**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៩៣ ជូនគ្រួសារស្ត្រីមេម៉ាយក្រីក្រ នៅស្រុកពួក

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សហការីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក និងសហការី បានអញ្ជើញកាត់ខ្សែបូប្រគល់ផ្ទះមនុស្សធម៌ទី៩៣ ដែលផ្ដួចផ្ដើមគំនិតសាងសង់ដោយ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ជូនដល់បងស្រីឈ្មោះ ឡាច ពៃ អាយុ ៥០ឆ្នាំ ជាស្ត្រីមេម៉ាយក្រីក្រ ពិការជើងខាងស្តាំ និងមានកូនស្រីម្នាក់ អាយុ១៣ឆ្នាំ នៅក្នុងបន្ទុក រៀនថ្នាក់ទី ៧ រស់នៅភូមិរហាល ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

ផ្ទះមនុស្សធម៌នេះ មានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី០.៥ម៉ែត្រ ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ និងលោកជំទាវ យី សុភា ព្រមទាំងបុត្រ ដែលជាសប្បុរសជននៅរាជធានីភ្នំពេញ ផ្តល់តាមរយៈ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលមានទឹកប្រាក់សរុបចំនួន ៣ ៨០០ដុល្លារ។

លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។

លោកជំទាវ ក៏បានបន្ថែមទៀតថា ថ្ងៃនេះជីដូន ជីតា អ៊ុំពូមីង នឹងបន្តជួយជ្រោមជ្រែងផ្តល់នូវកម្លាំងចិត្ត និងចូលរួមត្រេកអរចំពោះផ្ទះមនុស្សធម៌នេះ ដែលផ្ទះនេះនឹងក្លាយជាជំរកដ៏កក់ក្តៅសម្រាប់គ្រួសារបងស្រី ឡាច ពៃ និងកូនស្រី ហើយក៏ត្រូវបន្តជំរុញកូនស្រី ដែលជាពន្លកនៃក្តីសង្ឃឹមរបស់បងស្រីទៅអនាគត ឱ្យបានទៅសិក្សារៀនសូត្រ រហូតបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ និងបន្តទៅសាកលវិទ្យាល័យទៀតផង។

លោកជំទាវ ក៏បានក្រើនរម្លឹកដល់ជីដូន ជីតា អ៊ុំពូមីង ត្រូវប្រុងប្រយ័ត្នចំពោះខ្យល់ ផ្គររន្ទះ ពេលមានភ្លៀងខ្យល់ គឺត្រូវរកទីកន្លែងសុវត្ថិភាព ជាពិសេសសុខភាពជារឿងសំខាន់ ដោយត្រូវយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន និងកូនចៅតូចៗ ដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗនៅក្នុងរដូវវស្សានេះ ព្រមទាំងប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារតូចៗ នៅពេលអូរ បឹង ប្រឡាយ និងស្ទឹង ពោរពេញទៅដោយទឹកនារដូវវស្សា ដែលតែងបង្កនូវគ្រោះមហន្តរាយផ្សេងៗ។ ម៉្យាងទៀតនៅពេលឃើញថាសមាជិកក្នុងក្រុមគ្រួសារ មានអាការៈសុខភាពមិនប្រក្រតី ឬមានកើតនូវជំងឺអ្វីនោះ សូមប្រញ៉ាប់នាំយកទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។

ក្នុងឱកាសនោះ លោកជំទាវបាននាំយកនូវអំណោយមនុស្សធម៌មួយចំនួនបន្ថែមជូគ្រួសារទទួលបានផ្ទះ និងជីដូន ជីតាអ៊ំពូមីងដែលចូលរួមចំនួន៥០គ្រួសារ ក្នុងនោះមាន
– សម្រាប់គ្រួសារទទួលផ្ទះបន្ថែមជូន៖ អង្ករ ៦០គ.ក្រ មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរអំបិល ១គ.ក្រ កន្ទេល២ ឃីត ២កញ្ចប់ , សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា៤០ម៉ឺនរៀល ជាមួយគ្នានោះប្រតិភូអមដំណើរ ក៏បានឧបត្ថម្ភថវិកាបន្ថែមមួយចំនួនទៀតដល់ម្ចាស់ផ្ទះផងដែរ។
– សម្រាប់ជីដូន ជីតា អ៊ំពូមីង គ្រួសារងាយរងគ្រោះទាំង៥០នាក់ ម្នាក់ៗទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អង្ករ៣០គ.ក្រ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ អំបិល១គ.ក្រ និងថវិកា៤ម៉ឺនរៀលផងដែរ។

ក្នុងនោះដែរលោកជំទាវអនុប្រធានគណៈកម្មាធិការសាខា ក៏បានផ្តល់នូវឈើច្រត់ដល់ លោកតា លោកយាយចាស់ជរា និងផ្តល់នូវរទេះជនពិការ១គ្រឿង ដល់ប្អូនស្រីពិការជើងម្ខាង ដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង