**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំយុទ្ធនាការដាំដើមឈើ ១៥០០ដើម នៅស្រុកខ្សាច់កណ្ដាល ក្រោមប្រធានបទ “កូនឈើមួយ ក្តីស្រឡាញ់មួយ”

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នេះ បានដឹកនាំបុគ្គលិក នៃធនាគារ ARDB ,ដៃគូរោងម៉ាស៊ីនកិនស្រូវមួយចំនួន​ ចុះយុទ្ធនាការដាំកូនឈើចំនួន ១ ៥០០ ដើម ក្រោមប្រធានបទ “កូនឈើមួយ ក្តីស្រឡាញ់មួយ” នៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ក្រោមកិច្ចសហការសម្របសម្រួលរៀបចំរបស់ សសយក និងរដ្ឋបាលស្រុកខ្សាច់កណ្ដាល។

មុនចាប់ផ្តើមដាំកូនឈើ ក៏មានរៀបចំពិធីជួបជុំសំណេះសំណាល ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កៅ ថាច និងដោយមានការចូលរួមពី បុគ្គលិកនៃធនាគារ ARDB, ប្អូនៗយុវជន, តំណាងលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល, ក្រុមប្រឹក្សាស្រុក, មន្រ្តីសាលាស្រុក, កងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាព, មេភូមិ មេឃុំ ស្មៀន ទាំង១២ឃុំ, ប្រជាការពារ, កាយរិទ្ធ, កាកបាទក្រហម, សសយក, ក្រុមកីឡាយុវជន, លោកគ្រូអ្នកគ្រូ, និងសិស្សានុសិស្ស សរុបប្រមាណ ១ ១០០ នាក់។

ក្នុងពិធីជួបជុំសំណេះសំណាល ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ថា ការដាំកូនឈេីថ្ងៃនេះ​ គឺដេីម្បីចូលរួមអបអរសាទរខួបលេីទី​ ៧២​ រុក្ខទិវា​ (៩​ កក្កដា ១៩៥២​ – ៩​ កក្កដា​ ២០២៤)​ និងចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ​ ការប្រែប្រួលភពផែនដី​ ឡេីងកំដៅ ហេីយការឡេីងកំដៅនេះ​ មិនមែនតែកម្ពុជាទេ​ គឺគ្រប់ប្រទេសទូទាំងពិភពលោក។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្ថែមថា​ យុទ្ធនាការដាំដេីឈេីថ្ងៃនេះ​ នឹងផ្តល់ប្រយោជន៍ច្រេីនដល់សង្គមជាតិ​និងដល់កូនចៅយេីងទាំងអស់គ្នាជំនាន់ក្រោយ​ៗទៀត ព្រមទាំងធ្វេីឱ្យបរិស្ថានភូមិយេីងមានភាពស្រស់បំព្រង​ ខៀវស្រងាត់​ ដែលជាទីស្រឡាញ់និងទាក់ទាញទេសចរ​ ហេីយថ្ងៃនេះយេីងដាំ​ ១៥០០ដេីម​ និងបានដាក់គោលដៅដាំឱ្យបាន១ម៉ឺនដេីម។​ ឯកឧត្តមបណ្ឌិតស្នេីសុំដល់អ្នកចូលរួមដាំទាំងអស់ធ្វេីការថែទាំ និងអាចដាក់ឈ្មោះអ្នកដាំបាន។

សូមចងចាំថា៖ ដើមឈើផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនអនេក ដូចជា ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ, កាត់បន្ថយការឡើងកម្តៅ, ផ្តល់ម្លប់និងជម្រកសម្រាប់មនុស្សសត្វ ជាគម្របផែនដី​ ដែលធ្វើឱ្យប្រសើរឡើងនូវសុខភាពផ្លូវកាយ អារម្មណ៍ និងផ្លូវចិត្ត, ស្រូបយកជាតិពុលពីខ្យល់, កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី, កាត់បន្ថយការហូរច្រោះដីនិងខ្យល់ព្យុះ, បង្កើតអុកស៊ីហ្សែនដោយបំប្លែងកាបូនឌីអុកស៊ីតនិងឧស្ម័នដែលបង្កគ្រោះថ្នាក់ផ្សេងៗ, ចម្រោះជាតិពុលក្នុងខ្យល់, ផលិតអុកស៊ីហ្សែនទ្រទ្រង់ជីវិតលើផែនដី, កាត់បន្ថយការប៉ះពាល់នឹងកាំរស្មី UV ដែលជួយកាត់បន្ថយជំងឺមហារីកស្បែក, កាត់បន្ថយជំងឺទាក់ទងនឹងកំដៅនិងការស្លាប់ដោយការឡើងកំដៅខ្លាំង, និងសម្រាប់ការប្រើប្រាស់ផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ល ៕

អត្ថបទដែលជាប់ទាក់ទង