**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តឱ្យយុវជនមានគំនិតចាប់យកប្រយោជន៍ពីការរីកចម្រើនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញលើកទឹកចិត្តយុវជនឱ្យមានគំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី សហគ្រិនភាព ភាពជាអ្នកដឹកនាំ និងការចាប់យកអត្ថប្រយោជន៍ពីការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឱ្យបានកម្រិតអតិបរិមា សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ និងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។

ការជំរុញនេះធ្វើឡើងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញបើកវេទិកាយុវជន-បញ្ញវន្តមូស្លីម២១ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការរៀបចំវេទិកាយុវជន-បញ្ញវន្តមុស្លីម២១ ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំដោយសមាគមសហភាពបញ្ញវន្តមុស្លីមកម្ពុជា សហការជាមួយសមាគមគ្រូបង្រៀនខ្មែរឥស្លាម ដោយមានអ្នកចូលរួមចំនួន១៦០០នាក់ ដែលជាថ្នាក់ដឹកនាំឥស្លាមគ្រប់លំដាប់ថ្នាក់ គ្រូបង្រៀន ថ្នាក់ដឹកនាំយុវជន បញ្ញវន្ត និស្សិត សិស្ស ថ្នាក់ដឹកនាំអង្គការ សមាគម និងតំណាងថ្នាក់ដឹកនាំក្រុមហ៊ុន សហគ្រាសឯកជនជាដើម។

នាឱកាសនោះ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការរៀបចំវេទិកាយុវជន-បញ្ញវន្តមុស្លីម ២១ ឆ្នាំ២០២៤ បានបញ្ជាក់ថា វេទិកាខាងលើមានគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងព័ត៌មានពីគ្នាទៅវិញទៅមក កាត់បន្ថយគម្លាត បង្កើនភាតរភាព ទំនាក់ទំនងល្អរវាងយុវជននិងបញ្ញវន្ត និងអភិវឌ្ឍសមត្ថភាព និងពង្រឹងបំណិនសតវត្សទី២១ ដល់យុវជន បញ្ញវន្ត ពិសេសបំណិនទន់ និងបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា វេទិកាយុវជន-បញ្ញវន្តមូស្លីម២១ ឆ្នាំ២០២៤ ត្រូវបានចាត់ទុកជាវេទិកា «ចែករំលែក និងរៀនសូត្រ» ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព និងឳកាសនៃការសិក្សាពេញមួយជីវិតយ៉ាងសំខាន់ ដែលមានគោលបំណងសំខាន់ៗមួយចំនួនគឺ៖ ទី១).ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងព័ត៌មានពីគ្នាទៅវិញទៅមក, ទី២).កាត់បន្ថយគម្លាត បង្កើនភាតរភាព ទំនាក់ទំនងល្អរវាងយុវជននិងបញ្ញវន្ត និងទី៣).អភិវឌ្ឍសមត្ថភាព និងពង្រឹងបំណិនសតវត្សរ៍ទី២១ ដល់យុវជន បញ្ញវន្ត ពិសេសបំណិនទន់ និងបច្ចេកវិទ្យាឌីជីថល ជាពិសេសតាមរយៈវេទិកានេះបានបង្កើតឡើងនូវនិមិត្តរូបនៃការចូលរួមពីគ្រប់មជ្ឈដ្ឋាន មានទាំងថ្នាក់ដឹកនាំ វិស័យឯកជន អង្គការ សមាគម ដៃគូអភិវឌ្ឍ សមាជិក សមាជិកា នៃអង្គវេទិកា តាមលទ្ធភាពជាក់ស្តែង ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺភាពជាដៃគូនៃរដ្ឋ និងឯកជន(PPP) ដើម្បីលើកកម្ពស់វិស័យអប់រំ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំវេទិកា និងក្រុមការងារពាក់ព័ន្ធ ដែលបានផ្តួចផ្តើមគំនិតរៀបចំវេទិកា «យុវជន-បញ្ញវន្តមុស្លិម២១ ឆ្នាំ២០២៤» នេះឡើង ក្នុងការផ្តល់ឱកាសដល់យុវជនទាំងអស់អាចសិក្សាស្វែងយល់ពីចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗពីវាគ្មិនកិត្តិយសជាច្រើនរូប និងបង្កឱកាសជួបជុំបង្កើនចំណងសាមគ្គីភាពរវាងយុវជនបញ្ញវន្តមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ជាមួយថ្នាក់ដឹកនាំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ជឿជាក់ថា វេទិកាខាងលើនឹងជំរុញលើកទឹកចិត្តយុវជនឱ្យមានគំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី សហគ្រិនភាព ភាពជាអ្នកដឹកនាំ និងការចាប់យកអត្ថប្រយោជន៍ពីការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឱ្យបានកម្រិតអតិបរិមា សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ និងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិយើង។

សូមបញ្ជាក់ថា វេទិកាយុវជន-បញ្ញវន្តមុស្លីម២១ ឆ្នាំ២០២៤ ខាងលើ មានវេទិកាពិភាក្សាចំនួន២៖ ទី១ បំណិនសតវត្សរ៍ទី២១ ដោយមានបទអនាគមន៍ មានដូចជាសារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត (AI) ភាពជាអ្នកដឹកនាំសតវត្សទី២១ សហគ្រិនភាពសតវត្សទី២១ ការអភិវឌ្ឍភាពជាសហគ្រិនតាមរយសេដ្ឋកិច្ចហាឡាល និងបំណិនសតវត្សទី២១ សម្រាប់យុវជនមុស្លីម។ ចំណែកវេទិកាពិភាក្សាទី២ ទាក់ទងនឹងតួនាទីយុវជនសតវត្ស២១ ដោយមានបទអន្តរាគមន៍ ដូចជា ការអភិវឌ្ឍយុវជនមុស្លីមក្នុងយុគសម័យឌីជីថលបទពិសោធន៍នៃប្រទេសម៉ាឡេស៊ី យុវជនសតវត្សទី២១ សុខភាពក្នុងបរិបទឌីជីថល និងភាពជាពលរដ្ឋសកល ៕

អត្ថបទដែលជាប់ទាក់ទង