**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត៖ ទិវាឧទ្យានុរក្សពិភពលោក ៣១ កក្កដា រំលឹកវីរភាពមន្ត្រីឧទ្យានុរក្សក្នុងកិច្ចការពារធនធានធម្មជាតិ និងបរិស្ថានកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថាមន្រ្តីឧទ្យានុរក្សបានតស៊ូលះបង់ និងហ៊ានពលីជីវិត ក្នុងការបំពេញកាតព្វកិច្ច ក្នុងការការពារសម្បត្តិធនធានធម្មជាតិ បរិស្ថាន និងបេតិកភណ្ឌវប្បធម៌ធម្មជាតិកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍លើកឡើងនូវការអបអរសាទរទិវាឧទ្យានុរក្សពិភពលោក ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣១ ខែកក្កដា ដើម្បីរំលឹកដល់វីរភាព ដ៏អង់អាចក្លាហាន របស់ឆ្មាំការពារព្រៃ ក្នុងបេសកកម្មការពារនិងអភិរក្សធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា នៅក្នុងឱកាស អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរបរិស្ថានខេត្តរតនគីរី នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន បានចាប់ផ្តើមប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សនៅឆ្នាំ២០១៥ ហើយបន្តប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ និងបានមានការចូលរួមជាបន្តបន្ទាប់ពីស្ថាប័នពាក់ព័ន្ធ អង្គការជាតិនិងអន្តរជាតិ ព្រះសង្ឃ សិស្ស និស្សិត សហគមន៍មូលដ្ឋាន សាធារណជន និងវិស័យឯកជន។ ដើម្បីចូលរួមអបអរសាទរដល់ទិវាមន្ត្រីឧទ្យានុរក្សពិភពលោកឆ្នាំនេះ ក្រសួងបរិស្ថាននឹងប្រារព្ធទិវាឧទ្យានុរក្សពិភពើលោក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅខេត្តកែប។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ក្រសួងបរិស្ថាន មានមោទកភាពចំពោះមន្ត្រីឧទ្យានុរក្សដែលជាកម្លាំងជួរមុខ បានលះបង់កម្លាំងកាយ កម្លាំងចិត្ត មិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ ធ្វើការល្បាត ការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងពេលខ្លះប្រឈមនឹងការលះបង់អាយុជីវិត ដើម្បីការពារធនធានធម្មជាតិ និងបរិស្ថាន ឱ្យបានស្អាត មានភាពបៃតង នៅគង់វង្សតកូនចៅទៅជំនាន់ក្រោយ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញ
លើកទឹកចិត្ត ដល់សាធារណជន ផ្តល់គុណតម្លៃ និងការដឹងគុណដល់មន្រ្តីឧទ្យានុរក្សដែលបានតស៊ូលះបង់ និងខិតខំបំពេញបេសកកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ និងចូលរួមជាមួយនឹងមន្រ្តីឧទ្យានុរក្ស ដើម្បីការពារធនធានធម្មជាតិនិងបរិស្ថានប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភារាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួង បរិស្ថានឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រ ចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការយ៉ាងម៉ឺនម៉ាត់បំផុតក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយបញ្ចប់រាល់វប្បធម៌ចុះកិច្ចសន្យាដោះលែងអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងជំរុញការអនុវត្តច្បាប់ឱ្យបាន១០០ភាគរយ។
ព្រះរាជាណាចក្រកម្ពុជាមានតំបន់ការពារធម្មជាតិចំនួន៧៣ កន្លែង ដែលមានផ្ទៃដីជាង ៧ លានហិកតា ស្មើរនឹងជាង ៤០ ភាគរយ នៃផ្ទៃប្រទេស ហើយមន្ត្រីឧទ្យាននុរក្សសរុបមានចំនួន១១២០នាក់ ក្នុងនោះមន្ត្រីឧទ្យានុរក្សស្រ្តី ចំនួន ៣៨ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង