**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក

១៥ សីហា ទិវាជាតិអេកូឡូស៊ីបង្កើនល្បឿនសាងសហគមន៍បៃតងសកល

១៥ សីហា ឆ្នាំ២០២៤ ជាខួប១ឆ្នាំដែលស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិននៅក្នុងសម័យប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនលើកទី១៤បានកំណត់ជា«ទិវាជាតិអេកូឡូស៊ី»បន្ថែមលើទិវាអន្តរជាតិបរិស្ថានដែលប្រទេសចិនផ្តល់តម្លៃយ៉ាងខ្លាំងក្លា។ នេះជាដំណើរស្របនិងបន្តមរតកដ៏ប្រសើរនៃទស្សនវិជ្ជាចិនដែលមានអាយុកាលជាង២៧០០ឆ្នាំស្តីពីដំណើរនៃអ្វីគ្រប់យ៉ាងត្រូវគោរពតាមក្រឹត្យក្រមធម្មជាតិ ដោយមនុស្សនិងធម្មជាតិគឺជាតួអង្គរួមដែលមិនអាចបំបែកបាន ហើយបុព្វបុរសចិនបានសង្ខេបនូវស្មារតីនៃការរួមបញ្ចូលគ្នាទៅវិញទៅមកដោយបានចែងថា អ្វីៗទាំងអស់កើតចេញមកជាមួយគ្នាដោយមិនបំផ្លាញគ្នាទៅវិញទៅមក។

១៥ សីហា ឆ្នាំ២០២៤ រំលឹកឡើងវិញនូវស្មារតីរួមរបស់ប្រជាជាតិចិនក្នុងរយៈពេល១ឆ្នាំកន្លងមកនេះប្រកបដោយទំនួលខុសត្រូវខ្ពស់ចំពោះអេកូឡូស៊ីសកល ហើយវាជាគីឡូម៉ែត្រចេញដំណើរដោយបានផ្តល់កាលានុវត្តភាពដល់បណ្តាប្រទេសនានាចូលរួមកាន់តែសកម្មជាមួយចិននៅក្នុងបរិបទបង្កើនបៃតងភាព និងការអភិវឌ្ឍបៃតងដល់ពិភពលោក ដោយប្រទេសចិនបាននិងកំពុងបំពេញតួនាទីឈានមុខលើការគោរពនិងផ្តល់តម្លៃខ្ពស់ចំពោះអរិយធម៌អេកូឡូស៊ីនេះ ដូចមានចែងពីការធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងប្រទេសចិនតាមរយៈលទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣ អាណត្តិទី២០នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនដែលជាសារដ៏សំខាន់លាតត្រដាងពីគោលដៅច្បាស់លាស់របស់ប្រទេសចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិននៅក្នុងការធានាថែរក្សាការអភិរក្សជីវចម្រុះជាសកល ក្រោមទម្រដ៏រឹងមាំនៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។

១៥ សីហា ឆ្នាំ២០២៤ ជាការគូសរំលេចកាន់តែខ្លាំងក្លាបន្ថែមទៀតនូវទស្សនៈប្រកបដោយគុណតម្លៃមហាសាលកាលពី១៩ឆ្នាំ (១៥ សីហា ២០០៥) ស្តីពី «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់»ដែលបានផ្តួចផ្តើមនិងអនុវត្តដោយលោក Xi Jinping ហើយបាននិងកំពុងអត្ថិភាពពេញក្នុងក្រអៅបេះដូងរបស់ប្រជាជនចិនដោយបានចាត់ទុកថាទស្សនៈនេះជាគ្រឹះនៃអរិយធម៌អេកូឡូស៊ី ជាស្ថាបនិកនៃទិវាជាតិអេកូឡូស៊ី និងជាការចូលរួមថែរក្សាភពផែនដី ប្រៀបដូចជាការចូលរួមថែរក្សាកែវនេត្រារបស់យើងទាំងអស់គ្នាផងដែរ។ ទិវាជាតិអេកូឡូស៊ី ១៥ សីហា បានរំលេចយ៉ាងច្បាស់នូវសមិទ្ធផលនានារបស់ប្រទេសចិនជូនដល់ពិភពលោកក្នុងការឈ្វេងយល់កាន់តែស៊ីជម្រៅអំពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពរបស់ប្រជាជនចិនជាង១ពាន់៤រយលាននាក់ក្នុងចរន្តនៃការកសាងអរិយធម៌អេកូឡូស៊ីនិងការអភិរក្សជីវចម្រុះដើម្បីរួមគ្នាបង្កើនល្បឿនកសាងសហគមន៍រួមជីវិត បង្កើនសុខដុមនីយកម្មនៃវិបុលភាពរួមរវាងមនុស្សនិងធម្មជាតិ។

១៥ សីហា ឆ្នាំ២០២៤ ជាការពន្លាតនូវមរតកនៃវប្បធម៌ទំនៀមទម្លាប់ប្រពៃណីប្រជាជាតិចិនបុណ្យឆេងម៉េងដែលតែងប្រារព្ធជារៀងរាល់ឆ្នាំដោយផ្សារភ្ជាប់ជាមួយបរិស្ថាន ការដាំដើមឈើ និងសកម្មភាពនានាជាច្រើនទៀតចូលរួមបង្កើនសម្រស់ដល់ផែនដី។ បន្ថែមពីលើនេះ ក្រោមសំណើរបស់ប្រទេសចិន ក្នុងស្មារតីផ្តល់ភាពស្រស់ស្អាតនិងបៃតងភាពរបស់ភពផែនដីជូនដល់អ្នកជំនាន់ក្រោយ បានផ្តល់ជាសក្ខីកម្មដល់ពិភពលោកនៅចងចាំដោយគ្មានភាពស្រពិចស្រពិលនូវកិច្ចប្រជុំដំណាក់កាលទី២នៃមហាសន្និបាតភាគីហត្ថលេខីលើកទី១៥ 《អនុសញ្ញាជីវចម្រុះ》នៃអង្គការសហប្រជាជាតិ (COP15) កាលពីថ្ងៃទី៧ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ស្តីពី «អរិយធម៌អេកូឡូស៊ី៖ការកសាងអនាគតរួមគ្នាសម្រាប់ជីវិតទាំងអស់នៅលើផែនដី» គឺជាសន្និសីទសកលលើកដំបូងគេបង្អស់ដែលត្រូវបានរៀបចំឡើងដោយអង្គការសហប្រជាជាតិដោយផ្តោតលើអរិយធម៌អេកូឡូស៊ី ហើយក្នុងកិច្ចប្រជុំនោះ ប្រទេសចិនបានផ្តល់ផែនការខ្លួនប្រកបដោយគរុសភាលើការអភិរក្សជីវចម្រុះជាសកលរួមទាំងយន្តការការពារ«ខ្សែបន្ទាត់ក្រហមអភិរក្សអេកូឡូស៊ី»។ ជាក់ស្តែង ប្រទេសចិនបានក្លាយជាប្រទេសដែលមានផ្ទៃដីដាំដើមឈើច្រើនជាងគេនៅក្នុងពិភពលោកដែលត្រូវជា២៥%នៃបរិមាណព្រៃឈើនៅទូទាំងពិភពលោក។ ទន្ទឹមនឹងនេះ ការការពារព្រៃឈើនឹងធ្វើឱ្យជីវៈចម្រុះក៏ត្រូវបានថែរក្សាយ៉ាងយកចិត្តទុកដាក់ផងដែរ។ ក្នុង១ឆ្នាំៗ ប្រទេសចិនបានកាត់បន្ថយការបញ្ចេញកាបូនិកបានចំនួន២៩៤០លានតោន និងបានកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មចំនួន១៤០០លានតោន ដែលនេះជាការសម្រេចបានមុនកាលកំណត់។
១៥ សីហា ឆ្នាំ២០២៤ ជាការពង្រឹងនូវគុណតម្លៃរួមនៃទស្សនៈអរិយធម៌អេកូឡូស៊ីដែលបានជ្រៀតចូលយ៉ាងស៊ីជម្រៅទៅក្នុងដួងចិត្តរបស់ប្រជាជនចិន របៀបរស់នៅដោយសន្សំសំចៃថាមពល ការប្រើប្រាស់ថាមពលស្អាត ការបំភាយកាបូនទាប បាននិងកំពុងក្លាយជាជម្រើសដោយខ្លួនឯងរបស់ប្រជាជនចិនកាន់តែច្រើនឡើងៗ។ តាមរយៈទិវាជាតិអេកូឡូស៊ី ១៥ សីហា សហគមន៍អន្តរជាតិពិតជាបាននិងកំពុងសាទរហើយប្រកៀកស្មាជាមួយប្រទេសចិនដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការកសាងអនាគតរួមគ្នាសម្រាប់ជីវិតទាំងអស់នៅលើផែនដី និងរួមគ្នាជាមួយចិនជ្រោងទង់នៃការថែរក្សាបរិស្ថានអេកូឡូស៊ីពិភពលោក។

ជារួម ទិវាជាតិអេកូឡូស៊ី ១៥ សីហា បានក្លាយជាស្មារតីរួមជាសកល និងជាកម្លាំងចលករដែលបង្ហាញពីប្រាជ្ញាចិនក្នុងការដោះស្រាយនូវបញ្ហាសកលស្តីពីការប្រែប្រួលអាកាសធាតុដែលជាបេសកកម្មរួមរបស់មនុស្សជាតិ ហើយដែលប្រទេសចិនកំពុងដើរតួនាទីឈានមុខដ៏សំខាន់។ នៅពេលនេះ គ្រប់គ្នានៃពិភពលោកកំពុងយកចិត្តទុកដាក់សម្លឹងមើលមករដ្ឋធានីប៉េកាំង ទីដែលបានដាក់ចេញនូវទិវាជាតិអេកូឡូស៊ី ១៥ សីហា ហើយប្រទេសចិនបានអំពាវនាវសូមឲ្យពិភពលោកចូលរួមជាមួយគ្នារួមចំណែកដល់ការបង្កើតយន្តការសកលប្រកបដោយសមធម៌ និងភាពស័ក្តិសិទ្ធនៃការអភិវឌ្ឍបៃតងសកលប្រកបដោយចីរភាពកម្រិតខ្ពស់ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះឈរលើទម្រដ៏រឹងមាំនៃអរិយធម៌អេកូឡូស៊ី៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង