**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប

បទវិភាគ៖ ផ្សព្វផ្សាយ”ស្មារតីសៀងហៃ ” ផ្តល់ផែនការចិន អង្គការសហប្រតិបតិ្តការ សៀងហៃ រួមចំណែកជាកម្លាំងចលករ ដើម្បីគាំពារសន្តិភាព និងវិបុលភាពពិភពលោក

ពេលថ្មីៗនេះ កិច្ចប្រជុំលើកទី ២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិក នៃអង្គការសហប្រតិបត្តិការ សៀងហៃ (SCO)បានប្រារព្ធធ្វើនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល លើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើការពិគ្រោះពិភាក្សា អំពីផែនការអភិវឌ្ឍន៍និងប្រមូលផ្តុំគំនិត ឯកភាពរួម នៃកិច្ចសហប្រតិបត្តិការ ជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសនានា ក្នុងតំបន់ ដើម្បីបំពេញបន្ថែមថាមពលវិជ្ជមាន និងកម្លាំងចលករថ្មីកាន់តែច្រើន សម្រាប់គាំពារសន្តិភាព និងវិបុលភាព នៃមហាដីគោកអឺរ៉ាស៊ីនិងពិភពលោក ។

បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មពិភពលោក ដែលពុំធ្លាប់កើតមានក្នុងអំឡុង ពេលមួយសតវត្សរ៍កន្លង ទៅកំពុងវិវត្តទៅមុខយ៉ាងលឿន ស្ថានការណ៍អន្តរជាតិ កំពុងជួបនឹងភាពរង្គោះរង្គើ ដូច្នេះ ក្តីរំពឹងទុករបស់ប្រជាជន នៃបណ្តាប្រទេសនៅតំបន់អឺរ៉ាស៊ី ចំពោះសន្តិភាពនិងការអភិវឌ្ឍ មានភាពកាន់ តែខ្លាំងក្លានិងគោលបំណង ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិកា រឈ្នះ-ឈ្នះជាមួយប្រទេសចិនមានភាពកាន់តែមុតមាំ ។

ដំណើរទស្សនកិច្ច របស់លោកប្រធានរដ្ឋចិន Xi Jinping នៅតំបន់អាស៊ីកណ្តាលគឺ ជាសកម្មភាពការទូត ដ៏សំខាន់មួយទៀតដែលធ្វើឡើង ដោយប្រទេសចិន ចំពោះបណ្តាប្រទេសអាស៊ីកណ្តាល និងមហាដីគោកអឺរ៉ាស៊ី ដែលនឹងបំពេញបន្ថែមកម្លាំង ចលករថ្មី ដល់ការជំរុញការកសាង សហគមន៍រួមវាសនា នៃអង្គការសហប្រតិបត្តិការ សៀងហៃដែលមានភាពកាន់តែជិតស្និទ្ធនិងគ្រោងផែនការគោលថ្មីសម្រាប់ជំរុញការអភិវឌ្ឍទំនាក់ទំនងមិត្តភាពចិន-កាហ្សាក់ស្ថាន និងចិន-តាជីគីស្ថាន ក៏ដូចជារួមចំណែកជាពុទ្ធិចិននិងកម្លាំងចិនក្នុងការគាំពារ សន្តិភាពពិភពលោកនិងជំរុញកា រអភិវឌ្ឍរួមផងដែរ ។

សូមបញ្ជាក់ថា អង្គការសហប្រតិបត្តិការសៀងហៃ គឺជាអង្គការសហប្រតិបត្តិការ ក្នុងតំបន់ ដែលមានចំនួន ប្រជាជនច្រើនបំផុត និងមានទឹកដី ដ៏ធំល្វឹងល្វើយបំផុតនៅលើពិភពលោក ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព នៅក្នុងតំបន់និងពិភពលោក ។ ក្នុងនាមជាប្រទេសស្ថាបនិកមួយក្នុង ចំណោមរដ្ឋស្ថាបនិកនៃអង្គការ SCO ប្រទេសចិនបានតម្កល់ទុកការជំរុញ ការអភិវឌ្ឍនៃអង្គការសហប្រតិបត្តិការសៀងហៃជាទិសដៅអាទិភាពក្នុងកិច្ចការទូតរបស់ខ្លួន ។

ពីការលើកឡើងនូវ ទស្សនៈអភិវឌ្ឍន៍ ទស្សនៈសន្តិសុខ ទស្សនៈសហប្រតិបត្តិការ ទស្សនៈអរិយធម៌និង ទស្សនៈអភិបាលកិច្ច សកលរបស់ចិន ដល់ការកសាង”សហគមន៍រួមសុខាភិបាល ” “សហគមន៍រួមសន្តិសុខ” “សហគមន៍រួមអភិវឌ្ឍន៍”និង” សហគមន៍រួមវប្បធម៌មនុស្សជាតិ” រហូតដល់ការអធិប្បាយ ពីខ្លឹមសារជាស្នូលនៃគំនិត ផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលបានផ្តល់ជា “ផែនការចិន”សម្រាប់កសាងសហគមន៍រួមវាសនា ក្នុងតំបន់និងទំនាក់ ទំនងអន្តរជាតិបែបថ្មី ។

កាលពីឆ្នាំ ២០១៣ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់សេដ្ឋកិច្ចនៃផ្លូវសូត្រ”ជាលើកដំបូង ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ អង្គការ SCO បានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ប្រទេសនានាក្នុងតំបន់ដែលត្រូវគ្របដណ្តប់ទាំងនោះបានប្រែពីកិច្ចសហប្រតិបត្តិការនៃគម្រោងទៅជាការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ពីកិច្ចសហប្រតិបត្តិការទ្វេភាគីត្រូវបានពង្រីកទៅដល់កិច្ចសហប្រតិបត្តិការពហុភាគី ហើយកម្លាំងរស់រវើកនៃសេដ្ឋកិច្ចក្នុងតំបន់ត្រូវបានបំផុសនិងការអភិវឌ្ឍដោយស៊ីសង្វាក់គ្នានៃប្រទេសក្នុងតំបន់មានអនាគតយ៉ាងទូលំទូលាយ ។

យើងបានមើលឃើញថា គំនិត ផ្តួចផ្តើមរបស់ចិន ដូចជាការរួមគ្នាកសាង”ខ្សែក្រវាត់ និងផ្លូវ”និងការកសាងសហគមន៍ រួមវាសនា នៃមនុស្សជាតិជា ដើមត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីឯកសារ សមិទ្ធផលនៃយន្តការអង្គការ សហប្រតិបត្តិការសៀងហៃ ចំណែកគំនិតផ្តួចផ្តើមរបស់ចិន ដូចជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និង គំនិតផ្តួចផ្តើមសន្តិសុខសកលជាដើម ទទួលបានការវាយតម្លៃខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំនៃរដ្ឋសមាជិកក្នុងអង្គការនេះ ។

ក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងទៅនេះ អង្គការ SCO បានផ្តោតសំខាន់លើសន្តិភាពនិងការអភិវឌ្ឍ ហើយបានដើរតាមផ្លូវ អភិវឌ្ឍន៍ដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះនិងវិបុលភាពរួម ។ ក្នុងនោះ កិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខគឺជាមូលដ្ឋានគ្រឹះនៃអង្គការ SCO ។ ពីការធ្វើកិច្ចសហប្រតិបតិ្តការ ក្នុងការបង្ក្រាប”កម្លាំងជ្រុលនិយមទាំងបី” និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃគ្រឿងញៀន ដល់ការធ្វើសមយុទ្ធយោធារួមប្រឆាំងនឹងភេរវកម្ម និងការកំណត់នូវយន្តការកិច្ចប្រជុំគ្រប់ជាន់ថ្នាក់ សមត្ថភាពរបស់អង្គការ SCO ក្នុងការដោះស្រាយហានិភ័យខាងសន្តិសុខ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ។

ដោយឡែកក្នុងវិស័យ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក បានផ្តល់កម្លាំងចលករ ដ៏មានស្ថិរភាពដល់ការអភិវឌ្ឍនៃអង្គការ SCO ។
យោងតាម«របាយការណ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្មក្នុងរយៈពេល២០ឆ្នាំបន្ទាប់ពីបង្កើតអង្គការសហប្រតិបត្តិការសៀងហៃ»ដែលចេញផ្សាយកាលពីឆ្នាំ ២០២២ បង្ហាញឱ្យឃើញថា ទំហំពាណិជ្ជកម្មសរុប នៃរដ្ឋសមាជិកអង្គការ សហប្រតិបត្តិការសៀងហៃ បានកើនឡើង ជិត ១០០ ដងក្នុងរយៈពេល ២០ ឆ្នាំ ដែលសមាមាត្រក្នុងទំហំពាណិជ្ជកម្ម សរុបជាសកលបានកើនឡើងពី ៥,៤ ភាគរយក្នុងឆ្នាំ ២០០១ ទៅដល់ ១៧,៥ ភាគរយក្នុងឆ្នាំ ២០២០ ហើយឥទ្ធិពលនៃពាណិជ្ជកម្មសកលរបស់រដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃបានបន្តកើនឡើង ។

ការអភិវឌ្ឍនៃអង្គការ SCO គឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវ”ស្មារតីសៀងហៃ” ហើយក៏បានបង្ហាញពីកម្លាំង ជីវិតនៃ”ស្មារតីសៀងហៃ”ផងដែរ ។ ក្នុងរយៈពេលជាង ២០ ឆ្នាំបន្ទាប់ពីបានបង្កើតឡើងមក អង្គការ SCO បានបង្កើតរូបមន្តសហប្រតិបត្តិការបែបថ្មីសម្រាប់ប្រទេសដែលមានរបបសង្គមនិងផ្លូវអភិវឌ្ឍន៍ខុសៗគ្នាក្នុងការរួមសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបតិ្តការ ការបើកទូលាយនិងឈ្នះឈ្នះ បរិយាប័ន្ននិងការរៀនសូត្រពីគ្នាទៅវិញទៅមក ហើយបានបង្កើតជាគំរូនៃទំនាក់ទំនង អន្តរជាតិបែបថ្មីនិងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់បែបថ្មី ។ ប្រឈមមុខនឹងស្ថានការណ៍ អន្តរជាតិដែលបាននិងកំពុងកើតមានបម្រែបម្រួល យ៉ាងស្មុគស្មាញនិងស៊ីជម្រៅ ព្រមនិងបញ្ហាប្រឈមសកលសំខាន់ៗ ប្រទេសចិនបានបំពេញបន្ថែមនិងកែលំអ ជាបន្តបន្ទាប់នូវខ្លឹមសារក្នុងយុគសម័យថ្មី នៃ”ស្មារតីសៀងហៃ” តាមរយៈការខិតខំប្រឹងប្រែង យ៉ាងប្រាកដប្រជារបស់ខ្លួន ។

ប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្មពិភពលោក ដែលពុំធ្លាប់មានក្នុងរយៈពេលមួយសតវត្សរ៍កន្លងមក រដ្ឋសមាជិកនានានៃអង្គការ សហប្រតិបត្តិការ សៀងហៃត្រូវជ្រោងទង់នៃ”ស្មារតីសៀងហៃ” បង្កើនការកសាងទំនុកចិត្តទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក រួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈម ខិតខំសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចរៀងៗខ្លួន ជំរុញការយោគយល់គ្នានិងរាប់អានគ្នា ទៅវិញទៅមក រវាងប្រជាជននៃបណ្តាប្រទេសនានា ក៏ដូចជាបន្តដើរតាមផ្លូវត្រឹមត្រូវដែលឆ្ពោះ ទៅរកការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិនិងសម្របទៅតាមចរន្តយុគសម័យនៃសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ដើម្បីជំរុញការកសាងពិភពលោកកាន់តែល្អបវរ ។

ប្រវត្តិសាស្ត្របាននិងបន្តបញ្ជាក់ថា ការប្រកាន់ ខ្ជាប់ចំណងមេត្រីភាពនិង សុខដុមរមនាជាមួយប្រទេសជិតខាង មុខជានឹងជម្នះលើការយកប្រទេសជិតខាងជាសត្រូវ កិច្ចសហប្រតិបត្តិការដែលផ្តល់ផល ប្រយោជន៍ដល់គ្នាទៅវិញទៅមក មុខជានឹងជំនួសការប្រកួតប្រជែងផលបូកសូន្យបាន ហើយពហុភាគីនិយមមុខជានឹងជម្នះឯកតោភាគី និយមជាក់ជាមិនខាន ។ បន្ទាប់ពីកិច្ចប្រជុំកំពូល Astana ប្រទេសចិននឹងធ្វើជាប្រធានប្តូរវេននៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៤-២០២៥ ។ ប្រទេសចិននឹងរួមសហការ ជាមួយគ្រប់ភាគី ក្រោមការណែនាំនៃ” ស្មារតីសៀងហៃ” ធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀត នូវកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យដូចជានយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនជាដើម ដើម្បីជំរុញការកសាងសហគមន៍រួមវាសនា នៃអង្គការសហប្រតិបត្តិការសៀងហៃ ដែលមានភាពកាន់តែស្អិតល្មួត ក៏ដូចជារួមចំណែកជាកម្លាំងកាន់តែច្រើន ក្នុងការគាំពារសន្តិភាព យូរអង្វែងនិងវិបុលភាពរួម នៃពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង