**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស

មន្ត្រីក្រសួងកសិកម្ម និងក្រុមការងារជំនាញចុះបង្ក្រាបបទល្មើសជលផលក្នុងខេត្តចំនួន៣

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអធិការដ្ឋានរដ្ឋបាលជលផលខាងជើង និងខាងត្បូង ខណ្ឌរដ្ឋបាលជលផលកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងសហការី បានសហការជាមួយកម្លាំងចម្រុះថ្នាក់ជាតិ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលស្រុកពាក់ព័ន្ធ ចុះពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅក្នុងខេត្តចំនួន៣ ដោយរឹបអូសបានវត្ថុតាងមួយចំនួនបំផ្លាញចោលនៅនឹងកន្លែងកើតហេតុ។

ឯកឧត្តមបញ្ជាក់ថា នៅក្នុងខេត្តកំពង់ធំ ក្រុមការងារបានចុះល្បាតចាប់ពីចំណុចព្រែកទាល់ ដល់ចំណុចផ្សោត និងពីចំណុចតាំវី ដល់សសរខ្ទម (អតីតឡូត៍លេខពីរស្ទួន) ក្នុងភូមិសាស្រ្តឃុំផាត់សណ្តាយ ពីចំណុចពាមក្រែក ក្នុងភូមិសាស្រ្តឃុំក្តីដូង ស្រុកកំពង់ស្វាយ និងពីចំណុចបឹងក្រសា អន្លង់ស្តង់ ទួលវិហារ ចង្អើលាវ និងចំណុចបឹងកក់ ក្នុងភូមិសាស្រ្តឃុំស្រឡៅ ស្រុកតាំងគោក។ ចំណែក នៅខេត្តកំពង់ឆ្នាំ ចុះល្បាតចាប់ពីចុងប្រឡាយ ភូមិឆ្នុកទ្រូ ក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ចំណុចក្រោយភូមិកោះក្អែក ក្នុងភូមិសាស្រ្តឃុំកំពង់ហាវ ស្រុកំពង់លែង និងចំណុចបឹងក្រោយ ភូមិព្រៃគ្រីជើង ក្នុងភូមិសាស្រ្តឃុំពាមឆ្កោក ស្រុកជលគិរី។ រីឯខេត្តពោធិ៍សាត់ ចុះល្បាតចាប់ពីចំណុចតាពេជ្រ ហូតដល់ចំណុចកំពង់ស្ទឹង ភូមិកំពង់ថ្គោល ក្នុងភូមិសាស្រ្តឃុំអន្សាចំបក់ ស្រុកក្រគរ។

នៅក្នុងប្រតិបត្តិការទាំង៣ខេត្តនោះ ក្រុមការងារជំនាញបានបង្ក្រាបបទល្មើសបានចំនួន ៧ករណី ដោយប្រើប្រាស់កម្លាំងសរុប ១១៣នាក់ និងប្រើមធ្យោបាយកូណូតស្មាត់ចំនួន ២២គ្រឿង ព្រមទាំងបានរុះរើរបាំងសាច់អួនក្រឡាញឹក ១៣របាំង ប្រវែង ១ ៦៥០ម៉ែត្រ របាំងស្បៃមុង ២៤របាំង ប្រវែង ២ ៣៥០ម៉ែត្រ របាំងស្បៃមុងក្រឡាញឹក ៩របាំង ប្រវែង ៤៥០ម របាំងអួនលើសប្រវែងចំនួន ៣របាំង ប្រវែង ៩០០ម លូសាច់អួនក្រឡាញឹក ៤២មាត់ លូកងស្បៃមុង ៤៣មាត់ ឡុកចំនួន ៣៣គ្រឿង និងបង្គោលចម្រឹងចំនួន ៣ ៨០៥ដើម។

វត្ថុតាងដែលរឹបអូសបាន ត្រូវក្រុមការងារជំនាញរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងកើតហេតុ ព្រមទាំងចាក់លែងកូនត្រីចម្រុះចំនួន ៤១៤គីឡូក្រាមចូលទៅក្នុងបឹងធម្មជាតិវិញ៕

អត្ថបទដែលជាប់ទាក់ទង