**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពផ្លូវចំនួន ៣ខ្សែ និងស្ពាននៅខេត្តតាកែវ

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស និងមន្រ្តីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការចូលរួមពី ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងក្រុមការងារ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន ៣ខ្សែ និងស្ពាននៅខេត្តតាកែវ។

ផ្លូវចំនួន ៣ខ្សែ និងស្ពាននោះមានដូចខាងក្រោមនេះ៖

-ខ្សែទី១៖ (ផ្សារល្វេទៅស្រុកបូរីជលសារ) មានប្រវែងសរុប ១០,២គីឡូម៉ែត្រ ស្ថិតនៅឃុំបូរីជលសារ ស្រុកបូរីជលសារ។ នៅលើខ្សែផ្លូវនេះមានសំណង់ស្ពានបេតុងចំនួន ៤កន្លែង រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ក្នុងចំណោមស្ពានទាំង ៤ នេះមានស្ពានចំនួន ២កន្លែងបានរងផលប៉ះពាល់ដោយទឹកហូរច្រោះបណ្ដាលឱ្យស្រុតក្បាលស្ពាន និងស្ពានមួយកន្លែងមានឈ្មោះថាស្ពាន (ស្ពានប្រឡាយ៩៩) រងការខូចខាត ដាច់តួផ្លវមិនអាចធ្វើចរាចរណ៍បាន។ ចំពោះស្ពារនដែលរងការខូចខាតនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ធ្វើការជួសជុលតភ្ជាប់ឡើងវិញជូនប្រជាពលរដ្ឋធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ។រីឯការជួសជុលឱ្យមានភាពរឹងមាំតាមបច្ចេកទេសនឹងត្រូវអនុវត្តបន្ទាប់ពីទឹកស្រក ។

-ខ្សែទី២ (ធ្លាប្រជុំ-ភូមិរូង) ប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៧,៨៨គីឡូម៉ែត្រ មានសំណង់លូមូលចំនួន ៧កន្លែង ស្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅឃុំដូងខ្ពស់ ទៅភូមិរូង ភូមិអណ្តូងសំរិទ្ធ ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។

-ខ្សែទី៣៖ តភ្ជាប់ពីភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ទៅភូមិក្រាំងដៃ ភូមិក្រាំងធ្នង់ ឃុំធ្លក ភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង មានប្រវែង ៨,៧៣ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ ក្នុងនោះមានជាប្រភេទផ្លូវបេតុងមានប្រវែង ០,២៥គីឡូម៉ែត្រ មានសំណង់ស្ពានបេតុងចំនួន ២កន្លែង លូប្រអប់ចំនួន ២កន្លែង លូមូលចំនួន ៨កន្លែង លូអ៊ុយរំដោះទឹកមានប្រវែង ៥០០ម៉ែត្រ ។ ការដ្ឋានខ្សែផ្លូវនេះ នឹងត្រូវស្ថាបនាឱ្យចប់រួចរាល់នៅក្នុងខែធ្នូ ឆ្នាំ ២០២៤ នេះ៕

អត្ថបទដែលជាប់ទាក់ទង