**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

រួមគ្នាដាំដើមឈើនិងការពារព្រៃឈើមានប្រយោជន៍សម្រាប់មនុស្សជាតិ

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាមួយក្រុមការងារយុវជន ខ១១ និងសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល ដឹកនាំដោយ លោក ហេង សំណាង បានប្រគេនកូនឈើចំនួន៧០ដើម ដល់ ព្រះខេម៉ាភិរត័ ឈឿន ភន់ ព្រះគ្រូចៅអធិការ ព្រមទាំង គណៈសង្ឃ ព្រះសង្ឃ វត្តមហាមន្រ្តី នៅក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីយកទៅដាំក្នុងវត្តអារាមនិងបណ្តុះស្មារតី«ពន្លកបៃតង» របស់ប្រជាពលរដ្ឋឱ្យស្រឡាញ់ដើមឈើ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដែលមានប្រយោជន៍សម្រាប់មនុស្សជាតិ។

ព្រះខេម៉ាភិរត័ ឈឿន ភន់ ព្រះគ្រូចៅអធិការវត្តមហាមន្រ្តី នៅក្នុងរាជថានីភ្នំពេញ មានសង្ឃដីកាថា ដើមឈើគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងដើមឈើនឹងជីវិត ដែលក្នុងនោះ ទាក់ទងនឹងការប្រសូត ត្រាស់ដឹង និងយាងចូលព្រះនិព្វាន របស់ព្រះពុទ្ធនៅក្រោមដើមឈើ។ ដើមឈើជាធម្មជាតិផ្តល់ប្រយោជន៍សន្ធឹកសន្ធាប់ដល់មនុស្សពិតៗ ដល់មនុស្ស និង សត្វទាំងឡាយ។ ព្រះគ្រូចៅអធិការ បានផ្តល់ឱវាទជំរុញឱ្យមានការចូលរួមដាំដុះ ថែទាំការពារ ដើម្បីជាប្រយោជន៍ដល់មនុស្សផងគ្នា និងសត្វលោកទាំងឡាយ។

ក្នុងឱកាសនោះ លោក ហេង សំណាង ប្រធានក្រុមយុវជនខ១១ និងជាប្រធានសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានជំរុញនិងបណ្តុះគំនិតឱ្យប្រជាពលរដ្ឋដាំដើមឈើ ការពារថែរក្សាដើមឈើ ព្រៃឈើ សម្រាប់ប្រយោជន៍របស់មនុស្សជាតិ ជាពិសេសដាំដើឈើនៅតាមមូលដ្ឋាន ជួយលើកកម្ពស់សោភ័ណភាព ភាពស្អាត បៃតងនៅតាមមូលដ្ឋាននិងទីសាធារណៈទាំងឡាយ។

ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា «ការចូលរួមចូលរួមដាំដើមឈើ មិនត្រឹមតែបង្កើនភាពបៃតង បង្កើនគម្របព្រៃឈើ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ លើសពីនេះ ដើមឈើដែលយើងចូលរួមដាំនៅពេលនេះ នឹងក្លាយជាគម្របបៃតង មានព្រៃឈើ មានម្លប់ ផ្តល់ខ្យល់អាកាសល្អ កាត់បន្ថយកម្តៅ លើកកម្ពស់សោភ័ណភាព នៅតាមទីសាធារណៈ ជាពេសេសតាមសាលារៀន និងវត្តអារាម។

ឯកឧត្តមបានបញ្ជាក់ដែរថា កេរដំណែលធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយរបស់បងប្អូន ហើយក៏ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរនាអនាគតផងដែរ»។

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបន្ថែមថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានផ្តោតលើសរសរស្តម ៣គឺស្អាត បៃតង និងចីរភាព ដោយជំរុញសម្រេចគោលដៅ នៃយុទ្ធសាស្រ្តបញ្ចកោណគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។

ក្រសួងបរិស្ថានក្រោមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធនាការ ការពង្រីកចលនាដាំដើមឈើ ក្នុងនោះការផ្តល់កូនឈើដល់សាធារណជន យ៉ាងតិចចំនួន១លានដើមក្នុងមួយឆ្នាំ ហើយក្នុងនោះ កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ពិព័រណ៍ផ្សព្វផ្សាយនិចែកកូនឈើ »ពន្លកបៃតង» បានចែកកូនឈើចំនួន១លាន៣សែនដើម ជូនសាធារណជន យកទៅដាំតាមទីសារធារណៈ សាលារៀន វត្តអារាម ក្នុងព្រៃរេចរឹលនៃតំបន់ការពារធម្មជាតិ និង ការបង្កើនការដាំដើមឈើក្នុងសហគមន៍។

លើសពីនេះ ក្រសួងបរិស្ថានបានជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ រួមមានការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការអនុវត្តច្បាប់១០០%ចំពោះជនល្មើសធនធានធម្មជាតិ សហការជាមួយបញ្ជាការកងឯកភាពក្រុង-ស្រុក រាជធានី-ខេត្ត គ្រប់គ្រងធនធានធម្មជាតិ និងផ្តល់ផែនទីផ្កាយរណប សម្រាប់ប្រតិបត្តិការបង្រ្កាបបទល្មើសធនធានធម្មជាតិនិងបរិស្ថាន រួមទាំងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈបង្កើនសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការរស់នៅស្អាតរបស់ប្រជាសហគម ការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ថាមពលស្អាត តាមរយៈការបង្កើនប្រាក់ចំណូលពីទេសចរណ៍ធម្មជាតិនិងវប្បធម៌ និងការពង្រឹងការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ និងវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ របស់ប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ៕

អត្ថបទដែលជាប់ទាក់ទង