**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង

ចោរស្រុកឱ្យដៃ ទើបចោរព្រៃហ៊ាន!

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ មានករណីគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ កើតឡើងនៅចំណុចផ្ទះល្វែង ក្នុងបុរីមួយកន្លែង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយមកកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សុខ ចិន្តា ភេទប្រុស អាយុ៣៤ឆ្នាំ ព្រមជាមួយវត្ថុតាងមួយចំនួន រួមមាន៖ ខ្សែ ភ្លើង កាត់ កង់ៗ ចំនួន ០២ វ៉ាឡូ , ម៉ូទ័រ ស្វាន ០១គ្រឿង , រណាអាដែក ០១ដេីម , ដង្កាប់ ០២ដេីម , ម៉ាលេត ០១, ពិល ០១, កាំបិត តាំងតោ ០១ និង ជំពាម កៅស៊ូ ចំនួន ០១ ព្រមជាមួយគ្រាប់ កង់ សំរាប់ បាញ់ ចំនួន ០១ស្បោង ។

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ ឈ្មោះ សុខ ចិន្តា បានសារភាពថា ខ្លួនអាចចូលគាស់ផ្ទះខាងលើបាន ដោយសារមានការសហការពីសន្តិសុខបុរី ជាអ្នកផ្តល់ព័ត៌មាននិងចាំមើលផ្លូវ។ បន្ទាប់មកកម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានបន្តចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ កែវ សុខវ៉េត ភេទប្រុស អាយុ៤៣ឆ្នាំ ដែលជាសន្តិសុខបុរីខាងលើ។

ជនសង្ស័យឈ្មោះ សុខ ចិន្តា បានបន្ថែមថា ខ្លួនមានបក្ខពួក ១២នាក់ (ប្រុស ០៨នាក់ និងស្រី០៤នាក់) បានដើរធ្វើសកម្មភាពលួចគាស់ផ្ទះនៅតាមបុរី លួចយកទ្រព្យសម្បត្តិ បានមួយចំនួន ដូចជា៖ ខ្សែភ្លើង សម្ភារៈបន្ទប់ទឹក ទុយោ ម៉ាស៊ីនត្រជាក់ អំពូលភ្លើង។ល។ ចំពោះទីតាំងបុរីខាងលើនេះ ខ្លួនធ្លាប់លួចបានសម្រេច ០៧លើកមកហើយ ដោយមានសន្តិសុខយាមបុរីខាងលើជាអ្នកបោះដៃ និងចាំមើលផ្លូវ។

ជនសង្ស័យ កែវ សុខវ៉េត ក៏បានឱ្យដឹងដែរថា ខ្លួនជាសន្តិសុខយាមវេនយប់ក្នុងបុរីខាងលើ ហើយខ្លួនបានស្គាល់បុរសឈ្មោះ សុខ ចិន្តា រយៈពេល ០៧ ខែមកហើយ ហើយពិតជាបានចាំមើលផ្លូវអោយបុរសម្នាក់នោះ ចូលធ្វើសកម្មភាពលួចគាស់ផ្ទះលួចយកសម្ភារមួយចំនួន នៅក្នុងបុរីដែលខ្លួនធ្វើការ ចំនួន ០៧លើកពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕

អត្ថបទដែលជាប់ទាក់ទង