**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា

“វិមានមិត្តភាព” ដែលចិននិងអាហ្វ្រិកកសាងរួមគ្នា

នៅជាយក្រុងភាគខាងលិចនៃទីក្រុងកំពង់ផែ Dar Es Salaam ក្នុងប្រទេសតង់ហ្សានីមានទីបច្ចាដ៏ស្ងប់ស្ងាត់មួយកន្លែង ។ នៅក្រោមផ្កាពណ៌សដែលរីកស្គុះស្គាយនៅលើដើមឈើ ផ្នូរថ្មក្រានីតជាជួរៗត្រូវបានរៀបចំយ៉ាងល្អស្អាតនិងផ្ចិតផ្ចង់។
នេះជាទីបញ្ចុះសពរបស់អ្នកជំនាញចិនដែលបានជួយប្រទេសតង់ហ្សានី ។ លោក Omari អ្នកយាមផ្នូរអាយុ ៤៣ ឆ្នាំកំពុងជូតសំអាតស្លាកផ្នូរសំខាន់នៅច្រកចូលដោយប្រុងប្រយ័ត្ន ។
ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៣ គឺជាថ្ងៃដែលលោក Omari “ចងចាំជារៀងរហូត” ។ នៅថ្ងៃដដែលនោះ លោក Xi Jinping ប្រធានរដ្ឋចិនដែលបានបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅប្រទេសតង់ហ្សានីដែលអមដំណើរដោយលោក Kikwete ប្រធានាធិបតីតង់ហ្សានីបានធ្វើដំណើរពិសេសទៅកាន់ទីបញ្ចុះសព ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរជនពលីជីវិតដែលត្រូវបានបញ្ចុះសពនៅទីនេះ ។
លោក Xi Jinping បានសរសើរពួកគេថាជា”វីរបុរសដែលបានបង្កើតវិមាននៃមិត្តភាពចិន-តង់ហ្សានីនិងចិន-អាហ្វ្រិក”។
នៅទសវត្សរ៍ឆ្នាំ ១៩៧០ អ្នកជំនាញ និងអ្នកបច្ចេកទេសចិនរាប់ម៉ឺននាក់បានធ្វើដំណើរឆ្លងកាត់មហាសាគរទៅកាន់ទ្វីបអាហ្រ្វិក ធ្វើការតស៊ូជាមួយប្រជាជនតង់ហ្សានីនិងប្រជាជនសំប៊ី ហើយបានសាងសង់ផ្លូវដែកតង់ហ្សានី-សំប៊ីដែលត្រូវបានគេស្គាល់ថាជាផ្លូវមិត្តភាពនិងផ្លូវសេរីភាពដែលកសាងឡើងដោយញើសឈាម រហូតដល់បូជាជីវិត។
ផ្លូវដែកហ្សានី-សំប៊ីឆ្លងកាត់ភ្នំខ្ពស់ និងជ្រលងជ្រៅ ទន្លេ និងបឹង ព្រៃឈើ វាលស្មៅ និងវាលភក់ដីសើម ដែលមានប្រវែងសរុប ១៨៦០.៥ គីឡូម៉ែត្រ ។ ភាពខុសគ្នានៃសណ្ឋានដីដ៏ស្មុគស្មាញ និងទីទាបទីខ្ពស់បាននាំមកនូវបញ្ហាប្រឈមជាច្រើនដល់ការងារសាងសង់ អ្នកសាងសង់ក៏ត្រូវប្រឈមមុខនឹងការលំបាកដែលមិនអាចនឹកស្មានដល់ ដូចជា កង្វះខាតពេទ្រនិងនិងឱសថ កង្វះអាហារ អាកាសធាតុក្តៅ និងជំងឺរាតត្បាតជាដើម ។
ផ្លូវដែកតង់ហ្សានី-ហ្សាំប៊ីបានចាប់ផ្តើមសាងសង់នៅខែតុលាឆ្នាំ ១៩៧០ ហើយត្រូវបានប្រគល់ជាផ្លូវការទៅរដ្ឋាភិបាលនៃប្រទេសតង់ហ្សានីនិងសំប៊ីក្នុងខែកក្កដាឆ្នាំ ១៩៧៦ ។ បន្ទាប់ពីការប្រគល់នេះ អ្នកជំនាញចិនក៏បានធ្វើការបណ្តុះបណ្តាលគ្រប់ជ្រុងជ្រោយដល់បុគ្គលិកក្នុងស្រុកផងដែរ ។ រដ្ឋាភិបាលទាំងបីបន្តអនុវត្តកិច្ចសហប្រតិបត្តិការបច្ចេកទេសលើគម្រោងផ្លូវដែកតង់ហ្សានី-សំប៊ី ។
ក្នុងចំណោមវីរជនចិនដែលគេងស្ដូកស្ដឹងនៅទីបញ្ចុះសពនេះ ក្នុងនោះ មាន ៥១ នាក់បានបាត់បង់ជីវិតនៅក្នុងការសាងសង់ផ្លូវដែកនិងកិច្ចសហប្រតិបត្តិការបច្ចេកទេស ហើយ ១៩ នាក់បានលះបង់ជីវិតដ៏មានតម្លៃរបស់ពួកគេនៅក្នុងជំនួយសហប្រតិបត្តិការផ្សេងទៀតដល់ប្រទេសតង់ហ្សានី ។
លោក Omari បានថ្លែងថា ពួកគេគឺជាវីរបុរសពិតប្រាកដ ហើយតង់ហ្សានីនឹងចងចាំបងប្អូនជនជាតិចិនជានិច្ច ។
ការងារប្រចាំថ្ងៃរបស់លោក Omari ក៏រួមទាំងទទួលបដិសណ្ឋារកិច្ចមនុស្សមកពីជុំវិញពិភពលោកផងដែរ អ្នកខ្លះមកទីនេះជាពិសេស ដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ អ្នកផ្សេងទៀតមកជាពិសេស ដើម្បីឈ្វេងយល់អំពីប្រវត្តិសាស្ត្រមួយនេះ។ លោក Omari ថ្លែងថា ខ្ញុំនឹងពន្យល់ពួកគេអំពីប្រវត្តិផ្លូវដែកតង់ហ្សានី-ហ្សាំប៊ីនិងរឿងរ៉ាវរបស់បងប្អូនជនជាតិចិនដែលគាំទ្រតង់ហ្សានី”។
លោក Omari ថ្លែងថា ប្រទេសចិនចាត់ទុកតង់ហ្សានីថាជាមិត្តពិតប្រាកដ មិត្តភាពបែបនេះបានឆ្លងកាត់ព្យុះភ្លៀងនិងគង់វង្សស្ថិតស្ថេរជារៀងរហូត វានឹងបន្តនាំមកនូវកិច្ចសហប្រតិបត្តិការមិត្តភាពនិងផ្តល់ផលប្រយោជន៍កាន់តែច្រើនឡើងៗដល់ប្រជាជនរបស់ប្រទេសទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង