**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

តើលោកជំទាវ Paetongtarn ដែលទើបទទួលបានតំណែងជានាយករដ្ឋមន្ត្រីថ្មីទី៣១របស់ថៃ អាចគេចផុតពីបណ្ដាសាលើគ្រួសារ Shinawatra បានឬទេ?

បាងកក៖ រដ្ឋសភាថៃ នៅថ្ងៃសុក្រ ទី១៦ ខែសីហា បានសម្រេចបោះឆ្នោតជ្រើសតាំងលោកជំទាវ Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីថ្មីទី៣១របស់ថៃ ជំនួស ឯកឧត្ដម សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតុលាការធម្មនុញ្ញដកតំណែង។ ការបោះឆ្នោតជ្រើសតាំងនេះធ្វើឡើងក្នុងសំឡេងគាំទ្រ ៣១៩ ប្រឆាំង១៤៥ និងអនុបវាទ ២៧។ សំឡេងគាំទ្រនេះគឺលើសពីសំឡេង ២៤៧ ក្នុងចំណោមសំឡេងសរុប៤៩៣ ដែលលោកជំទាវ Paetongtarn ត្រូវការដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រី។

សម្ព័ន្ធគណបក្សទាំង១១ ដឹកនាំដោយគណបក្សភឿថៃ (Pheu Thai) បានប្រកាសជ្រើសរើសលោកជំទាវ Paetongtarn ជាបេក្ខជននាយករដ្ឋមន្រ្តីថ្មីរបស់ខ្លួន កាលពី ថ្ងៃទី១៥ ខែសីហា បន្ទាប់ពីឯកឧត្ដម សេដ្ឋា ថាវីស៉ីន (Srettha Thavisin) ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកតំណែងជានាយករដ្ឋមន្រ្តី។ តាមសាលក្រមរបស់ តុលាការធម្មនុញ្ញថៃ ឯកឧត្ដម សេដ្ឋា ត្រូវបានដកចេញពីតំណែងនាយករដ្ឋមន្ត្រី ដោយសារតែឯកឧត្ដមបានបំពានក្រមសីលធម៌ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងមិនមានភាពស្មោះត្រង់ ពាក់ព័ន្ធនឹងការតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយទទួលបានការតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែសីហា លោកជំទាវ Paetongtarn បាននិយាយថា «ប្រទេសថៃ ត្រូវតែធ្វើដំណើរឆ្ពោះទៅមុខ។ យើងបានប្ដេជ្ញាទាំងអស់គ្នា ហើយនឹងរុញប្រទេសឆ្ពោះទៅមុខ»។ ក៏ប៉ុន្តែ អ្នកស្រីនឹងត្រូវប្រឈមមុខនឹងសម្ពាធជាច្រើនរាប់ចាប់តាំងពី សេដ្ឋកិច្ច រហូតដល់បញ្ហានយោបាយដ៏ស្មុគស្មាញដោយយោធា និងអ្នកស្មោះស្ម័គ្រនឹងរាជានិយមថៃតែងតែស្វែងរកឱកាសឡើងកាន់អំណាចដឹកនាំប្រទេស។
ម្យ៉ាង ក្រុមអ្នកវិភាគខ្លះនៅតែយល់ថា វាប្រហែលជាមិនអាចទៅរួចនោះទេ ដែលគណបក្សភឿថៃ និងក្រុមអ្នកអភិរក្សនិយមមានភក្ដីភាពជាមួយរាជានិយមថៃ អាចនឹង រួមរស់នៅជាមួយគ្នាបានយូរ ក្នុងពេលដែលពួកគេបានប្រជែងគ្នា ដើម្បីដណ្ដើមតំណែងដឹកនាំប្រទេស អស់រយៈពេលជាង២ទសវត្សរ៍មកនេះ ហើយដែលការប្រជែង ទៀតនេះសោត មានពេលខ្លះនាំទៅរកការធ្វើរដ្ឋប្រហារ និងភាពតានតឹងនយោបាយ។ ការយល់ឃើញបែបនេះក៏បានបង្ហាញរួចទៅហើយដែរ បន្ទាប់ពីឯកឧត្ដម សេដ្ឋា បានក្លាយជានាយករដ្ឋមន្ត្រីទី៤ គាំទ្រដោយបក្សភឿថៃ ត្រូវបានទម្លាក់ចេញពីតំណែងដោយតុលាការធម្មនុញ្ញ។ ការទម្លាក់ឯកឧត្ដម សេដ្ឋា គឺជាសញ្ញាមួយបញ្ជាក់ថា ហានិភ័យសម្រាប់គណបក្សភឿថៃ និងគ្រួសារ Shinawatra មិនបានរលាយបាត់ទៅណានោះទេ។

ការតែងតាំងលោកជំទាវ Shinawatra មានអាយុ ៣៧ឆ្នាំ បានធ្វើឱ្យអ្នកស្រីក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ថៃ។ លោកជំទាវក៏បាន ក្លាយជានាយករដ្ឋមន្ត្រីជាស្ត្រីទី២របស់ថៃ បន្ទាប់ពីលោកជំទាវ Yingluck ដែលត្រូវជាមីងបង្កើតរបស់អ្នកស្រីផងដែរ ហើយថែមទាំងជាក្លាយជានាយករដ្ឋមន្ត្រីទី៤ មកពីគ្រួសារ Shinawatra បន្ទាប់ពីឯកឧត្ដម Thaksin លោកជំទាវ Yingluck និងឯកឧត្ដម Somchai Wongsawat ដែលត្រូវជាពូថ្លៃរបស់លោកជំទាវ Paetongtarn​ ទៀតផង។ បើនិយាយពីគ្រួសារ Shinawatra វាហាក់ដូចជាត្រូវបណ្ដាសានយោបាយ ដោយនាយករដ្ឋមន្ត្រីមកពីគ្រួសារដ៏មានឥទ្ធិពលមួយនេះមិនអាចកាន់តំណែង ឱ្យចប់ចុងចប់ដើមនោះទេ។ ក្នុងនោះឯកឧត្ដម Thaksin ផ្ទាល់ត្រូវបានយោធាធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០០៦។ លោកជំទាវ Yingluck ត្រូវបានទម្លាក់ចេញពីតំណែង ដោយការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ដោយបង្ខំឱ្យបងប្អូនទាំង២នាក់នេះត្រូវរស់នៅនិរទេសខ្លួននៅក្រៅប្រទេសអស់រាប់ឆ្នាំ។ ឯកឧត្ដម Thaksin បានត្រឡប់ចូល ប្រទេសថៃវិញកាលពីឆ្នាំ២០២៣ ខណៈលោកជំទាវ Yingluck បន្តរស់នៅក្រៅប្រទេសឡើយ។ ចំណែក ឯកឧត្ដម Somchai ត្រូវជាពូថ្លៃរបស់លោកជំទាវ Paetongtarn វិញត្រូវបានដកចេញពីតំណែងជានាយករដ្ឋមន្ត្រី នៅពេលតុលាការធម្មនុញ្ញថៃចេញសាលក្រមរំលាយគណបក្សអំណាចប្រជាជន (People Party) កាលពី ឆ្នាំ២០០៨។

លោក Thitinan Pongsudhirak ជាអ្នកវិទ្យាសាស្ត្រនយោបាយម្នាក់ មកពីសាកលវិទ្យាល័យ Chulalongkorn យល់ថាលោកជំទាវ Paetongtarn ដែលជាអ្នកនយោបាយ ថ្មីថ្មោងនឹងត្រូវរងសម្ពាធយ៉ាងខ្លាំង។ លោក Thitinan បានគូសបញ្ជាក់ដូច្នេះថា «អ្នកស្រីនឹងត្រូវស្ថិតក្រោមការតាមដាន ព្រមទាំងនឹងត្រូវរងសម្ពាធជាច្រើនដែលនឹង ធ្វើឱ្យអ្នកស្រីត្រូវតែពឹងផ្អែកលើឯកឧត្ដម Thaksin ជាឪពុក»។ តែយ៉ាងណាក៏ដោយ ការគំាទ្រពីគណបក្សអភិរក្សនិយមធំៗ ចំពោះបេក្ខភាពនាយករដ្ឋមន្ត្រីរបស់អ្នកស្រី បានឱ្យសញ្ញាខ្លះៗថាកិច្ចព្រមព្រៀងមួយដែលបើកផ្លូវឱ្យឯកឧត្ដម Thaksin ត្រឡប់ចូលស្រុកវិញ គឺនៅតែដំណើរការនៅឡើយ ក្នុងពេលដែលក្រុមអ្នកអភិរក្សនិយម ស្មោះស្ម័គ្រនឹងក្សត្រថៃ នៅតែត្រូវការរួមដៃជាមួយបក្សភឿថៃ ក្នុងការរារាំងកុំឱ្យអតីតគណបក្ស Move Forward ដែលសព្វថ្ងៃប្ដូរឈ្មោះមកជាគណបក្សប្រជាជន និងដែលមានទំនោរចង់ធ្វើកំណែទម្រង់យោធា រួមទាំងការកែច្បាប់ប្រមាថព្រះចេស្ដា ឡើងដឹកនាំប្រទេស។

«ការតែងតាំងលោកជំទាវ Paetongtarn និងការគាំទ្រពីក្រុមចម្រុះបានបង្ហាញកិច្ចព្រមព្រៀងដ៏ផុយស្រួយរវាងគណបក្សភឿថៃ និងក្រុមអ្នកអភិរក្សនិយម នៅតែដំណើរការ យ៉ាងណោចណាស់ ក្នុងពេលឥលូវ។ ប៉ុន្តែ ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោកជំទាវ នឹងមិនអាចបិទបញ្ចប់ហានិភ័យអស្ថិរភាពនយោបាយ នៅក្នុងប្រទេសថៃ បានឡើយ»។ នេះជាការយល់ឃើញរបស់លោក Peter Mumford ជាអ្នកជំនាញផែ្នកកិច្ចការតំបន់អាស៊ីអាគ្នេយ៍មកពីអង្គការ Eurasia Group។

ដូច្នេះថាតើលោកជំទាវ Paetongtarn អាចនឹងមានវាសនាដូចជាឪពុក និងម្ដាយមីង ដែរឬក៏យ៉ាងណា វាគឺជារឿងមួយដែលគេពិបាកស្មានទុកមុន។ ប៉ុន្តែអ្វីដែលគេអាចរង់ចាំ អ៊ុតមើល នោះគឺថាតើកិច្ចព្រមព្រៀងរវាងឯកឧត្ដម Thaksin និងក្រុមអ្នកភិរក្សនិយមដែលអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីរូបនេះត្រឡប់ចូលស្រុកវិញ ដើម្បីរារាំងកុំឱ្យ អតីតគណបក្ស​ Move Forward ឡើងកាន់អំណាចដឹកនាំប្រទេសនឹងមានសុពលភាពយូរប៉ុនណា? ណាមួយ ឯកឧត្ដម Thaksin ក៏មិនទាន់មានសុវត្ថិភាពនោះដែរ ដ្បិត លោកត្រូវបានចោទប្រកាន់ជាផ្លូវការកាលពីខែមិថុនាកន្លងទៅ ក្រោមបទចោទប្រមាថព្រះមហាក្សត្រ។

បទចោទនេះអាចឱ្យឯកឧត្ដម Thaksin ត្រូវប្រឈមមុខនឹងការវិលត្រឡប់ទៅកាន់ពន្ធនាគារវិញ ប្រសិនបើលោកហ៊ានចូលរួមជាមួយគណបក្សប្រឆាំង គឺគណបក្សប្រជាជន ឬ People’s Party (អតីតគណបក្ស Move Forward)។ ក្រុមអ្នកវិភាគបានហៅការចោទប្រកាន់ប្រឆាំងឯកឧត្ដម Thaksin ជាសញ្ញាមួយបង្ហាញក្រុមអ្នកអភិរក្សនិយម កំពុងអស់ភាពអត់ធ្មត់ជាមួយនឹងរូបលោក៕

អត្ថបទដែលជាប់ទាក់ទង