមានរយៈពេលជិត១០នាទី សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់បន្តថា អាស៊ានត្រូវមានភាពបុរេសកម្មក្នុងការចូលរួមជាមួយដៃគូសន្ទនារបស់ខ្លួន ដោយផ្តល់អាទិភាពដល់ប្រយោជន៍ស្នូលរបស់អាស៊ាន និងរក្សាបាននូវអំណាចកោះប្រជុំ និងអំណាចបទដ្ឋានរបស់អាស៊ាន ដែលជាការពង្រឹងគោលការណ៍សន្តិសហវិជ្ជមាន និងគោលការណ៍មិនជ្រៀតជ្រែក។ ការរក្សាឯករាជ្យភាពនយោបាយ ស្វ័យភាពជាយុទ្ធសាស្ត្រ ក៏ដូចជាការពង្រឹងមជ្ឈភាព និងពង្រីកស្ថាប័នសមូហភាពរបស់យើង គឺជាការរក្សាបាននូវការរស់រានមានជីវិតរបស់អាស៊ាន​ ៕

អត្ថបទដែលជាប់ទាក់ទង