**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។

អាមេរិក ថាអ៊ីស្រាអែល នៅតែរងការគំរាមកំហែង នៃការវាយប្រហារសាជាថ្មី ពីអ៊ីរ៉ង់ ឬក្រុម Proxy

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃទី២៦ ខែសីហា បាននិយាយថានៅតែមានការគំរាមកំហែង នៃការវាយប្រហារសាជាថ្មីរបស់អ៉ីរ៉ង់ ឬក្រុម Proxy របស់អ៉ីរ៉ង់ ប្រឆាំងអ៉ីស្រាអែល បន្ទាប់ពីក្រុមហេសបូឡា នៅលីបង់ បានបាញ់ស្រោចគ្រាប់រ៉ុក្កែត និងដ្រូនលើអ៉ីស្រាអែល កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ បានគំរាមវាយប្រហារលើអ៉ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមហេសបូឡា ក្នុងទីក្រុងបេរូត ប្រទេស លីបង់ និងមេដឹកនាំហាម៉ាសម្នាក់ ក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់ កាលពីចុងខែកក្កដា។ ក្រុមហេសបូឡា ក៏បានអះអាងដែរថាការវាយប្រហាររបស់ខ្លួនលើអ៉ីស្រាអែ លកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ គឺជាការសងសឹក ចំពោះការសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ខ្លួន។

នៅចំពោះមុខក្រុមអ្នកកាសែត អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បានកត់សម្គាល់ដូច្នេះថា «យើងបន្តធ្វើការវាយតម្លៃឃើញថានៅតែមានការគំរាមកំហែងនៃការវាយប្រហារ ហើយយើង…នឹងប្រុងជើងការជានិច្ចដើម្បីគាំទ្រដល់ការការពារខ្លួនរបស់អ៉ីស្រាអែល ព្រមទាំងដើម្បីការពារកងកម្លាំងរបស់យើង ប្រសិនបើពួកគេស្ថិតនៅក្រោមការវាយប្រហារ»។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ យោធាអ៉ីស្រាអែលបានឱ្យដឹងថាខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសលើគោលដៅរបស់ក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ដោយប្រើប្រាស់យន្ដហោះចម្បាំងជាង ១០០គ្រឿង វាយប្រហារលើគោលដៅច្រើនជាង ២៧០កន្លែង ដោយបានកម្ទេចប្រព័ន្ធជើងទម្របាញ់រ៉ុក្កែតរបស់ហេសបូឡាជាច្រើនគ្រឿង។ អ៉ីស្រាអែលបានចាត់ទុកថាការវាយប្រហារនេះជាការវាយប្រហារបង្ការទុកជាមុន និងទប់ស្កាត់ការប៉ុនប៉ងវាយប្រហារទ្រង់ទ្រាយធំពីសំណាក់ហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់។
តែព្រមពេលជាមួយគ្នា ក្រុមហេសបូឡា ក៏បានអះអាងដែរថាខ្លួនបានបាញ់គ្រាប់រ៉ុក្កែត និងដ្រូនច្រើនជាង ៣០០គ្រឿង និងគ្រាប់ លើអ៉ីស្រាអែល ជាការសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់លោក Fuad Shukr ជាមេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ហេសបូឡា ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល លើទីក្រុងបេរូត។ បើតាមលោក Ryder សហរដ្ឋអាមេរិក មិនបានចូលរួមក្នុងការវាយប្រហារបង្ការទុកមុនរបស់អ៉ីស្រាអែល ឬក៏ជួយបាញ់ទម្លាក់ដ្រូន និងគ្រាប់រ៉ុក្កែតនោះទេ តែបានផ្ដល់ព័ត៌មានស៊ើបសម្ងាត់មួយចំនួន ឱ្យអ៉ីស្រាអែល៕

អត្ថបទដែលជាប់ទាក់ទង