**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេច ម៉ែន សំអន៖ ប្រទេសជាតិមានសុខសន្តិភាព ទើបពលរដ្ឋមានសិទ្ធគោរព ប្រណិប័តសាសនា

ភ្នំពេញ៖ នៅថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាង រាស្រ្តមណ្ឌលស្វាយរៀង រួមជាមួយក្រុមការងារនិងអាជ្ញាធរដែនដី បានរៀបចំពិធីបុណ្យកាន់ បិណ្ឌវេនទី១៣ នៅវត្តជម្ពូព្រឹក្សា ហៅវត្តថ្មី ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវបណ្តាំផ្ញើរសួរសុខទុក្ខនឹករលឹក ពរជ័យពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី និងលោជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះប្រជាពលរដ្ឋនៅខេត្តស្វាយរៀង។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ រួមមាន ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង តភ្ជាប់ពីទីក្រុង ទីជនបទ និង តភ្ជាប់ពីខេត្តទៅកាន់ខេត្តមួយ ដែលបានបង្ករលក្ខណៈងាយស្រួលដល់ ប្រជាពលរដ្ឋក្នុង ការរស់នៅ និងការប្រកបរបចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ជាពិសេស ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ពេញលេញ ក្នុងការចូលរួមពិធីកាន់បិណ្ឌ និងឆ្លងបុណ្យភ្ជុំបិណ្ឌតាមបែប ប្រពៃណីព្រះពុទ្ធ សាសនា ដែលដូនតាបានគោរពប្រណិប័តជាយូរមកហើយ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានលើកឡើងអំពីប្រវត្តនៃពិធីបុណ្យភ្ជុំបិណ្ឌ : ចាប់ពីថ្ងៃ​១​រោច ដល់​ថ្ងៃ​១៤​រោច គេ​ហៅថា ថ្ងៃ​ដាក់​បិណ្ឌ ឬ​ថ្ងៃ​កាន់បិណ្ឌ​។ ចំណែក ថ្ងៃ​១៥​រោច គេ​ហៅថា ថ្ងៃ​ភ្ជុំបិណ្ឌ ឬ​ភ្ជុំ​ធំ ដែល​មានន័យថា ថ្ងៃ​ជួបជុំគ្នា​ចុងក្រោយ នៃ​ពី​ធី​បុណ្យកាន់បិណ្ឌ​។​ បិណ្ឌ មានន័យថា ដុំ​បាយ ឬ​ពំនូត​បាយ​តូចៗ ដែល​គេ​ដាំ​ពី​អង្ករដំណើប ឬ​អង្ករខ្សាយ មាន​លាយ​សណ្តែកក្រហម សណ្តែក​ស ឬ​សណ្តែកខ្មៅ ទៅតាម​តំបន់ ឬ​អ្នក​និយម ហើយ​គេ​ពូត​ជា​ដុំ​តូចៗ សម្រាប់​បោះ​នៅតាម​កៀន​ព្រះវិហារ​នៅ​ទៀបភ្លឺ​ពេល ដែល​គេ​ជឿថា ប្រេត ឬ​អសុរកាយ នឹង​មក​ទទួល​នៅ​ទីនោះ​។​ ប្រជាពលរដ្ឋ​ខ្មែរ តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ ភ្ជុំបិណ្ឌ​នេះ​ជាប្រចាំ​រៀងរាល់ឆ្នាំ តាំងពី​បុរាណកាល​មក​។ ប៉ុន្តែ​ពិធីបុណ្យ​នេះ ក៏ដូចជា ​ពិធីបុណ្យ​ដទៃទៀត​ដែរ មិន​ត្រូវបាន​រដ្ឋាភិបាល នៃ​របប​កម្ពុជាប្រជាធិបតេយ្យ អនុញ្ញាត​ឲ្យ ​ប្រារព្ធ​ឡើយ ចាប់ពី​ឆ្នាំ​១៩៧៥ រហូតដល់​ឆ្នាំ​១៩៧៩​។ ក្រោយពី​របប​ខ្មែរក្រហម​ដួលរលំ​ទៅវិញ ទើប​រដ្ឋាភិបាល​ថ្មី អនុញ្ញាត​ឲ្យ​ប្រារព្ធ​ធ្វើតាម​ទំនៀមទម្លាប់ ប្រពៃណី​ឡើងវិញ​។​

​ពី​បុរាណកាល​មក គេ​និយម​ប្រារព្ធ​ពិធីបុណ្យ​នេះ រយៈពេល​៣​ខែ គឺ​ចាប់​ពីថ្ងៃ​ចូល​ព្រះវស្សា រហូតដល់​ថ្ងៃ​ចេញ​ព្រះវស្សា​តែម្តង​។ តែ​ក្រោយមក បុព្វបុរស​ខ្មែរ ជាពិសេស​ព្រះបាទ​អង្គ​ឌួង ដោយ​ឈ្វេង​យល់ថា ការរក​ចង្ហាន់​របស់​ប្រជារាស្ត្រ មក​ប្រគេន​ព្រះសង្ឃ មានការ​លំបាក និង​មិនសូវ​បានល្អ ទើប​ព្រះអង្គ បាន​កាត់បន្ថយ​មក​ត្រឹម​១៥​ថ្ងៃ​វិញ​។

ជាមួយគ្នានោះ សម្តេចកិត្តិសង្គហបណ្ឌិត បានឧទ្ទិសនូវកុសលផលបុណ្យក្នុងឱកាសនោះ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕  

អត្ថបទដែលជាប់ទាក់ទង